Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 17:9 - Khmer Christian Bible

9 នេះ​ហើយ​ជា​គំនិត​ដែល​មាន​ប្រាជ្ញា​ គឺ​ក្បាល​ទាំង​ប្រាំពីរ​ ជា​ភ្នំ​ប្រាំពីរ​ដែល​ស្រ្ដី​នោះ​អង្គុយ​លើ​ និង​ជា​ស្ដេច​ប្រាំពីរ​អង្គ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 “ចំណុចនេះ​តម្រូវឲ្យ​មាន​គំនិត​ដែល​មាន​ប្រាជ្ញា​។ ក្បាល​ទាំង​ប្រាំពីរ គឺ​ភ្នំ​ប្រាំពីរ ជា​កន្លែងដែល​ស្ត្រី​នោះ​អង្គុយ​លើ ហើយក៏​ជា​ស្ដេច​ប្រាំពីរ​អង្គ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ត្រង់​នេះ ត្រូវ​ឲ្យ​គំនិត​មាន​ប្រាជ្ញា​ឡើង គឺ​ក្បាល​ទាំង​ប្រាំពីរ ជា​ភ្នំ​ប្រាំពីរ​ដែល​ស្ត្រី​នោះ​អង្គុយ​លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ត្រង់​នេះ តោង​យក​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មក​រិះគិត ទើប​យល់ ក្បាល​ប្រាំ‌ពីរ​សំដៅ​ទៅ​លើ​ភ្នំ​ទាំង​ប្រាំ‌ពីរ​ដែល​ស្ត្រី​នោះ​អង្គុយ​លើ ហើយ​ក៏​សំដៅ​ទៅ​លើ​ស្ដេច​ទាំង​ប្រាំ‌ពីរ​អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នេះ​ហើយ​ជា​គំនិត​ដ៏​មាន​ប្រាជ្ញា ឯ​ក្បាល​ទាំង​៧ នោះ​ជា​ភ្នំ​៧ គឺ​ជា​កន្លែង​ដែល​ស្ត្រី​នោះ​អង្គុយ​នៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ត្រង់​នេះ តោង​យក​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មក​រិះ‌គិត​ទើប​យល់ៈ ក្បាល​ប្រាំ​ពីរ សំដៅ​ទៅ​លើ​ភ្នំ​ទាំង​ប្រាំ​ពីរ​ដែល​ស្ដ្រី​នោះ​អង្គុយ​លើ ហើយ​ក៏​សំដៅ​ទៅ​លើ​ស្ដេច​ទាំង​ប្រាំ​ពីរ​នាក់​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 17:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖​ «ពីព្រោះ​អាថ៌កំបាំង​នៃ​នគរ​ស្ថានសួគ៌​បាន​ប្រទាន​មក​ឲ្យ​អ្នក​រាល់គ្នា​យល់​ ប៉ុន្ដែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ទេ​


ដូច្នេះ​ នៅ​ពេល​អ្នក​រាល់គ្នា​ឃើញ​អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​ទី​បរិសុទ្ធ​ ដូច​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​ដានីយ៉ែល​ ជា​អ្នក​នាំ​ព្រះបន្ទូល។​ នោះ​ចូរ​ឲ្យ​អ្នក​អាន​យល់​ចុះ។​


នោះ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ចេញ​ពី​សមុទ្រ​មក​ វា​មាន​ស្នែង​ដប់​ និង​ក្បាល​ប្រាំពីរ​ នៅ​លើ​ស្នែង​របស់​វា​មាន​មកុដ​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់។​


នេះ​ហើយ​គឺ​ជា​ប្រាជ្ញា​ ហើយ​អ្នកណា​ដែល​មាន​ការ​យល់​ដឹង​ ចូរ​គិត​លេខ​របស់​សត្វ​សាហាវ​នោះ​ចុះ​ ដ្បិត​លេខ​នោះ​គឺ​ជា​លេខ​របស់​មនុស្ស​ លេខ​របស់​វា​គឺ​ ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ។​


រីឯ​ស្រ្ដី​ដែល​អ្នក​បាន​ឃើញ​នោះ​ គឺ​ជា​ទី​ក្រុង​ដ៏​ធំ​ដែល​មាន​អំណាច​គ្រប់គ្រង​ស្ដេច​ទាំងឡាយ​នៅ​លើ​ផែនដី»។​


ទេវតា​ក៏​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​រហោឋាន​ ពេល​ដែល​ខ្ញុំ​លង់​ក្នុង​វិញ្ញាណ​ ហើយ​ខ្ញុំ​ឃើញ​ស្រ្ដី​ម្នាក់​អង្គុយ​នៅ​លើ​សត្វ​សាហាវ​មួយ​សម្បុរ​ក្រហមទុំ​ វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​នៅ​ពាសពេញ​ខ្លួន​ ហើយ​មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់។​


ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​ងឿង​ឆ្ងល់​ដូច្នេះ?​ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​អាថ៌កំបាំង​របស់​ស្រ្តី​នោះ​ និង​សត្វ​សាហាវ​មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់​ដែល​នាង​ជិះ​នោះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម