Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 24:29 - Khmer Christian Bible

29 ប៉ុន្ដែ​ពួកគេ​បាន​ទទូច​សុំ​ព្រះអង្គ​យ៉ាង​ខ្លាំង​ថា៖​ «សូម​ស្នាក់​នៅ​ជាមួយ​យើង​សិន​ ព្រោះ​ល្ងាច​ណាស់​ហើយ»​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ស្នាក់នៅ​ជាមួយ​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ពួកគេ​ក៏​ទទូច​ដល់​ព្រះអង្គ​ថា​៖ “សូម​ស្នាក់នៅ​ជាមួយ​ពួកយើង​សិន​ទៅ ពីព្រោះ​ជិតល្ងាច ណាមួយ​ថ្ងៃ​ក៏​លិច​ហើយ​ដែរ​!” ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ចូលទៅ​ស្នាក់នៅ​ជាមួយ​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 តែ​គេ​ឃាត់​ព្រះ‌អង្គ​ថា៖ «សូម​នៅ​ជា​មួយ​យើង​ខ្ញុំ​សិន ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ»។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 គេ​ឃាត់​ព្រះអង្គ​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង» ព្រះ‌យេស៊ូ​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 តែ​គេ​ឃាត់​ទ្រង់ ដោយ​ពាក្យ​ថា សូម​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​សិន ពី​ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ ដូច្នេះ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​នឹង​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 គេ​ឃាត់​អ៊ីសា​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង» អ៊ីសា​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។

សូមមើលជំពូក ចម្លង




លូកា 24:29
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចៅហ្វាយ​ក៏​ប្រាប់​ទៅ​បាវបម្រើ​នោះ​ថា​ ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ និង​ច្រក​នានា​ ហើយ​តឿន​ឲ្យ​ពួកគេ​មក​ ដើម្បី​ឲ្យ​បាន​ពេញ​ដំណាក់​របស់​ខ្ញុំ​


កាល​ពួកគេ​ធ្វើ​ដំណើរ​មក​ជិត​ដល់​ភូមិ​នោះ​ហើយ​ ព្រះអង្គ​ក៏​ធ្វើ​ជា​យាង​បង្ហួស​ទៅ​


កាល​ព្រះអង្គ​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​នឹង​ពួកគេ​ ព្រះអង្គ​បាន​យក​នំប៉័ង​មក​ប្រទាន​ពរ​ រួច​កាច់​ឲ្យ​ទៅ​ពួកគេ​


រួច​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​លីឌា​ ជា​អ្នក​លក់​ក្រណាត់​ពណ៌​ស្វាយ​នៅ​ក្រុង​ធាទេរ៉ា​ ហើយ​ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់។​ ពេល​គាត់​កំពុង​ស្ដាប់​ ព្រះអម្ចាស់​បាន​បើក​ចិត្ដ​របស់​គាត់​ឲ្យ​យក​ចិត្ដ​ទុកដាក់​នឹង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​កំពុង​និយាយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម