Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 6:18 - Khmer Christian Bible

18 គឺ​មក​ដើម្បី​ស្ដាប់​ព្រះអង្គ​ និង​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​ពួកគេ។​ ឯ​អស់​អ្នក​ដែល​រងទុក្ខ​ដោយសារ​វិញ្ញាណ​អាក្រក់​ក៏​បាន​ជា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ពួកគេ​មក​ដើម្បី​ស្ដាប់​ព្រះអង្គ និង​ដើម្បី​ទទួល​ការ​ប្រោសឲ្យជា​ពី​រោគា​ផ្សេងៗ​របស់​ពួកគេ​។ អ្នកទាំងនោះ​ដែល​ត្រូវ​វិញ្ញាណអសោច​ធ្វើទុក្ខ ក៏​ត្រូវបាន​ប្រោសឲ្យជា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 គេ​នាំ​គ្នា​ស្តាប់​ព្រះ‌អង្គ ហើយ​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​គេ ឯ​អស់​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​ក៏​បាន​ជា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 គេ​នាំ​គ្នា​មក​ស្ដាប់​ព្រះអង្គ និង​សូម​ព្រះអង្គ​ប្រោស​គេ​ឲ្យ​ជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន​ក៏​បាន​ជា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ក៏​មាន​មនុស្ស​អារក្ស‌អសោចិ៍​ចូល​បាន​ជា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គេ​នាំ​គ្នា​មក​ស្ដាប់​អ៊ីសា និង​សូម​អ៊ីសា​ប្រោស​គេ​ឲ្យ​ជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​អ៊ីព្លេស​នៅ​ក្នុង​ខ្លួន ក៏​បាន​ជា​ដែរ។

សូមមើលជំពូក ចម្លង




លូកា 6:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មាន​ស្ដ្រី​ជនជាតិ​កាណាន​ម្នាក់​ ដែល​រស់​នៅ​តំបន់​នោះ​បាន​ចេញ​មក​ ស្រែក​ថា៖​ «លោកម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​ខ្ញុំ​ផង!​ កូន​ស្រី​របស់​ខ្ញុំ​ត្រូវ​អារក្ស​ចូល​ ធ្វើ​ទុក្ខ​ខ្លាំង​ណាស់»​


ទូល​ថា៖​ «លោកម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​កូន​ប្រុស​ខ្ញុំ​ផង​ ព្រោះ​វា​ឆ្កួត​ជ្រូក​រង​ទុក្ខ​ខ្លាំង​ណាស់​ ហើយ​វា​ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ក្នុង​ទឹក​ជា​ញឹក​ញាប់​


កាល​បាន​ចុះមក​វិញ​ជាមួយ​ពួកគេ​ហើយ​ ព្រះអង្គ​បាន​ឈរ​នៅ​លើ​ទី​រាប​ស្មើ​ នោះ​សិស្ស​របស់​ព្រះអង្គ​យ៉ាង​ច្រើន​ រួមទាំង​ប្រជាជន​ច្រើន​កុះករ​ដែល​មកពី​ស្រុក​យូដា​ទាំង​មូល ក្រុង​យេរូសាឡិម​ ព្រមទាំង​តំបន់​មាត់​សមុទ្រ​នៃ​ក្រុងទីរ៉ុស​ និង​ក្រុង​ស៊ីដូន​


ហើយ​បណ្ដាជន​ទាំង​អស់​រិះរក​ពាល់​ព្រះអង្គ​ ព្រោះ​អំណាច​ដែល​ចេញ​ពី​ព្រះអង្គ​មក​ បាន​ប្រោស​មនុស្ស​គ្រប់គ្នា​ឲ្យ​ជា។​


ហើយ​មនុស្ស​ជាច្រើន​ដែល​នៅ​ក្នុង​ក្រុង​ទាំងឡាយ​ជុំវិញ​ក្រុងយេរូសាឡិម​បាន​នាំ​គ្នា​មក​ដែរ​ ដោយ​នាំ​យក​ពួក​អ្នក​ជំងឺ​ និង​អស់​អ្នក​ដែល​ត្រូវ​ពួក​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​មក​ជាមួយ​ ហើយ​អ្នក​ទាំង​នោះ​ក៏​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម