Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:61 - Khmer Christian Bible

61 ព្រះអម្ទាស់​បាន​ងាក​មក​មើល​លោក​ពេត្រុស​ គាត់​ក៏​នឹក​ឃើញ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ដែល​បាន​ប្រាប់​គាត់​ថា​ ថ្ងៃ​នេះ​មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

61 ព្រះអម្ចាស់​ក៏​ងាកមក​សម្លឹងមើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹកឃើញ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​:“មុន​មាន់​រងាវ​ថ្ងៃនេះ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

61 ព្រះ‌អម្ចាស់​បែរ​ទត​មើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «មុន​ដែល​មាន់​រងាវ អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

61 ព្រះ‌អម្ចាស់​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​លោក​ពេត្រុស។ លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

61 ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បែរ​មក​ទត​មើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ដែល​មាន​បន្ទូល​នឹង​គាត់​ថា មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

61 អ៊ីសា‌ជាអម្ចាស់​បែរ​មុខ​មើល​មក​ពេត្រុស។ ពេត្រុស​ក៏​នឹក​ឃើញ​ពាក្យ​របស់​អ៊ីសា​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

សូមមើលជំពូក ចម្លង




លូកា 22:61
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ នៅ​យប់​នេះ​ មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»​


លោក​ពេត្រុស​ក៏​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​មាន​បន្ទូល​ថា​ «មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង»។​ គាត់​ក៏​ចេញ​ទៅ​ក្រៅ​ ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។​


ព្រះយេស៊ូ​ជ្រាប​ក្នុង​អង្គ​ទ្រង់​ភ្លាម​ថា​ អំណាច​បាន​ចេញ​ពី​ព្រះអង្គទៅ​ ព្រះអង្គ​ក៏​បែរ​ទៅ​បណ្ដាជន​ និង​មាន​បន្ទូល​ថា៖​ «តើ​អ្នកណា​បាន​ពាល់​អាវ​ខ្ញុំ?»​


ប៉ុន្ដែ​ព្រះអម្ចាស់​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «ម៉ាថា​អើយ!​ ម៉ាថា​ អ្នក​ព្រួយ​ខ្វល់ខ្វាយ​ពី​កិច្ចការ​ច្រើន​ម្ល៉េះ​


ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ពេត្រុស​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​ថា​ នៅ​ថ្ងៃ​នេះ​មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។​


ប៉ុន្ដែ​លោក​ពេត្រុស​និយាយ​ថា៖​ «នែ​អ្នក!​ ខ្ញុំ​មិន​ដឹង​ថា​ អ្នក​កំពុង​និយាយ​អ្វី​ទេ»។​ ពេល​គាត់​កំពុង​និយាយ​នៅ​ទ្បើយ​ មាន់​ក៏​រងាវ​ទ្បើង​ភ្លាម​


គាត់​ក៏​ចេញ​ទៅ​ក្រៅ​ ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។​


កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​


រួច​បាន​ចាត់​ពួកគេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​លោក​ជា​ព្រះ​អង្គ​ដែល​ត្រូវ​យាង​មក​ ឬ​ក៏​យើង​ត្រូវ​ទន្ទឹង​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»​


ព្រះយេស៊ូ​មាន​បន្ទូល​តប​ថា៖​ «តើ​អ្នក​នឹង​លះបង់​ជីវិត​ដើម្បី​ខ្ញុំ​ឬ?​ ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង។​


ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​ ដើម្បី​ប្រទាន​ការ​ប្រែចិត្ដ​ ព្រមទាំង​ការ​លើកលែង​ទោស​បាប​ដល់​ជនជាតិ​អ៊ីស្រាអែល​


ដូច្នេះ​ ចូរ​ចាំ​ថា​ពី​មុន​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ខាង​សាច់ឈាម​ ដែល​ត្រូវ​បាន​ពួកអ្នក​ដែល​ហៅ​ថា​ពួក​កាត់ស្បែក​ខាង​សាច់ឈាម​ដោយ​ដៃ​មនុស្ស​ ហៅ​អ្នក​រាល់គ្នា​ថា​ពួក​មិន​កាត់ស្បែក​


ដូច្នេះ​ចូរ​នឹកចាំ​ពី​កន្លែង​ដែល​អ្នក​បាន​ធ្លាក់​ចុះ​ រួច​ប្រែចិត្ដ​ ហើយ​ប្រព្រឹត្ដ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ដ​កាល​ពី​ដើម​នោះ​វិញ​ បើ​មិន​ដូច្នេះ​ទេ​ យើង​នឹង​មក​ឯ​អ្នក​ ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា​ លើក​លែង​តែ​អ្នក​ប្រែចិត្ដ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម