Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:45 - Khmer Christian Bible

45 កាល​ព្រះអង្គ​ក្រោក​ពី​អធិស្ឋាន​ ក៏​យាង​ទៅ​ឯ​ពួក​សិស្ស​វិញ​ ហើយ​ឃើញ​ពួកគេ​កំពុង​ដេក​លក់​ ដោយព្រោះ​សេចក្ដី​សោកសៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

45 នៅពេល​ក្រោកឡើង​ពី​ការអធិស្ឋាន ព្រះយេស៊ូវ​យាង​មករក​ពួក​សិស្ស ហើយ​ឃើញ​ពួកគេ​ដេកលក់​ដោយសារតែ​ទុក្ខព្រួយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ពេល​ព្រះ‌អង្គ​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​រក​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 កាល​ព្រះអង្គ​ទូល‌អង្វរ​រួច​ហើយ ព្រះអង្គ​ក្រោក​ឡើង ត្រឡប់​ទៅ​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​ដេក​លក់ ដោយ​ព្រួយ​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 រួច​ទ្រង់​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​ឯ​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

45 កាល​អ៊ីសា​ទូរអា​រួច​ហើយ គាត់​ក្រោក​ឡើង​ត្រឡប់​ទៅ​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​ដេក​លក់ ដោយ​ព្រួយ​ចិត្ដ។

សូមមើលជំពូក ចម្លង




លូកា 22:45
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ព្រះអង្គ​យាង​មក​ឯ​ពួក​សិស្ស​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​អស់​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «តើ​ពួក​អ្នក​ទ្រាំ​នៅ​ជាមួយ​ខ្ញុំ​ដោយ​មិន​ដេក​តែ​មួយ​ម៉ោង​មិន​បានទេ​ឬ?​


ពេល​ព្រះអង្គ​យាង​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​ទៀត​ ព្រោះ​ពួកគេ​បើក​ភ្នែក​មិន​រួច​


រួច​ព្រះអង្គ​ត្រលប់​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​អស់​ ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «ស៊ីម៉ូន​អើយ!​ តើ​អ្នក​ដេក​លក់​ដែរ​ឬ?​ តើ​អ្នក​ទ្រាំ​មិន​ដេក​តែ​មួយ​ម៉ោង​ មិន​បាន​ទេ​ឬ?​


ហើយ​កាល​ព្រះអង្គ​ខ្វល់ខ្វាយ​ជា​ពន់ពេក​ ក៏​ខំប្រឹង​អធិស្ឋាន​ខ្លាំង​ឡើង​ថែម​ទៀត​ ញើស​របស់​ព្រះអង្គ​ត្រលប់​ដូចជា​តំណក់​ឈាម​កំពុង​ស្រក់​មក​លើ​ដី។​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​ក៏​អ្នក​រាល់គ្នា​ដេក​លក់​ដូច្នេះ?​ ចូរ​ក្រោក​អធិស្ឋាន​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម