Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 24:41 - Khmer Christian Bible

41 ប៉ុន្ដែ​ដោយ​សេចក្ដី​អំណរ​ និង​ការ​ងឿង​ឆ្ងល់​ ពួកគេ​នៅ​តែ​មិន​ទាន់​ជឿ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​អាហារ​នៅ​ទីនេះ​ដែរ​ឬ​ទេ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ប៉ុន្តែ​កាល​ពួកគេ​នៅតែ​មិនជឿ​ដោយសារតែ​អំណរ ហើយ​ចេះតែ​ងឿងឆ្ងល់ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“នៅ​ទីនេះ​មាន​អ្វីហូប​ឬទេ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 កាល​ពួក​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​អំណរ និង​សេចក្តី​អស្ចារ្យ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិ‌ភោគ​ឬ​ទេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 សិស្ស​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ ព្រោះ​គេ​អរ​ផង ហើយ​ងឿង‌ឆ្ងល់​ផង។ ដូច្នេះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 កាល​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​អស្ចារ្យ នោះ​ទ្រង់​មាន​បន្ទូល​ថា នៅ​ទី​នេះ អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 សិស្ស​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ ព្រោះ​គេ​អរ​ផង ហើយ​ងឿង‌ឆ្ងល់​ផង។ ដូច្នេះ អ៊ីសា​សួរ​គេ​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង




លូកា 24:41
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​ពួកគេ​ឮ​ថា​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ ហើយ​នាង​បាន​ជួប​ព្រះអង្គនោះ​ ពួកគេ​មិន​ជឿ​ទេ​


អ្នក​ទាំង​ពីរ​នោះ​បាន​ទៅ​ប្រកាស​ប្រាប់​អ្នក​ឯ​ទៀត​ ប៉ុន្ដែ​ពួកគេ​ក៏​មិន​ជឿ​ដែរ​


ក្រោយ​មក​ ពេល​ពួក​គេ​កំពុង​អង្គុយ​នៅ​តុអាហារ​ ព្រះអង្គ​ក៏​លេច​មក​ឲ្យ​សាវក​ទាំង​ដប់​មួយ​ឃើញ​ ហើយ​ក៏​បន្ទោស​ដល់​ភាព​គ្មាន​ជំនឿ​ និង​ចិត្ដ​រឹង​រូស​របស់​ពួកគេ​ ព្រោះ​ពួកគេ​មិន​បាន​ជឿ​តាម​អ្នក​ដែល​បាន​ជួប​ព្រះអង្គ​ កាល​ព្រះអង្គ​រស់​ឡើង​វិញ​


ពួកគេ​មាន​ត្រី​ខ្លះ​ ព្រះអង្គ​ក៏​ឲ្យ​ពរ​ និង​ប្រាប់​ពួកគេ​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ទៀត​


ប៉ុន្ដែ​អ្នក​ទាំង​នោះ​មិន​ជឿ​ពួក​នាង​ទេ​ ដ្បិត​ពាក្យ​សំដី​របស់​ពួក​នាង​ដូចជា​ផ្ដេសផ្ដាស​សម្រាប់​ពួកគេ។​


កាល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ហើយ​ ក៏​បង្ហាញ​ព្រះហស្ត​ និង​បាទា​ឲ្យ​ពួកគេ​ឃើញ។​


ពួកគេ​ក៏​ឲ្យ​ត្រី​អាំង​មួយ​ដុំ​ដល់​ព្រះអង្គ​


ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ព្រួយ​ចិត្ដ​មែន​ ប៉ុន្ដែ​ខ្ញុំ​នឹង​ជួប​អ្នក​រាល់គ្នា​ម្តង​ទៀត​ ហើយ​ចិត្ត​របស់​អ្នក​រាល់គ្នា​នឹង​អរ​សប្បាយ​វិញ​ រួច​គ្មាន​អ្នកណា​ដក​យក​អំណរ​នេះ​ពី​អ្នក​រាល់គ្នា​បាន​ឡើយ​


ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​អើយ!​ តើ​មាន​បាន​ត្រី​ដែរ​ឬ​ទេ?»​ ពួកគេ​ទូល​ឆ្លើយ​ថា៖​ «គ្មាន​ទេ!»​


ក្រោយពី​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស​ នាង​ត្រេកអរ​ណាស់​ នាង​មិន​បាន​បើក​ទ្វារ​ទេ​ បែរ​ជា​រត់​ទៅ​ក្នុង​ប្រាប់​គេ​ថា​ លោក​ពេត្រុស​កំពុង​ឈរ​នៅ​មាត់​ទ្វារ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម