Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 13:18 - Khmer Christian Bible

18 នេះ​ហើយ​គឺ​ជា​ប្រាជ្ញា​ ហើយ​អ្នកណា​ដែល​មាន​ការ​យល់​ដឹង​ ចូរ​គិត​លេខ​របស់​សត្វ​សាហាវ​នោះ​ចុះ​ ដ្បិត​លេខ​នោះ​គឺ​ជា​លេខ​របស់​មនុស្ស​ លេខ​របស់​វា​គឺ​ ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ចំណុចនេះ​តម្រូវឲ្យ​មាន​ប្រាជ្ញា​។ អ្នក​ដែល​មាន​ការយល់ដឹង ត្រូវ​គណនា​លេខ​របស់​សត្វតិរច្ឆាន​នោះ ដ្បិត​លេខ​វា​ជា​លេខ​របស់​មនុស្ស​។ លេខ​នោះ​គឺ ៦៦៦​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នេះ​ហើយ​ជា​ប្រាជ្ញា អ្នក​ណា​ដែល​មាន​យោបល់ ចូរ​គិត​លេខ​របស់​សត្វ​នោះ​ចុះ ដ្បិត​លេខ​នោះ​ជា​លេខ​របស់​មនុស្ស ហើយ​លេខ​របស់​អ្នក​នោះ គឺ​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ត្រង់​ហ្នឹង​ហើយ​ដែល​ត្រូវ​មាន​ប្រាជ្ញា​រិះគិត!។ អ្នក​ណា​ឆ្លាត ចូរ​យក​លេខ​សម្គាល់​របស់​សត្វ​នោះ​ទៅ​គិត​មើល​ទៅ ដ្បិត​លេខ​នេះ​ជា​លេខ​របស់​មនុស្ស គឺ​ប្រាំ​មួយ​រយ​ហុក‌សិប​ប្រាំ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នេះ​ហើយ​ជា​ប្រាជ្ញា អ្នក​ណា​ដែល​មាន​យោបល់ ឲ្យ​អ្នក​នោះ​រាប់​លេខ​នៃ​សត្វ​នោះ​ចុះ ដ្បិត​លេខ​នោះ​ជា​លេខ​របស់​មនុស្ស គឺ​៦៦៦។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ត្រង់​ហ្នឹង​ហើយ​ដែល​ត្រូវ​មាន​ប្រាជ្ញា​រិះ‌គិត!។ អ្នក​ណា​ឆ្លាត ចូរ​យក​លេខ​សំគាល់​របស់​សត្វ​នោះ​ទៅ​គិត​មើល​ទៅ ដ្បិត​លេខ​នេះ ជា​លេខ​របស់​មនុស្ស គឺ​ប្រាំ​មួយ​រយ​ហុក‌សិប​ប្រាំ​មួយ។

សូមមើលជំពូក ចម្លង




វិវរណៈ 13:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​អ្នក​រាល់គ្នា​ឃើញ​អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​កន្លែង​ដែល​មិន​គួរ​មាន​ សូម​ឲ្យ​អ្នក​អាន​យល់​ចុះ​ គឺ​ពេល​នោះ​ ចូរ​ឲ្យ​អ្នក​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​


បើ​សេចក្ដី​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​ព្រះជាម្ចាស់​ទុច្ចរិត​ដែរ​ឬ​ ​នៅពេល​ព្រះអង្គ​ដាក់ទោស​យើង​ (គឺ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​ទេ)?​


មាន​ពរ​ហើយ​អ្នកណា​ដែល​អាន​ និង​ស្ដាប់​ពាក្យ​ថ្លែង​ព្រះបន្ទូល​ទាំង​នេះ​ ហើយ​កាន់​តាម​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែងទុក​នៅ​ក្នុង​នោះ​ ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។​


ខ្ញុំ​បាន​ឃើញ​មាន​ដូច​ជា​សមុទ្រ​កែវ​លាយ​ជាមួយ​ភ្លើង​ ហើយ​ពួកអ្នក​ដែល​បាន​ឈ្នះ​សត្វ​សាហាវ​នោះ​ និង​រូប​ចម្លាក់​របស់​វា​ ព្រមទាំង​លេខ​ឈ្មោះ​របស់​វា​កំពុង​ឈរ​នៅ​លើ​សមុទ្រ​កែវ​នោះ​ ទាំង​កាន់​ពិណ​របស់​ព្រះជាម្ចាស់​


នេះ​ហើយ​ជា​គំនិត​ដែល​មាន​ប្រាជ្ញា​ គឺ​ក្បាល​ទាំង​ប្រាំពីរ​ ជា​ភ្នំ​ប្រាំពីរ​ដែល​ស្រ្ដី​នោះ​អង្គុយ​លើ​ និង​ជា​ស្ដេច​ប្រាំពីរ​អង្គ​ដែរ​


ទេវតា​ក៏​បាន​វាស់​កំផែង​ក្រុង​ ឃើញ​មាន​មួយ​រយ​សែសិប​បួន​ហត្ថ​ តាម​រង្វាស់​របស់​មនុស្ស​ដែល​ទេវតា​ប្រើ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម