Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 22:4 - Khmer Christian Bible

4 ពួកគេ​នឹង​ឃើញ​ព្រះភក្រ្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះនាម​របស់​ព្រះអង្គ​នឹង​នៅ​លើ​ថ្ងាស​របស់​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រមទាំង​ឃើញ​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះនាម​របស់​ព្រះអង្គ​នឹង​នៅលើ​ថ្ងាស​របស់​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ និង​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​លើ​ថ្ងាស​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គេ​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​ព្រះ‌នាម​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ទ្រង់ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​នៅ​លើ​ថ្ងាស​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គេ​នឹង​ឃើញ​មុខ​ទ្រង់ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​នាម​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 22:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពរ​ហើយ​ អស់​អ្នក​មាន​ចិត្ដ​បរិសុទ្ធ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះជាម្ចាស់។​


បើ​អ្នកណា​បម្រើ​ខ្ញុំ​ ចូរ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ​ ខ្ញុំ​នៅ​ទី​ណា​ អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ​ ហើយ​បើ​អ្នកណា​បម្រើ​ខ្ញុំ​ នោះ​ព្រះ​វរ​បិតា​នឹង​លើក​មុខ​អ្នក​នោះ​ឡើង។​


ឱ​ព្រះវរបិតា​អើយ!​ ខ្ញុំ​ច ង់ឲ្យ​អស់​អ្នក​ដែល​ព្រះអ ង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ ​នៅ​ជាមួយ​ខ្ញុំ​ក្នុង​កន្លែង​ដែល​ខ្ញុំ​នៅ​ដើម្បី​ឲ្យ​ពួកគេ​ឃើញ​សិរី​រុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​តាំងពីមុន​កំណើត​លោកិយ។​


ដ្បិត​ឥឡូវ​នេះ​ យើង​មើល​តាម​កញ្ចក់​ ឃើញ​មិន​ច្បាស់​ទេ​ ប៉ុន្ដែ​នៅ​ពេល​ក្រោយ​ ​យើង​នឹង​ឃើញ​មុខ​ផ្ទាល់។​ ឥឡូវ​នេះ​ ខ្ញុំ​ស្គាល់​ព្រះអង្គ​តែ​មួយ​ចំណែក​ ប៉ុន្ដែ​ក្រោយ​មក​ ខ្ញុំ​នឹង​ស្គាល់​ព្រះអង្គ​ច្បាស់​ ​ដូចជា​ព្រះអង្គ​ស្គាល់​ខ្ញុំ​ច្បាស់​ដែរ‍។​


ចូរ​ដេញ​តាម​សេចក្ដី​សុខសាន្ដ​ និង​សេចក្ដី​បរិសុទ្ធ​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ ដ្បិត​បើ​គ្មាន​សេចក្ដី​បរិសុទ្ធ​ទេ​ នោះ​គ្មាន​អ្នកណា​នឹង​ឃើញ​ព្រះអម្ចាស់​ឡើយ។​


បន្ទាប់​មក​ ខ្ញុំ​មើល​ទៅ​ឃើញ​កូនចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ ហើយ​នៅ​ជាមួយ​ព្រះអង្គ​មាន​មនុស្ស​មួយសែន​បួនម៉ឺន​បួនពាន់​នាក់​ដែល​មាន​ព្រះនាម​របស់​ព្រះអង្គ​ និង​ព្រះនាម​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​សរសេរ​នៅ​លើ​ថ្ងាស​របស់​គេ​


អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​ទ្រូង​នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះ​របស់​យើង​ ហើយ​អ្នក​នោះ​នឹង​មិន​ចេញ​ពី​ព្រះវិហារ​នេះ​ទៀត​ឡើយ។​ យើង​នឹង​សរសេរ​ព្រះនាម​នៃ​ព្រះ​របស់​យើង​ និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​នៅ​លើ​អ្នក​នោះ​ ជា​ក្រុង​យេរូសាឡិម​ថ្មី​ដែល​ចុះ​មក​ពី​ស្ថានសួគ៌​ គឺ​មក​ពី​ព្រះ​របស់​យើង​ ហើយ​យើង​ក៏នឹង​សរសេរ​ឈ្មោះ​ថ្មី​របស់​យើង​នៅ​លើ​អ្នក​នោះ​ដែរ។​


ថា‍៖​ «មិន​ត្រូវ​ធ្វើ​ទុក្ខ​ផែនដី​ សមុទ្រ​ ឬ​ដើមឈើ​ណា​ឡើយ​ រហូត​ទាល់​តែ​យើង​បាន​បោះ​ត្រា​លើ​ថ្ងាស​ពួក​បាវបម្រើ​របស់​ព្រះជាម្ចាស់​នៃ​យើង​រួច​ហើយ​សិន»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម