Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 19:17 - Khmer Christian Bible

17 ខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ឈរ​នៅ​ក្នុង​ដួងអាទិត្យ​ ហើយ​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ប្រាប់​ដល់​សត្វ​ស្លាប​ទាំង​អស់​ដែល​ហើរ​នៅ​កណ្ដាល​អាកាស​ថា៖​ «ចូល​មក​ ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ពិធី​ជប់លៀង​ដ៏​ធំ​របស់​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយ​រូប​ឈរ​នៅក្នុង​ព្រះអាទិត្យ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​អស់ទាំង​បក្សាបក្សី​ដែល​ហើរ​នៅលើ​អាកាស​ថា​៖ “មក៍! ចូរ​ផ្ដុំគ្នា​ក្នុង​ពិធីជប់លៀង​ដ៏ធំ​របស់​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ឈរ​នៅ​លើ​ព្រះ‌អាទិត្យ បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ហៅ​អស់​ទាំង​សត្វ​ដែល​ហើរ​ក្នុង​លំហ​អាកាស​ថា៖ «ចូល​មក! ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ពិធី​ជប់​លៀង​ដ៏​ធំ​របស់​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ឈរ​នៅ​ក្នុង​ព្រះ‌អាទិត្យ។ ទេវតា​នោះ​បន្លឺ​សំឡេង​ខ្លាំងៗ​ទៅ​កាន់​សត្វ​ស្លាប​ទាំង​អស់ ដែល​ហើរ​នៅ​កណ្ដាល​អាកាស‌វេហាស៍​ថា៖ «ចូរ​នាំ​គ្នា​មក! ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដ៏​មហោ‌ឡារិក​របស់​ព្រះ‌ជា‌ម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ឈរ​នៅ​លើ​ព្រះ‌អាទិត្យ បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​គ្រប់​ទាំង​សត្វ​ដែល​ហើរ​លើ​អាកាស​ថា ចូរ​មក​ប្រជុំ​គ្នា នឹង​ស៊ី​លៀង​ដ៏​ធំ​របស់​ព្រះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ឈរ​នៅ​ក្នុង​ព្រះ‌អាទិត្យ។ ម៉ាឡា‌អ៊ីកាត់​នោះ​បន្លឺ​សំឡេង​ខ្លាំងៗ​ទៅ​កាន់​សត្វ​ស្លាប​ទាំង​អស់ ដែល​ហើរ​នៅ​កណ្ដាល​អាកាស​វេហាស៍​ថា៖ «ចូរ​នាំ​គ្នា​មក! ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដ៏​មហោ‌ឡារឹក​របស់​អុលឡោះ

សូមមើលជំពូក ចម្លង




វិវរណៈ 19:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ទេវតា​មួយ​រូប​ទៀត​ហោះ​នៅ​កណ្ដាល​អាកាស​ ទាំង​មាន​ដំណឹង​ល្អ​ដែល​នៅ​អស់កល្ប​ជានិច្ច​ ដើម្បី​ប្រកាស​ប្រាប់​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ គឺ​ដល់​គ្រប់​ប្រទេស​ គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ភាសា​ និង​គ្រប់​ជនជាតិ​


ហើយ​អ្នក​ឯ​ទៀត​ក៏​ត្រូវ​ស្លាប់​ដោយសារ​ដាវ​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែល​គង់​លើ​សេះ។​ សត្វ​ស្លាប​ទាំង​អស់​ក៏​ឆ្អែត​ស្កប់ស្កល់​ដោយសារ​សាច់​ពួកអ្នក​ទាំង​នោះ។​


នោះ​ខ្ញុំ​បាន​ឃើញ​មាន​សត្វ​ឥន្រ្ទី​មួយ​កំពុង​ហើរ​លើ​អាកាស​ ហើយ​ឮ​វា​ស្រែក​ខ្លាំងៗ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ វេទនា​ហើយ​ ដល់​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដោយ​ព្រោះ​សំឡេង​ត្រែ​របស់​ទេវតា​បី​រូប​ទៀត​ដែល​បម្រុង​នឹង​ផ្លុំ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម