Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 17:5 - Khmer Christian Bible

5 ហើយ​នៅ​លើ​ថ្ងាស​របស់​នាង​មាន​សរសេរ​ឈ្មោះ​ ជា​សេចក្ដី​អាថ៌កំបាំង​ថា «ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ ជា​ម្ដាយ​របស់​ពួក​ស្រ្ដី​ពេស្យា​ និង​អំពើ​គួរ​ស្អប់ខ្ពើម​នៅ​ផែនដី»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 មាន​ឈ្មោះ​មួយ​ជា​អាថ៌កំបាំង សរសេរ​នៅលើ​ថ្ងាស​របស់​នាង​ថា “បាប៊ីឡូន​ដ៏ធំ ម្ដាយ​របស់​ស្ត្រីពេស្យា​ទាំងឡាយ និង​របស់​សេចក្ដីគួរឲ្យស្អប់ខ្ពើម​នានា​នៃ​ផែនដី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នៅ​លើ​ថ្ងាស​របស់​នាង​មាន​ចា​ឈ្មោះ​អាថ៌‌កំបាំង​មួយ គឺ «ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្ត្រី​ពេស្យា និង​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​ផែនដី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នៅ​លើ​ថ្ងាស​នាង​មាន​ចារ​ឈ្មោះ​មួយ​ដ៏​អាថ៌‌កំបាំង គឺ «មហា​នគរ​បាប៊ី‌ឡូន​ជា​ម្ដាយ​របស់​ពួក​ស្ត្រី​ពេស្យា និង​ជា​ប្រភព​នៃ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​លើ​ផែនដី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ហើយ​នៅ​ថ្ងាស​វា​មាន​កត់​ឈ្មោះ​ថា «សេចក្ដី​អាថ៌‌កំបាំង ក្រុង​បាប៊ីឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្រី​សំផឹង នឹង​អស់​ទាំង​សេចក្ដី​គួរ​ខ្ពើម​នៅ​ផែនដី»

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នៅ​លើ​ថ្ងាស​នាង​មាន​ចារ​ឈ្មោះ​មួយ​ដ៏​អាថ៌‌កំបាំង គឺ «មហា​នគរ​បាប៊ី‌ឡូន ជា​ម្ដាយ​របស់​ពួក​ស្ដ្រី​ពេស្យា និង​ជា​ប្រភព​នៃ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​លើ​ផែនដី»។

សូមមើលជំពូក ចម្លង




វិវរណៈ 17:5
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទីបញ្ចប់​របស់​អ្នក​ទាំង​នោះ​ជា​សេចក្ដី​វិនាស​ ដ្បិត​ព្រះ​របស់​គេ​ជា​ក្រពះ​របស់​គេ​នោះ​ឯង​ រីឯ​សិរី​រុងរឿង​របស់​គេ​ ជា​សេចក្ដី​អាម៉ាស់​របស់​គេ​នោះ​ហើយ​ ពួកគេ​គិត​តែ​ពី​រឿង​លោកិយ​នេះ​ប៉ុណ្ណោះ​


ដ្បិត​អាថ៌កំបាំង​របស់​ការ​ប្រឆាំង​ច្បាប់​កំពុង​ធ្វើ​សកម្មភាព​ស្រាប់​ហើយ​ គ្រាន់តែ​ឥឡូវ​នេះ​មាន​អ្នក​កំពុង​ឃាត់​វា​ លុះត្រា​តែ​អ្នក​នោះ​ត្រូវ​ដក​ចេញ​


រីឯ​អាថ៌កំបាំង​អំពី​ផ្កាយ​ទាំង​ប្រាំពីរ​ដែល​អ្នក​បាន​ឃើញ​នៅ​ដៃស្ដាំ​របស់​យើង​ និង​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ​ គឺ​ដូច្នេះ​ ផ្កាយ​ទាំង​ប្រាំពីរ​ជា​ទេវតា​របស់​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំពីរ​ជា​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះ​ហើយ»។​


ហើយ​សាកសព​របស់​ពួកគេ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​ដ៏​ធំ​នោះ​ ដែល​ខាង​វិញ្ញាណ​ហៅ​ថា​ ក្រុង​សូដុម​ និង​ស្រុក​អេស៊ីព្ទ​ ជា​កន្លែង​ដែល​បាន​ឆ្កាង​ព្រះអម្ចាស់​របស់​ពួកគេ។​


មាន​ទេវតា​មួយ​រូបទៀត​ ជា​ទេវតា​ទីពីរ​បាន​មក​តាម​ក្រោយ​ រួច​បន្លឺ​ឡើង​ថា៖​ «រលំ​ហើយ​ រលំ​ហើយ​ ក្រុង​បាប៊ីឡូន​ដ៏​ធំ​ ដែល​បាន​ឲ្យ​ជនជាតិ​ទាំងឡាយ​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​រោលរាល​របស់​ខ្លួន»។​


ទី​ក្រុង​ដ៏​ធំ​នោះ​បាន​បែក​ចេញ​ជា​បី​ផ្នែក​ ហើយ​ទី​ក្រុង​របស់​ជនជាតិ​ទាំងឡាយ​ក៏​ដួល​រលំ។​ ព្រះជាម្ចាស់​នឹកចាំ​ពី​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ ដើម្បី​ឲ្យ​ពែង​ស្រា​នៃ​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះអង្គ​ដល់​ក្រុង​នោះ។​


បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ ក៏​និយាយ​មក​កាន់​ខ្ញុំ​ថា៖​ «ចូរ​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​ជំនុំ​ជម្រះ​ស្រ្ដី​ពេស្យា​ដ៏​ល្បី​អសោច​ដែល​អង្គុយ​លើ​ទឹក​ជា​ច្រើន​


ពួក​ស្ដេច​នៅ​ផែនដី​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ជាមួយ​នាង​ ហើយ​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​បាន​ស្រវឹង​ដោយសារ​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង»។​


ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​ងឿង​ឆ្ងល់​ដូច្នេះ?​ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​អាថ៌កំបាំង​របស់​ស្រ្តី​នោះ​ និង​សត្វ​សាហាវ​មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់​ដែល​នាង​ជិះ​នោះ។​


ទេវតា​នោះស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «រលំ​ហើយ​ រលំ​ហើយ​ ក្រុង​បាប៊ីឡូន​ ជា​ក្រុង​ដ៏​ធំ!​ ជា​ក្រុង​ដែល​បាន​ត្រលប់​ជា​ទី​ជម្រក​របស់​ពួក​អារក្ស​ និង​ជា​សំបុក​របស់​អស់​ទាំង​វិញ្ញាណ​អាក្រក់​ ព្រមទាំង​ជា​សំបុក​របស់​អស់​ទាំង​សត្វ​ស្លាប​ដ៏​អសោច​ និង​អស់​ទាំង​សត្វ​សាហាវ​ដ៏​អសោច​គួរ​ឲ្យ​ស្អប់​ខ្ពើម​


ពេល​នោះ​ មាន​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ជា​ថ្ម​ត្បាល់កិន​មួយ​យ៉ាង​ធំ​ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ ទាំង​និយាយ​ថា៖​ «ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ នឹង​ត្រូវ​បាន​ទម្លាក់​យ៉ាង​ខ្លាំង​ដូច្នេះ​ដែរ​ ក៏​គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ។​


ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​ព្រះអង្គ​ពិត​ត្រង់​ ហើយ​សុចរិត​ ពី​ព្រោះ​ព្រះអង្គ​បាន​ជំនុំ​ជម្រះ​ស្រ្ដី​ពេស្យា​ដ៏​ល្បី​អសោច​ដែល​បាន​បំផ្លាញ​ផែនដី​ដោយសារ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​ ហើយ​ព្រះអង្គ​ក៏​បាន​សងសឹក​ឲ្យ​ឈាម​របស់​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ដែល​បាន​ស្លាប់​ដោយសារ​ដៃ​របស់​នាង​ដែរ»។​


ថា‍៖​ «មិន​ត្រូវ​ធ្វើ​ទុក្ខ​ផែនដី​ សមុទ្រ​ ឬ​ដើមឈើ​ណា​ឡើយ​ រហូត​ទាល់​តែ​យើង​បាន​បោះ​ត្រា​លើ​ថ្ងាស​ពួក​បាវបម្រើ​របស់​ព្រះជាម្ចាស់​នៃ​យើង​រួច​ហើយ​សិន»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម