Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 3:4 - Khmer Christian Bible

4 ដូច​ដែល​បាន​ចែង​ទុក​ក្នុង​បទ​គម្ពីរ​របស់​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា​ មាន​សំឡេង​មនុស្ស​ម្នាក់​កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​រៀប​ចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ​ថា​: “មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​: ‘ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវលំ​របស់​ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​ថា៖ «មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា "ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ព្រះ‌អង្គ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថា: ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​ថា «ជា​សំឡេង​មនុស្ស​ម្នាក់ ដែល​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គាត់​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ណាពី​អេសាយថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថាៈ ចូរ​រៀប‌ចំ​ផ្លូវ​របស់​អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ឲ្យ​គាត់។

សូមមើលជំពូក ចម្លង




លូកា 3:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​នេះ​ហើយ​ ដែល​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា៖​​ «មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ»។​


មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ។​»


គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​ជា​សំឡេង​មួយ​កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអម្ចាស់​ ដូច​ដែល​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក»។​


គាត់​បាន​មក​ជា​សាក្សី​ដើម្បី​ធ្វើ​បន្ទាល់​អំពី​ពន្លឺ​ និង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ​ដោយសារ​គាត់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម