Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:42 - Khmer Christian Bible

42 ពេល​ពួកគេ​គ្មាន​អ្វី​សង​ អ្នក​ចងការ​ក៏​លើក​លែង​ឲ្យ​ទាំង​ពីរ​នាក់។​ ដូច្នេះ​តើ​ក្នុង​ចំណោម​ពីរ​នាក់​នេះ​ អ្នកណា​ស្រឡាញ់​គាត់​ច្រើន​ជាង?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 ដោយសារ​ពួកគេ​មិន​អាច​សង​បាន គាត់​ក៏​លើកលែង​ឲ្យ​អ្នក​ទាំងពីរ​។ ដូច្នេះ តើ​នរណា​ក្នុង​ពួកគេ​នឹង​ស្រឡាញ់​ម្ចាស់បំណុល​ជាង​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 កាល​គេ​គ្មាន​អ្វី​នឹង​សង គាត់​ក៏​លុប​បំណុល​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ឥឡូវ​នេះ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជាង?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល ឈប់​ទារ​ពី​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ដោយ​ព្រោះ​គេ​គ្មាន​អ្វី​នឹង​សង បាន​ជា​គាត់​លែង​ទារ​ពី​អ្នក​ទាំង​២​ទៅ ដូច្នេះ​ក្នុង​២​នាក់​នោះ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជា​ជាង

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល ឈប់​ទារ​ពី​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។

សូមមើលជំពូក ចម្លង




លូកា 7:42
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​បាវបម្រើ​នោះ​ ស្ដេច​ក៏​លែង​គាត់​ ព្រម​ទាំង​លុប​បំណុល​ទាំងឡាយ​ចោល​ទាំងអស់។​


ស្ដេច​ខឹង​បាវបម្រើ​នោះ​ណាស់​ ក៏​ប្រគល់​គាត់​ឲ្យ​ទៅ​អ្នក​ធ្វើ​ទារុណ​កម្ម​ រហូត​ដល់​គាត់​សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់។​


សូម​លើក​លែង​ទោស​កំហុស​យើង​ខ្ញុំ​ ដូច​ជា​យើង​ខ្ញុំ​បាន​លើក​លែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។​


លោក​ស៊ីម៉ូន​ក៏​ទូល​តប​ថា៖​ «ខ្ញុំ​គិត​ថា​ គឺ​អ្នក​ដែល​គាត់​បាន​លើកលែង​ច្រើន!»​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​វិនិច្ឆ័យ​ត្រូវ​ណាស់»​


ប៉ុន្ដែ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិតថ្លៃ​ឡើយ​ ដោយសារ​ព្រះគុណ​របស់​ព្រះអង្គ​ ​តាមរយៈ​ការ​ប្រោស​លោះ​ ដែល​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​


ពេល​យើង​នៅ​ខ្សោយ​នៅ​ឡើយ​ លុះ​ដល់​ពេល​កំណត់​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ ដើម្បី​មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​


រី‍ឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ នោះ​ត្រូវ​បណ្តាសា​ហើយ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ឲ្យ​ប្រព្រឹត្ដ​តាម»។​


ហើយ​នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​ការ​ប្រោសលោះ​តាមរយៈ​ឈាម​របស់​ព្រះអង្គ​ គឺ​ការ​លើក​លែង​ទោស​កំហុស​ទាំងឡាយ​ស្រប​តាម​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះអង្គ​


ចូរ​មាន​ចិត្ដ​សប្បុរស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​មាន​ចិត្ដ​អាណិត​អាសូរ​ ព្រមទាំង​លើក​លែង​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច​ដែល​ព្រះជាម្ចាស់​បាន​លើក​លែង​ទោស​ឲ្យ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​ដែរ។​


ចូរ​ទ្រាំទ្រ​គ្នា​ ​ទោះបី​មាន​រឿង​អ្វី​មួយ​ទាស់​នឹង​អ្នកណា​ក៏​ដោយ​ ត្រូវ​លើក​លែង​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដ្បិត​ព្រះអម្ចាស់​បាន​លើក​លែង​ទោស​ឲ្យ​អ្នក​រាល់គ្នា​ជា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម