Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:34 - Khmer Christian Bible

34 ពេល​ពួក​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ឃើញ​ហេតុកាណ៍​កើត​ឡើង​ ក៏​រត់គេច​ខ្លួន​អស់​ ហើយ​បាន​រៀបរាប់​រឿង​នេះ​នៅ​តាម​ក្រុង​ និង​ជនបទ​នានា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង ពួក​អ្នកចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ទៅ​ប្រាប់​រឿងនេះ​នៅក្នុង​ទីក្រុង និង​នៅតាម​ភូមិ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 កាល​ពួក​អ្នក​ថែរក្សា​ជ្រូក​ឃើញ​ដូច្នោះ គេ​នាំ​គ្នា​រត់​គេច ហើយ​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​ក្រុង ហើយ​នៅ​ស្រុក​ស្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ពេល​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទីក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 កាល​ពួក​អ្នក​គង្វាល​ជ្រូក​បាន​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​រត់​ទៅ​ប្រាប់​ដល់​ជន​ក្នុង​ក្រុង ហើយ​នឹង​ស្រុក​ស្រែ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ពេល​អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទី‌ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។

សូមមើលជំពូក ចម្លង




លូកា 8:34
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​ នោះ​ពួក​អ្នក​យាម​ខ្លះ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ ប្រាប់​ពួក​សម្ដេច​សង្ឃ​អំពី​ហេតុ​ការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង។​


ពួក​អ្នក​ចិញ្ចឹម​ជ្រូក​បាន​រត់​គេច​ចូល​ទៅ​ក្នុង​ក្រុង​ ហើយ​រៀបរាប់​ប្រាប់​គេ​អំពី​ហេតុ​ការណ៍​ទាំង​អស់​ និង​ហេតុ​ការណ៍​អំពី​បុរស​ដែល​មាន​អារក្ស​ចូល​ផង​ដែរ​


ឯ​ពួក​អ្នក​ចិញ្ចឹម​ជ្រូក​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​អស់​ ហើយ​រៀប​រាប់​ពី​ការ​នេះ​នៅ​តាម​ក្រុង​ និង​ទី​ជនបទ​នានា​ នោះ​ប្រជាជន​ក៏​នាំ​គ្នា​មក​មើល​អ្វី​ដែល​បាន​កើត​ឡើង​


ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​នោះ​ចូល​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ហ្វូង​ជ្រូក​ក៏​បោល​តាម​ច្រាំង​ចំណោត​ចូល​ទៅ​ក្នុង​បឹង ហើយ​លង់​ទឹក​អស់​ទៅ។​


ប្រជាជន​ក៏​នាំ​គ្នា​ចេញ​មក​មើល​ហេតុការណ៍​ដែល​កើតឡើង​ និង​បាន​មក​ជួប​ព្រះយេស៊ូ​ ក៏​ឃើញ​បុរស​ដែល​ពួក​អារក្ស​បាន​ចេញ​ពី​គាត់​កំពុង​នៅ​ទៀប​បាទា​ព្រះយេស៊ូ​ ទាំង​ស្លៀក​ពាក់​ និង​មាន​ស្មារតី​ឡើងវិញ​ ពួកគេ​ក៏​មាន​សេចក្ដី​កោតខ្លាត។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម