Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:18 - Khmer Christian Bible

18 «ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​បាន​សណ្ឋិត​លើ​ខ្ញុំ​ ពីព្រោះ​ព្រះអង្គ​បាន​ចាក់​ប្រេង​តាំង​ដល់​ខ្ញុំ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​ពួក​អ្នក​ក្រ​ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​អំពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ជាប់​ជា​ឈ្លើយ​ និង​អំពី​ការ​ប្រោស​ឲ្យ​ភ្លឺ​ដល់​ពួក​មនុស្ស​ខ្វាក់​ ហើយ​ឲ្យ​រំដោះ​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​ឲ្យ​មាន​សេរីភាព​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 “ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ស្ថិត​នៅលើ​ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ចាក់ប្រេងអភិសេក​លើ​ខ្ញុំ ឲ្យ​ប្រកាសដំណឹងល្អ​ដល់​មនុស្សក្រីក្រ​។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ ដើម្បី​ប្រកាស​សេរីភាព ដល់​ពួក​ឈ្លើយសឹក និង​ការមើលឃើញឡើងវិញ​ដល់​មនុស្ស​ខ្វាក់ភ្នែក ដើម្បី​រំដោះ​មនុស្ស​ដែល​ត្រូវ​សង្កត់សង្កិន​ឲ្យមានសេរីភាព

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​ក្រី‌ក្រ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រកាស​ពី​ការ​ដោះ​លែង​ដល់​ពួក​ឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​រំ​ដោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់​សង្កិត​ឲ្យ​រួច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 «ព្រះ‌វិញ្ញាណ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័ល‌ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ នឹង​សេចក្ដី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ​ដោះ​មនុស្ស ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច

សូមមើលជំពូក ចម្លង

អាល់គីតាប

18 «រស​របស់​អុលឡោះ‌ជាអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​ឃើញ​វិញ។ អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន

សូមមើលជំពូក ចម្លង




លូកា 4:18
56 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ ឯ​មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ។​


«មើល៍​ អ្នកបម្រើ​ដែល​យើង​ជ្រើស​រើស​ ជា​អ្នក​ជា​ទី​ស្រឡាញ់​ដែល​យើង​ពេញ​ចិត្ត​ យើង​នឹង​ដាក់​វិញ្ញាណ​យើង​សណ្ឋិត​លើ​ព្រះអង្គ​ ហើយ​ព្រះអង្គ​នឹង​ប្រកាស​យុត្តិធម៌​ដល់​ជាតិ​សាសន៍​នានា​


ព្រះអង្គ​មិន​កាច់​ដើម​ត្រែង​ណា​ដែល​ហៀប​នឹង​បាក់​ ហើយ​ក៏​មិន​ពន្លត់​ប្រឆេះ​ណា​ដែល​នៅ​ហុយ​ដែរ​ រហូត​ដល់​ព្រះអង្គ​នាំ​យុត្តិធម៌​ឲ្យ​មាន​ជ័យ​ជម្នះ​


ប្រជាជន​ដែល​អង្គុយ​នៅក្នុង​សេចក្ដី​ងងឹត​បាន​ឃើញ​ពន្លឺ​មួយ​ដ៏​អស្ចារ្យ​ ហើយ​មាន​ពន្លឺ​មួយ​រះ​ឡើង​ក្នុង​ចំណោម​ពួក​អ្នក​អង្គុយ​នៅក្នុង​ស្រុក​ និង​នៅក្នុង​ស្រមោល​នៃ​សេចក្ដី​ស្លាប់»​


«មាន​ពរ​ហើយ​ អស់​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ខាង​ឯ​វិញ្ញាណ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​អ្នក​ទាំង​នោះ។​


ហើយ​គេ​បាន​យក​អត្ថបទ​គម្ពីរ​របស់​លោក​អេសាយ​ដែល​ជា​អ្នក​នាំ​ព្រះបន្ទូល​មក​ប្រគល់​ជូន​ព្រះអង្គ។​ កាល​បាន​លា​អត្ថបទ​ហើយ​ ព្រះអង្គ​រក​ឃើញ​កន្លែង​មួយ​ដែល​ចែង​ថា៖​


ព្រះអង្គ​ងើប​មើល​ទៅ​សិស្ស​របស់​ព្រះអង្គ​ ទាំង​មាន​បន្ទូល​ថា៖​ «មាន​ពរ​ហើយ​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ ដ្បិត​នគរ​ព្រះជាម្ចាស់​ជា​របស់​អ្នក​រាល់គ្នា។​


ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ទាំង​ពីរ​នោះ​ថា៖​ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ និង​បាន​ឮ​ចុះ​ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ​


លោក​អនទ្រេ​បាន​ទៅ​ជួប​លោក​ស៊ីម៉ូនជា​បង​ប្រុស​របស់​គាត់​មុន​គេ​ ហើយ​ប្រាប់​ថា៖​ «យើង​បាន​ជួប​ព្រះមែស៊ី​ហើយ!»​ (ដែល​ប្រែ​ថា​ ព្រះគ្រិស្ដ)។​


ខ្ញុំ​ជា​ពន្លឺ​មួយ​ដែល​មក​ក្នុង​ពិភពលោក​នេះ​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​មិន​នៅ​ក្នុង​សេចក្ដី​ងងឹត​ទៀត​ឡើយ​


ដ្បិត​ព្រះ​មួយ​អង្គ​ដែលព្រះជាម្ចាស់​បាន​ចាត់​ឲ្យមក​​នោះ ព្រះអង្គ​ថ្លែង​ពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ ដ្បិត​ព្រះជាម្ចាស់​​ប្រទាន​ព្រះ​វិញ្ញាណ​មក​ដោយ​គ្មាន​កម្រិត


គឺ​អំពី​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ព្រះជាម្ចាស់​បាន​តាំង​ព្រះអង្គ​ឡើង​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​អំណាច​ ព្រមទាំង​អំពី​របៀប​ដែល​ព្រះយេស៊ូ​បាន​យាង​ទៅ​ធ្វើ​ការ​ល្អ​ និង​បាន​ប្រោស​អស់​អ្នក​ដែល​មាន​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា​ ព្រោះ​ព្រះជាម្ចាស់​គង់​ជាមួយ​ព្រះអង្គ។​


បំភ្លឺ​ភ្នែក​របស់​ពួកគេ​ឲ្យ​បែរ​ចេញ​ពី​សេចក្ដី​ងងឹត​មក​ឯ​ពន្លឺ​ ហើយ​ពី​អំណាច​របស់​អារក្ស​សាតាំង​មក​ឯ​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​មរតក​ក្នុង​ចំណោម​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ដោយ​ជំនឿ​លើ​យើង។​


ពួក​ស្ដេច​នៅលើ​ផែនដី​បាន​ត្រៀម​ប្រយុទ្ធ​ ពួក​មេ​ដឹកនាំ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះអម្ចាស់​ ព្រមទាំង​ព្រះគ្រិស្ដ។​


ហើយ​នេះ​ជា​ការ​ពិត​ ដ្បិត​នៅក្នុង​ក្រុង​នេះ​ ស្ដេច​ហេរ៉ូឌ​ លោក​ប៉ុនទាស​ពីឡាត់​ សាសន៍​ដទៃ​ ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​បាន​រួម​គ្នា​ទាស់​នឹង​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ជ្រើសតាំង​


ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សិទ្ធិ​អំណាច​នៃ​សេចក្ដី​ងងឹត​ រួច​នាំ​យើង​មក​ក្នុង​នគរ​នៃ​ព្រះរាជ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​


ចូរ​ស្ដាប់​ចុះ​ បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ តើ​ព្រះជាម្ចាស់​មិន​បាន​ជ្រើសរើស​អ្នកក្រ​នៅ​ក្នុង​ពិភព​លោក​នេះ​ ឲ្យ​ធ្វើ​ជា​អ្នកមាន​ខាង‍​ឯ​ជំនឿ​ និង​ជា​អ្នក​ទទួល​បាន​នគរ​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ទុក​ជា​មរតក​ទេ​ឬ‍?​


រីឯ​អ្នក​រាល់គ្នា​ជា​ពូជ​ដែល​បាន​ជ្រើសរើស​ ជា​សង្ឃហ្លួង​ ជា​ជនជាតិ​បរិសុទ្ធ​ ជា​ប្រជារាស្ដ្រ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះជា​ម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រកាស​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ហៅ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម