Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:34 - Khmer Christian Bible

34 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​អាច​ឲ្យ​ភ្ញៀវ​របស់​កូន​កំលោះ​តម​អាហារ​បាន​ដែរ​ឬ​ នៅ​ពេល​កូន​កំលោះ​កំពុង​នៅ​ជាមួយ​ពួកគេ​នោះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“នៅពេល​កូនកំលោះ​នៅ​ជាមួយ​ភ្ញៀវ​អ្នករាល់គ្នា​មិន​អាច​ឲ្យ​ភ្ញៀវ​តមអាហារ​បាន​ទេ មែនទេ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​កូន​កំលោះ​កំពុង​នៅ​ជា​មួយ តើ​អាច​ឲ្យ​ពួក​ភ្ញៀវ​តម​អាហារ​បាន​ដែរ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល​ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ? ទេ! គេ​មិន​អាច​តម​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ទ្រង់​មាន​បន្ទូល​តប​ថា កំពុង​ដែល​ប្ដី​ថ្មោង‌ថ្មី​នៅ​ជា​មួយ​គ្នា តើ​អាច​នឹង​ឲ្យ​ពួក​សំឡាញ់​គាត់​តម​អាហារ​បាន​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 អ៊ីសា​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល​ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ?។ ទេ! គេ​មិន​អាច​តម​បាន​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 5:34
18 ការដាក់ឲ្យឆ្លើយតបគ្នា  

«នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្ដេច​មួយ​អង្គ​ដែល​រៀបចំ​ពិធី​មង្គលការ​ឲ្យ​កូន​របស់​ខ្លួន​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​ភ្ញៀវ​អាច​កាន់ទុក្ខ​បាន​ដែរ​ឬ​ទេ​ នៅ​ពេល​កូន​កំលោះ​នៅ​ជាមួយ​ពួកគេ​នៅ​ឡើយ?​ ប៉ុន្ដែ​នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ពី​ពួកគេ​ទៅ​ ពេល​នោះ​ពួកគេ​នឹង​តម​អាហារ។​


ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​អធិស្ឋាន​សូម​ ទាំង​តម​អាហារ​ជា​ញឹក​ញាប់​ ឯ​ពួក​សិស្ស​របស់​អ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ដូច្នោះ​ដែរ​ រីឯ​ពួក​សិស្ស​របស់​លោក​វិញ​បែរ​ជា​ស៊ី​ផឹក​ទៅ​វិញ»​


ប៉ុន្ដែ​នឹង​មាន​ថ្ងៃ​មក​ដល់​ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ពី​ពួកគេ​ទៅ​ នៅ​ថ្ងៃ​នោះ​ឯង​ពួកគេ​នឹង​តម​អាហារ»។​


អ្នកណា​រៀប​ការ​នឹង​កូន​ក្រមុំ អ្នក​នោះ​ហើយ​ជា​កូនកំលោះ រីឯ​​មិត្ត​សម្លាញ់​​របស់​កូនកំលោះ​ដែល​ឈរ​ស្តាប់​កូន​កំលោះ នោះ​ក៏​ត្រេក​អរជា​ខ្លាំង​ចំពោះ​សំឡេង​របស់កូន​កំលោះ​​ដែរ ដូច្នេះ អំណរ​របស់​ខ្ញុំ​បរិបូរ​ហើយ​


ដ្បិត​ខ្ញុំ​ប្រច័ណ្ឌ​នឹង​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ភ្ជាប់​ពាក្យ​នឹង​បុរស​តែ​ម្នាក់​គត់​ ទុក​ជា​ក្រមុំ​បរិសុទ្ធ​សម្រាប់​ថ្វាយ​ដល់​ព្រះគ្រិស្ដ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម