លូកា 8:35 - Khmer Christian Bible35 ប្រជាជនក៏នាំគ្នាចេញមកមើលហេតុការណ៍ដែលកើតឡើង និងបានមកជួបព្រះយេស៊ូ ក៏ឃើញបុរសដែលពួកអារក្សបានចេញពីគាត់កំពុងនៅទៀបបាទាព្រះយេស៊ូ ទាំងស្លៀកពាក់ និងមានស្មារតីឡើងវិញ ពួកគេក៏មានសេចក្ដីកោតខ្លាត។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល35 គេក៏នាំគ្នាចេញមកមើលអ្វីដែលបានកើតឡើង។ ពួកគេមករកព្រះយេស៊ូវ ហើយឃើញបុរសដែលអារក្សបានចេញនោះ កំពុងអង្គុយនៅទៀបព្រះបាទាព្រះយេស៊ូវ ដោយមានស្លៀកសម្លៀកបំពាក់ និងដឹងស្មារតី ក៏ធ្វើឲ្យពួកគេខ្លាច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ពេលនោះ មនុស្សម្នានាំគ្នាចេញមកមើលហេតុការណ៍ដែលបានកើតឡើង។ គេចូលមករកព្រះយេស៊ូវ ឃើញមនុស្សដែលអារក្សបានចេញទៅនោះ កំពុងអង្គុយទៀបព្រះបាទព្រះយេស៊ូវ ទាំងស្លៀកពាក់ ដឹងខ្លួនដូចធម្មតា ហើយគេក៏ភ័យខ្លាច។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលអារក្សចូលពីមុន អង្គុយនៅទៀបព្រះបាទាព្រះអង្គ គាត់ស្លៀកពាក់ដឹងស្មារតីដូចធម្មតា គេក៏ស្ញែងខ្លាចព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 រួចមនុស្សទាំងឡាយក៏ចេញមកមើលការដែលកើតមកនោះ គេមកដល់ព្រះយេស៊ូវ ឃើញមនុស្សដែលអារក្សទាំងនោះបានចេញ កំពុងតែអង្គុយទៀបព្រះបាទទ្រង់ ទាំងស្លៀកពាក់ ហើយដឹងខ្លួន នោះគេមានសេចក្ដីភ័យខ្លាចគ្រប់គ្នា សូមមើលជំពូកអាល់គីតាប35 មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ។ គេចូលមករកអ៊ីសាឃើញបុរសដែលអ៊ីព្លេសចូលពីមុន អង្គុយនៅទៀបជើងអ៊ីសា គាត់ស្លៀកពាក់ដឹងស្មារតីដូចធម្មតា គេក៏ស្ញែងខ្លាចអ៊ីសា។ សូមមើលជំពូក |