Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:26 - Khmer Christian Bible

26 ពួកគេ​គ្រប់គ្នា​មាន​សេចក្ដី​ស្ញប់ស្ញែង​ ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ហើយ​បាន​ពេញ​ដោយ​សេចក្ដី​កោតខ្លាច​ ទាំង​និយាយ​ថា៖​ «នៅ​ថ្ងៃ​នេះ​ យើង​បាន​ឃើញ​សេចក្ដី​អស្ចារ្យ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ពេលនោះ ភាពស្ញប់ស្ញែង​បាន​កើតមាន​ដល់​មនុស្ស​ទាំងអស់ ហើយ​ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ព្រមទាំង​ពេញ​ដោយ​សេចក្ដីភ័យខ្លាច ក៏​និយាយថា​៖ “ថ្ងៃនេះ យើង​បាន​ឃើញ​ការ​ដ៏អស្ចារ្យ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 គេ​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​គេ​សរសើរ​តម្កើង​ព្រះ ទាំង​ចិត្ត​ស្ញប់​ស្ញែង​ជា​ខ្លាំង​ថា៖ «យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​ណាស់​នៅ​ថ្ងៃ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 អស់​អ្នក​ដែល​នៅ​ទី​នោះ​ស្លុត​ស្មារតី​គ្រប់ៗ​គ្នា ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​អស្ចារ្យ​មែន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 នោះ​បណ្តា​មនុស្ស​កើត​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​សរសើរ​ដំកើង​ព្រះ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង​ថា យើង​បាន​ឃើញ​ការ​ចំឡែក​ណាស់​នៅ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អស់​អ្នក​ដែល​នៅ​ទី​នោះ ស្លុត​ស្មារតី​គ្រប់​ៗ​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចំឡែក​អស្ចារ្យ​មែន!»។

សូមមើលជំពូក ចម្លង




លូកា 5:26
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បណ្ដាជន​ទាំង​អស់​បាន​នឹក​អស្ចារ្យ​ ហើយ​និយាយ​ថា៖​ «តើ​លោក​នេះ​ជា​ពូជពង្ស​ស្ដេច​ដាវីឌ​មែន​ឬ?»​


កាល​បាន​ចាក​ចេញ​ពី​ផ្នូរ​យ៉ាង​រហ័ស​ ទាំង​ភ័យ​អរ​ជា​ខ្លាំង​ផង​ នោះ​ពួក​នាង​ក៏​រត់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​


កាល​បណ្ដាជន​ឃើញ​ការ​នេះ​ ក៏​កោត​ខ្លាច​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​សិទ្ធិ​អំណាច​បែប​នេះ​ដល់​មនុស្ស។​


គាត់​ក៏​ក្រោក​ឡើង​ភ្លាម​ ហើយ​យក​កន្ទេល​ចេញ​ទៅ​នៅ​មុខ​មនុស្ស​ទាំង​អស់​ ដូច្នេះ​ គ្រប់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​និយាយ​ថា៖​ «យើង​មិន​ដែល​ឃើញ​អ្វី​ដូច​នេះ​ទាល់​តែ​សោះ​ពី​មុន​មក»។​


ហើយ​អ្នក​ទាំងឡាយ​ដែល​រស់នៅ​ជុំវិញ​ មាន​សេចក្ដី​រន្ធត់​ជា​ខ្លាំង​ ពួកគេ​បាន​និយាយ​គ្នា​អំពី​ហេតុការណ៍​ទាំង​អស់​នេះ​នៅ​ក្នុង​តំបន់ភ្នំ​នៃ​ស្រុក​យូដា​ទាំងមូល។​


កាល​បាន​ឃើញ​ដូច្នោះ​ លោក​ស៊ីម៉ូន​ក៏​ក្រាប​ចុះ​ទាប​ជង្គង់​ព្រះយេស៊ូ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​យាង​ចេញ​ពី​ខ្ញុំ​ទៅ​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​បាប»​


ហើយ​មនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដី​កោតខ្លាច​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «មាន​អ្នក​នាំ​ព្រះបន្ទូល​ដ៏​ធំ​ម្នាក់​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង​ហើយ»​ ហើយ​ពួកគេ​និយាយ​ទៀត​ថា៖​ «ព្រះជាម្ចាស់​បាន​មក​មើល​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​ហើយ»។​


អ្នក​ទាំង​អស់​ដែល​នៅ​ជុំវិញ​តំបន់​របស់​ពួក​គេរ៉ាស៊ីន​បាន​សុំ​ឲ្យ​ព្រះអង្គ​ចាក​ចេញ​ពី​ពួកគេ​ ព្រោះ​ពួកគេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជាខ្លាំង​ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ចុះ​ទូក​ត្រលប់​មក​វិញ។​


ក្រោយពី​បាន​គំរាម​អ្នក​ទាំង​ពីរ​នោះ​ថែម​ទៀត​មក​ ពួកគេ​ក៏​ដោះលែង​ពួក​គាត់​ឲ្យ​ទៅ​ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​គាត់​មិន​បាន​ ព្រោះ​ប្រជាជន​ ដ្បិត​ប្រជាជន​ទាំង​អស់​កំពុង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​


ហើយ​ពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​ព្រោះ​ខ្ញុំ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម