Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:51 - Khmer Christian Bible

51 គាត់​មិន​បាន​យល់​ស្រប​ជាមួយ​ផែនការ​ និង​អំពើ​របស់​ពួកគេ​នេះ​ទេ។​ គាត់​មក​ពី​ក្រុង​អើរីម៉ាថេ​ ជា​ក្រុង​មួយ​នៃ​ស្រុក​យូដា​ គាត់​ជា​អ្នក​ដែល​កំពុង​រង់ចាំ​នគរ​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

51 អ្នកនេះ​មិន​បាន​យល់ស្របជាមួយ​គម្រោង និង​អំពើ​របស់​ពួកគេ​ទេ​។ គាត់​មកពី​អើរីម៉ាថេ​ដែលជា​ទីក្រុង​មួយ​របស់​ជនជាតិយូដា ហើយជា​អ្នកដែល​រង់ចាំ​អាណាចក្រ​របស់​ព្រះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 លោក​នេះ​មិន​បាន​ចូល​ដៃ ចូល​គំនិត ជា​មួយ​ពួក​គេ​ទេ លោក​មក​ពី​ក្រុង​អើរី‌ម៉ាថេ ជា​ក្រុង​របស់​សាសន៍​យូដា ហើយ​លោក​កំពុង​រង់​ចាំ​ព្រះរាជ្យ​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេ​លើ​ការ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 (លោក​នេះ​មិន​បាន​ចូល​ដៃ ចូល​គំនិត ជា​មួយ​នឹង​គេ​ទេ) លោក​នៅ​ឯ​អើរី‌ម៉ាថេ ជា​ភូមិ​សាសន៍​យូដា ហើយ​ក៏​រង់‌ចាំ​នគរ​ព្រះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

51 លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេ លើ​ការ​សម្រេច​ចិត្ដ​សម្លាប់​អ៊ីសា​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​អំពើ​ដែល​គេ​ប្រព្រឹត្ដ​នោះ​ដែរ។

សូមមើលជំពូក ចម្លង




លូកា 23:51
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ពេល​ល្ងាច​ បុរស​អ្នក​មាន​ម្នាក់​មក​ពី​ក្រុង​អើរីម៉ាថេ​ឈ្មោះ​យ៉ូសែប​ ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែរ​នោះ​បាន​មក​ដល់​


លោក​យ៉ូសែប​នៅ​ក្រុង​អើរីម៉ាថេ​ ជា​សមាជិក​ឆ្នើម​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ និង​ជា​អ្នក​ដែល​រង់​ចាំ​នគរ​ព្រះជាម្ចាស់​ បាន​ទៅ​ជួប​លោក​ពីឡាត់​យ៉ាង​ក្លាហាន​ ហើយ​សុំ​យក​សព​ព្រះយេស៊ូ​


មើល៍​ នៅ​ក្រុង​យេរូសាឡិម​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ ជា​មនុស្ស​សុចរិត​ ហើយ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ គាត់​កំពុង​រង់ចាំ​ការ​សម្រាល​ទុក្ខ​សម្រាប់​អ៊ីស្រាអែល​ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​សណ្ឋិត​លើ​គាត់។​


នៅ​វេលា​នោះ​ គាត់​បាន​មក​ក្បែរ​ ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ និង​បាន​ប្រកាស​ប្រាប់​អំពី​ព្រះអង្គ​ដល់​អស់​អ្នក​ដែល​កំពុង​ទន្ទឹង​រង់ចាំ​សេចក្តី​ប្រោសលោះ​របស់​ក្រុង​យេរូសាឡិម។​


រួច​គាត់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះយេស៊ូ​អើយ!​ ពេល​ព្រះអង្គ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះអង្គ​ សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង»។​


គាត់​បាន​ចូល​ទៅ​ជួប​លោក​ពីឡាត់​សុំ​យក​សព​ព្រះយេស៊ូ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម