Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:41 - Khmer Christian Bible

41 «មាន​កូន​បំណុល​ពីរ​នាក់​ជំពាក់​អ្នក​ចង​ការ​ប្រាក់​ម្នាក់​ គឺ​ម្នាក់​ជំពាក់​ប្រាំ​រយ​ឌេណារី​ ហើយ​ម្នាក់​ទៀត​ហាសិប​ឌេណារី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 “មាន​កូនបំណុល​ពីរ​នាក់​ជំពាក់​មេបំណុល​ម្នាក់​។ ម្នាក់​ជំពាក់​ប្រាំរយ​ឌេណារី ​ម្នាក់ទៀត​ជំពាក់​ហាសិប​ឌេណារី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​កូន​បំណុល​ពីរ​នាក់ ជំពាក់​អ្នក​ចង​ការ​ប្រាក់​ម្នាក់ ម្នាក់​ជំពាក់​ប្រាំ​រយ​ដេណារី ម្នាក់​ទៀត​ហា‌សិប​ដេណារី ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ពីរ​នាក់​ជំពាក់​ប្រាក់​គេ ម្នាក់​ជំពាក់​ប្រាំ​រយ ម្នាក់​ទៀត​ហា‌សិប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ទ្រង់​មាន​បន្ទូល​ថា មាន​២​នាក់​ជំពាក់​អ្នក​ចង​ការ​ម្នាក់ អ្នក​១ ជំពាក់​១០០​រៀល អ្នក​១​ទៀត​១០​រៀល

សូមមើលជំពូក ចម្លង

អាល់គីតាប

41 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «មាន​មនុស្ស​ពីរ​នាក់​ជំពាក់​ប្រាក់​គេ ម្នាក់​ជំពាក់​ប្រាំ​រយ ម្នាក់​ទៀត​ហា‌សិប។

សូមមើលជំពូក ចម្លង




លូកា 7:41
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​បាវបម្រើ​នោះ​ចេញទៅ​ ក៏​ជួប​នឹង​បាវបម្រើ​ម្នាក់​ជា​គូកន​ ដែល​បាន​ជំពាក់​គាត់​មួយ​រយ​ឌេណារី​ គាត់​បាន​ចាប់​ច្របាច់​ក​អ្នក​នោះ​ ទាំង​និយាយ​ថា​ សង​អ្វី​ដែល​ឯង​ជំពាក់​អញ​មក!​


សូម​លើក​លែង​ទោស​កំហុស​យើង​ខ្ញុំ​ ដូច​ជា​យើង​ខ្ញុំ​បាន​លើក​លែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។​


ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ គេ​ក៏​ទូល​ព្រះអង្គវិញ​ថា៖​ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ឌេណារី​ ទៅ​ទិញ​នំប៉័ង​ឲ្យ​គេ​បរិភោគ​ឬ?»​


សូម​លើកលែង​ទោស​បាប​របស់​យើង​ខ្ញុំ​ ដ្បិត​យើង​ខ្ញុំ​ក៏​បាន​លើកលែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ​ ហើយ​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ»។​


អ្នកណា​ដែល​មិន​ដឹង​ ហើយ​បាន​ធ្វើ​អ្វី​មួយ​សម​នឹង​ត្រូវ​រំពាត់​ នោះ​នឹង​ត្រូវ​វាយ​តិច​តួច​ទេ​ ដ្បិត​អ្នកណា​ដែល​គេ​ឲ្យ​ច្រើន​ នោះ​គេ​នឹង​ទារ​ច្រើន​ពី​អ្នក​នោះ​វិញ​ ឯ​អ្នកណា​ដែល​គេ​មាន​ទំនុក​ចិត្ដ​ច្រើន​ នោះ​គេ​នឹង​សុំ​ពី​អ្នក​នោះ​រឹតតែ​ច្រើន​ដែរ។​


ឬ​មួយ​អ្នក​រាល់គ្នា​គិត​ថា​ មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​សង្កត់​ស្លាប់​ទាំង​នោះ​ជា​មនុស្ស​បាប​លើស​មនុស្ស​ទាំង​អស់​ ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​ឬ?​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ស៊ីម៉ូន​អើយ!​ ខ្ញុំ​មាន​រឿង​មួយ​ប្រាប់​អ្នក»។​ គាត់​ទូល​ថា៖​ «សូម​លោក​គ្រូ​និយាយ​មក​ចុះ»។​


ហេតុ​នេះ​ខ្ញុំ​ប្រាប់​អ្នក​ថា​ នាង​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ ព្រោះ​នាង​បាន​ទទួល​ការ​លើក​លែង​ទោស​បាប​ជា​ច្រើន​របស់​នាង​ហើយ​ ប៉ុន្ដែ​ចំពោះ​អ្នកណា​ដែល​មាន​សេចក្ដី​ស្រឡាញ់​តិច​នោះ​ ព្រោះ​បាន​ទទួល​ការ​លើកលែង​ទោស​តិច​ដែរ»។​


មនុស្ស​ទាំង​អស់​បាន​ធ្វើ​បាប​ ហើយ​ខ្វះ​មិន​ដល់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​


គម្ពីរ​វិន័យ​ចូល​មក​ ដើម្បី​ឲ្យ​កំហុស​កើន​ឡើង​ ប៉ុន្ដែ​កន្លែង​ណា​ដែល​មាន​បាប​កើន​ឡើង​ នោះ​ព្រះគុណ​ក៏​ចម្រើន​ឡើង​ជាបរិបូរ​លើស​នោះ​ទៅ​ទៀត​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម