Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:50 - Khmer Christian Bible

50 ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «កុំ​ឃាត់​គាត់​អី​ ដ្បិត​អ្នកណា​មិន​ប្រឆាំង​អ្នក​រាល់គ្នា​ នោះ​នៅ​ខាង​អ្នក​រាល់គ្នា​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

50 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“កុំ​ឃាត់​គាត់​ឡើយ ដ្បិត​អ្នកដែល​មិន​ប្រឆាំងនឹង​អ្នករាល់គ្នា គឺ​នៅ​ខាង​អ្នករាល់គ្នា​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

50 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង




លូកា 9:50
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​មិន​នៅ​ខាង​ខ្ញុំ​ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ​ អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ​ អ្នក​នោះ​កំចាត់​កំចាយ​ហើយ។​


កាល​ពួកគេ​មក​ដល់​ក្រុង​កាពើណិម​ នោះ​មាន​ម្នាក់​ជា​អ្នក​ទារ​ពន្ធ​ចំនួន​ពីរ​ដ្រាក់ម៉ា​សម្រាប់​ព្រះ​វិហារ​ បាន​ចូល​មក​ជិត​លោក​ពេត្រុស ​សួរ​ថា៖​ «តើ​គ្រូ​របស់​ពួក​អ្នក​មិន​បង់​ពន្ធ​ព្រះ​វិហារ​ទេ​ឬ?»​


គាត់​ទូល​តប​វិញ​ថា៖​ «ពី​អ្នក​ដទៃ»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ដូច្នេះ​កូន​ស្ដេច​មិន​បាច់​បង់​ពន្ធ​ទេ​


លោក​យ៉ូហាន​ទូល​ឆ្លើយ​ទៅ​ព្រះ​អង្គ​ថា៖​ «លោក​គ្រូ​ យើង​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​បណ្ដេញ​អារក្ស​ក្នុង​នាម​របស់​លោក​ ហើយ​យើង​បាន​ឃាត់​គាត់​ ព្រោះ​គាត់​មិន​មក​តាម​យើង»​


បើ​អ្នក​ណា​យក​ទឹក​មួយ​កែវ​ឲ្យ​អ្នក​ផឹក​ក្នុង​នាម​ខ្ញុំ​ និង​ព្រោះ​តែ​អ្នក​ជា​របស់​ព្រះគ្រិស្ដ​ ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​ឡើយ​


អ្នក​ដែល​មិន​នៅ​ខាង​ខ្ញុំ​ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ​ អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ​ អ្នក​នោះ​កំចាត់​កំចាយ​ហើយ។​


គ្មាន​បាវបម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ​ ដ្បិត​បាវបម្រើ​នោះ​នឹង​ស្អប់​មួយ​ ស្រឡាញ់​មួយ​ ឬ​ក៏​ស្មោះ​ត្រង់​នឹង​មួយ​ ហើយ​មើល​ងាយ​មួយ​ទៀត​ ឯ​អ្នក​រាល់​គ្នា​វិញ​ មិន​អាច​បម្រើ​ព្រះជាម្ចាស់​ផង​ បម្រើ​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ»។​


ដូច្នេះ​ហើយ​ ទើប​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹងថា​ គ្មាន​អ្នកណា​ម្នាក់​និយាយ​ដោយ​នូវ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ថា​ ព្រះយេស៊ូ​ត្រូវ​បណ្តាសារ​ ហើយ​បើ​គ្មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​ ក៏​គ្មាន​អ្នកណា​ម្នាក់​អាច​និយាយ​បាន​ថា​ ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម