Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 6:15 - Khmer Christian Bible

15 នោះ​ពួក​ស្ដេច​នៅ​ផែនដី​ ពួកអ្នក​ធំ​ ពួក​មេទ័ព​ ពួក​អ្នកមាន​ ពួកអ្នក​ខ្លាំង​ពូកែ​ និង​ពួក​បាវបម្រើ​ ព្រមទាំង​ពួកអ្នក​ជា​ទាំងឡាយ​បាន​លាក់​ខ្លួន​នៅ​ក្នុង​រអាង​ភ្នំ​ និង​នៅ​តាម​ក្រហែង​ថ្ម​ភ្នំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 បណ្ដា​ស្ដេច​នៃ​ផែនដី ពួក​អ្នកធំ ពួក​មេទ័ព ពួក​អ្នកមាន ពួក​ខ្លាំងពូកែ ហើយ​អស់ទាំង​ទាសករ និង​មនុស្សមានសេរីភាព បាន​លាក់​ខ្លួន​ក្នុង​រអាងភ្នំ និង​នៅតាម​ថ្ម​នៅលើ​ភ្នំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 អស់​ទាំង​ស្តេច​នៅ​ផែនដី និង​ពួក​អ្នក​ធំ ពួក​អ្នក​មាន ពួក​មេ​ទ័ព ពួក​ខ្លាំង​ពូកែ ហើយ​គ្រប់​គ្នា ទាំង​អ្នក​បម្រើ ទាំង​អ្នក​ជា ក៏​ពួន​នៅ​ក្នុង​រអាង និង​តាម​ក្រហែង​ថ្ម​ភ្នំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ស្ដេច​នានា​នៅ​លើ​ផែនដី ពួក​អ្នក​ធំ ពួក​មេ‌ទ័ព ពួក​អ្នក​មាន ពួក​អ្នក​ខ្លាំង​ពូកែ ពួក​អ្នក​ងារ និង​អ្នក​ជា​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ និង​តាម​ថ្ម​ភ្នំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អស់​ទាំង​ស្តេច​នៅ​ផែនដី នឹង​ពួក​អ្នក​ធំ ពួក​អ្នក​មាន ពួក​មេ​ទ័ព ពួក​ខ្លាំង​ពូកែ ហើយ​គ្រប់​ទាំង​បាវ​បំរើ នឹង​អ្នក​ជា​ទាំង​ប៉ុន្មាន គេ​ពួន​នៅ​ក្នុង​រអាង ហើយ​ក្នុង​ក្រហែង​ភ្នំ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ស្ដេច​នានា​នៅ​លើ​ផែនដី ពួក​អ្នក​ធំ ពួក​មេ‌ទ័ព ពួក​អ្នក​មាន ពួក​អ្នក​ខ្លាំង​ពូកែ ពួក​អ្នក​ងារ និង​អ្នក​ជា​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ និង​តាម​ថ្ម​ភ្នំ

សូមមើលជំពូក ចម្លង




វិវរណៈ 6:15
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពិភពលោក​នេះ​មិន​ស័ក្តិសម​នឹង​ពួកគេ​ទេ។​ ពួកគេ​រសាត់​អណ្ដែត​តាម​ទី​រហោឋាន​ តាម​ភ្នំ​ តាម​រអាង​ និង​តាម​រូងដី។​


ពន្លឺ​ចង្កៀង​នឹង​លែង​ភ្លឺ​នៅ​ក្នុង​អ្នក​ទៀត​ ហើយ​សំឡេង​កូន​កំលោះ​ និង​កូន​ក្រមុំ​នឹង​លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត​ដែរ​ ដ្បិត​ពួក​ឈ្មួញ​របស់​អ្នក​ គឺ​ជា​អ្នក​ធំ​នៅ​លើ​ផែនដី​ ហើយ​ជនជាតិ​ទាំង​អស់​បាន​វង្វេង​ដោយសារ​មន្ដអាគម​របស់​អ្នក​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម