លូកា 8:31 - Khmer Christian Bible31 ហើយពួកវាបានអង្វរព្រះអង្គ កុំឲ្យព្រះអង្គបង្គាប់ពួកវាចេញទៅក្នុងរណ្ដៅនរក។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល31 អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវ កុំឲ្យព្រះអង្គបញ្ជាពួកវាឲ្យទៅក្នុងរណ្ដៅគ្មានបាតឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 អារក្សទាំងនោះអង្វរព្រះអង្គ សូមកុំឲ្យព្រះអង្គបង្គាប់វាចុះទៅក្នុងជង្ហុកធំឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 អារក្សទាំងនោះបានទទូចអង្វរព្រះយេស៊ូ សូមកុំឲ្យព្រះអង្គបញ្ជូនពួកវាទៅនរកអវិចីឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 អារក្សទាំងនោះក៏សូមអង្វរ កុំឲ្យទ្រង់បង្គាប់វា ឲ្យចុះទៅក្នុងជង្ហុកធំឡើយ សូមមើលជំពូកអាល់គីតាប31 អ៊ីព្លេសទាំងនោះបានទទូចអង្វរអ៊ីសា សូមកុំឲ្យអ៊ីសាបញ្ជូនពួកវាទៅនរ៉កាអវិចីឡើយ។ សូមមើលជំពូក |
សត្វសាហាវដែលអ្នកបានឃើញនោះ កាលពីដើមវាមាន ប៉ុន្ដែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីទីជម្រៅមក រួចទៅរកសេចក្ដីវិនាស។ អស់អ្នកដែលរស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីដើមកំណើតពិភពលោកមកនឹងងឿងឆ្ងល់ ពេលពួកគេឃើញសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាន ហើយនឹងត្រូវមកនោះ។
សត្វសាហាវនោះត្រូវចាប់បានជាមួយនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលធ្វើទីសំគាល់នៅមុខវា ហើយដោយសារទីសំគាល់ទាំងនោះ វាបានបោកបញ្ឆោតអស់អ្នកដែលទទួលសញ្ញាសំគាល់របស់សត្វសាហាវនោះ និងអស់អ្នកដែលថ្វាយបង្គំរូបចម្លាក់របស់សត្វសាហាវនោះ។ ពួកវាទាំងពីរត្រូវបានបោះទាំងរស់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ