Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:20 - Khmer Christian Bible

20 រីឯ​មនុស្ស​ឯ​ទៀតៗ​ដែល​មិន​បាន​ស្លាប់​ដោយសារ​គ្រោះកាច​ទាំង​នេះ​ មិន​បាន​ប្រែចិត្ដ​ចេញ​ពី​កិច្ចការ​ដែល​ដៃ​របស់​ពួកគេ​បាន​ធ្វើ​ឡើយ​ ក៏​មិន​បាន​ឈប់​ថ្វាយបង្គំ​អារក្ស​ និង​រូប​ព្រះ​ដែល​ធ្វើ​ពី​មាស​ ពី​ប្រាក់​ ពី​លង្ហិន​ ពី​ថ្ម​ និង​ពី​ឈើ​ដែល​មើល​មិន​ឃើញ​ ស្ដាប់​មិន​ឮ​ ដើរ​មិន​រួច​នោះ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 រីឯ​មនុស្ស​ឯទៀត​ៗ​ដែល​មិន​ត្រូវបាន​សម្លាប់​ដោយ​គ្រោះកាច​ទាំងនោះ ក៏មិន​បាន​កែប្រែចិត្ត​ពី​ស្នាដៃ​របស់​ខ្លួន​ឡើយ ហើយក៏មិន​បាន​ឈប់​ថ្វាយបង្គំ​អារក្ស និង​រូបបដិមាករ​មាស ប្រាក់ លង្ហិន ថ្ម និង​ឈើ ដែល​មើលមិនឃើញ ស្ដាប់មិនឮ ហើយ​ដើរមិនរួច​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់​ដោយ‌សារ​គ្រោះ​កាច​នោះ មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​កិច្ច‌ការ​ដែល​ដៃ​គេ​ធ្វើ​ឡើយ ក៏​មិន​ព្រម​លះ​បង់​ការ​ថ្វាយ​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 រីឯ​មនុស្ស​ឯ​ទៀតៗ ដែល​មិន​បាន​ស្លាប់​ដោយ​គ្រោះ​កាច​ទាំង​នោះ ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឈប់​ប្រព្រឹត្ត​អំពើ​របស់​ខ្លួន​ទេ គឺ​គេ​ពុំ​ព្រម​ឈប់​ថ្វាយ‌បង្គំ​អារក្ស ថ្វាយ‌បង្គំ​រូប​សំណាក​របស់​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​លង្ហិន ពី​ថ្ម និង​ធ្វើ​ពី​ឈើ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​ក៏​មិន​ចេះ​ដើរ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់ ដោយ‌សារ​សេចក្ដី​វេទនា​ទាំង​នោះ ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត ចេញ​ពី​ការ​ដែល​ស្នាដៃ​គេ​ធ្វើ ដើម្បី​នឹង​លះ​ចោល​ការ​គោរព​ដល់​អារក្ស នឹង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ​ក្តី ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 រីឯ​មនុស្ស​ឯ​ទៀតៗ ដែល​មិន​បាន​ស្លាប់​ដោយ​គ្រោះ​កាច​ទាំង​នោះ ពុំ​ព្រម​កែ​ប្រែ​ចិត្ដ​គំនិត​ឈប់​ប្រព្រឹត្ដ​អំពើ​របស់​ខ្លួន​ទេ គឺ​គេ​ពុំ​ព្រម​ឈប់​ថ្វាយ‌បង្គំ​អ៊ីព្លេស ថ្វាយ‌បង្គំ​រូប​សំណាក​របស់​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​លង្ហិន ពី​ថ្ម និង​ធ្វើ​ពី​ឈើ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​ក៏​មិន​ចេះ​ដើរ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




វិវរណៈ 9:20
43 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​លោក​យ៉ូហាន​បាន​មក​ឯ​ពួក​លោក​ដោយ​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ ប៉ុន្ដែ​ពួក​លោក​មិន​ជឿ​គាត់​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​បាន​ជឿ​គាត់​ ហើយ​ទោះបី​ពួក​លោក​ឃើញ​ក្ដី​ ក៏​មិន​បាន​ប្រែចិត្ដ​ជឿ​គាត់​តាម​ក្រោយ​ដែរ។​


ដូច្នេះ​ បើ​យើង​ជា​ពូជ​របស់​ព្រះជាម្ចាស់​មែន​ យើង​មិន​ត្រូវ​គិត​ថា​ ព្រះអង្គ​មាន​សណ្ឋាន​ដូចជា​រូប​សំណាក​ធ្វើ​ពី​មាស​ ប្រាក់​ ឬ​ថ្ម​ តាម​ជំនាញ​ និង​គំនិត​របស់​មនុស្ស​ឡើយ​


ប៉ុន្ដែ​បងប្អូន​បាន​ឃើញ​ និង​បាន​ឮ​ហើយ​ថា​ ប៉ូល​នេះ​បាន​បញ្ចុះ​បញ្ចូល​ និង​បាន​បង្វែរ​បណ្ដាជន​ជាច្រើន​រួច​មក​ហើយ​ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះ​ទេ​ គឺ​ស្ទើរតែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ ដោយ​និយាយ​ថា​ ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ មិន​មែន​ជា​ព្រះ​ទេ។​


នៅ​ពេល​នោះ​ គេ​ក៏​ធ្វើ​រូប​កូនគោ​មួយ​ ហើយ​ថ្វាយ​យញ្ញបូជា​ដល់​រូប​នោះ​ទាំង​នាំ​គ្នា​អរ​សប្បាយ​នឹង​ស្នាដៃ​របស់​ពួកគេ​


ឬ​ក្រែងលោ​ពេល​ខ្ញុំ​មក​ម្ដង​ទៀត​ នោះ​ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ ហើយ​ខ្ញុំ​ត្រូវ​កើត​ទុក្ខ​ចំពោះ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន​ ប៉ុន្ដែ​មិន​ប្រែចិត្ដ​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ និង​អំពើ​ល្មោភកាម​ដែល​គេ​បាន​ប្រព្រឹត្ដ។​


ប៉ុន្ដែ​ព្រះវិញ្ញាណ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា​ នៅ​គ្រា​ចុងក្រោយ​នឹង​មាន​អ្នក​ខ្លះ​បោះបង់​ជំនឿ​ ហើយ​ចាប់​អារម្មណ៍​នឹង​វិញ្ញាណ​បោកបញ្ឆោត​ និង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស​


បន្ទាប់​មក​ ខ្ញុំ​ឃើញ​ទី​សំគាល់​មួយ​ទៀត​ដែល​ធំ​ ហើយ​អស្ចារ្យ​នៅ​លើ​មេឃ​ គឺ​មាន​ទេវតា​ប្រាំពីរ​កាន់​គ្រោះកាច​ប្រាំពីរ​ដែល​ជា​គ្រោះកាច​ចុង​ក្រោយ​ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​សម្រេច​ដោយសារ​គ្រោះកាច​ទាំង​នោះ។​


ទេវតា​ទីបួន​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​លើ​ព្រះអាទិត្យ​ ហើយ​ដួង​អាទិត្យ​ក៏​បាន​ទទួល​អំណាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្លោច​ដោយសារ​ភ្លើង។​


ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ គឺ​នៅ​ក្នុង​មាត់​ និង​កន្ទុយ​របស់​ពួកវា​ ព្រោះ​កន្ទុយ​របស់​ពួកវា​ដូច​ជា​សត្វ​ពស់​ ហើយ​មាន​ក្បាល។​ ពួកវា​ធ្វើ​ទុក្ខ​មនុស្ស​ដោយសារ​ក្បាល​នោះ​


ហើយ​ពួកគេ​ក៏​មិន​បាន​ប្រែចិត្ដ​ពី​ការ​សម្លាប់​មនុស្ស​ ពី​មន្ដអាគម​ ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​ពី​អំពើ​លួច​ប្លន់​របស់​ពួកគេ​នោះ​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម