លូកា 23:7 - Khmer Christian Bible7 កាលដឹងថា ព្រះអង្គស្ថិតក្នុងសិទ្ធិអំណាចរបស់ស្ដេចហេរ៉ូឌ លោកពីឡាត់ក៏បញ្ជូនព្រះអង្គទៅឯស្ដេចហេរ៉ូឌ ដ្បិតនៅថ្ងៃនោះស្ដេចក៏នៅក្នុងក្រុងយេរូសាឡិមដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ពេលដឹងថាព្រះយេស៊ូវនៅក្រោមអំណាចរបស់ហេរ៉ូឌ លោកក៏បញ្ជូនព្រះអង្គទៅហេរ៉ូឌដែលកំពុងស្នាក់នៅយេរូសាឡិមក្នុងពេលនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 កាលលោកជ្រាបថា ព្រះអង្គនៅក្នុងអំណាចរបស់ព្រះបាទហេរ៉ូឌ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូឌ ដែលពេលនោះ ស្ដេចក៏គង់នៅក្រុងយេរូសាឡិមដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 កាលលោកពីឡាតដឹងថា ព្រះយេស៊ូជាអ្នកស្រុកនៅក្រោមអំណាចរបស់ព្រះបាទហេរ៉ូដ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 លុះបានជ្រាបថា ទ្រង់នៅក្នុងអំណាចនៃស្តេចហេរ៉ូឌ នោះលោកក៏បញ្ជូនទ្រង់ទៅឯស្តេចហេរ៉ូឌទៅ ដ្បិតគ្រានោះ ស្តេចគង់នៅក្រុងយេរូសាឡិមដែរ។ សូមមើលជំពូកអាល់គីតាប7 កាលលោកពីឡាតដឹងថា អ៊ីសាជាអ្នកស្រុកនៅក្រោមអំណាចរបស់ស្តេចហេរ៉ូដ លោកក៏បញ្ជូនអ៊ីសាទៅស្តេចហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។ សូមមើលជំពូក |