Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:32 - Khmer Christian Bible

32 នៅ​ទីនោះ​មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​តែ​ស៊ី​ចំណី​លើ​ភ្នំ​ ហើយ​អារក្ស​ក៏​អង្វរ​ព្រះអង្គ​សុំ​ឲ្យ​ព្រះអង្គ​អនុញ្ញាត​ឲ្យ​ពួកវា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ ព្រះអង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួកវា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 នៅ​ទីនោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រកស៊ី​តាម​ភ្នំ​។ អារក្សទាំងនោះ​ទូល​អង្វរ​ព្រះយេស៊ូវ ឲ្យ​ព្រះអង្គ​អនុញ្ញាតឲ្យ​ពួកវា​ចូល​ក្នុង​ជ្រូក​ទាំងនោះ ព្រះយេស៊ូវ​ក៏​អនុញ្ញាតឲ្យ​ពួកវា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 នៅ​ទី​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​បាន​អង្វរ​ព្រះ‌អង្គ សុំ​អនុញ្ញាត​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ។ ដូច្នេះ ព្រះ‌អង្គ​ក៏​អនុញ្ញាត​ឲ្យ​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​អារក្ស​បាន​អង្វរ​ព្រះអង្គ សូម​អនុញ្ញាត​ឲ្យ​វា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះ‌យេស៊ូ​ក៏​អនុញ្ញាត​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ​ទ្រង់ ឲ្យ​បើក​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ ទ្រង់​ក៏​បើក​ឲ្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 នៅ​ក្បែរ​នោះ​មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​អ៊ីព្លេស​បាន​អង្វរ​អ៊ីសា សូម​អនុញ្ញាត​ឲ្យ​វា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ អ៊ីសា​ក៏​អនុញ្ញាត​ឲ្យ។

សូមមើលជំពូក ចម្លង




លូកា 8:32
16 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​របស់​បរិសុទ្ធ​ទៅ​ឆ្កែ​ ហើយ​កុំ​បោះ​គជ់​ឲ្យ​ជ្រូក​ ក្រែង​លោ​ពួកវា​ជាន់​កម្ទេច​ ហើយ​បែរ​មក​ខាំ​ហែក​អ្នក​រាល់គ្នា​វិញ។​


ហើយ​ពួកវា​បាន​អង្វរ​ព្រះអង្គ​ កុំ​ឲ្យ​ព្រះអង្គ​បង្គាប់​ពួកវា​ចេញ​ទៅ​ក្នុង​រណ្ដៅ​នរក។​


ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​នោះ​ចូល​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ហ្វូង​ជ្រូក​ក៏​បោល​តាម​ច្រាំង​ចំណោត​ចូល​ទៅ​ក្នុង​បឹង ហើយ​លង់​ទឹក​អស់​ទៅ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​គ្មាន​សិទ្ធិ​អំណាច​លើ​ខ្ញុំ​ឡើយ​ លុះត្រា​តែ​សិទ្ធិ​អំណាច​នោះ​បាន​ប្រទាន​មកពី​ស្ថាន​លើ​ ដូច្នេះ​ហើយ​បាន​ជា​ពួកអ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​ឲ្យ​លោក​ ពួកគេ​មាន​បាប​ធ្ងន់​ជាង»។​


កូន​តូចៗ​អើយ!​ អ្នក​រាល់គ្នា​មក​ពី​ព្រះជាម្ចាស់​ ហើយ​អ្នក​រាល់គ្នាក៏​ឈ្នះ​ពួកគេ​ដែរ​ ព្រោះ​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ធំ​ជាង​ម្នាក់​ដែល​នៅ​ក្នុង​លោកិយ​នេះ។​


លុះ​គ្រប់​មួយពាន់​ឆ្នាំ​ហើយ​ អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះ​លែង​ពី​កន្លែង​ឃុំឃាំង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម