Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 20:44 - Khmer Christian Bible

44 ដូច្នេះ​បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ជា​ព្រះអម្ចាស់​ តើ​ព្រះអង្គ​ជា​ពូជពង្ស​ដាវីឌ​យ៉ាង​ដូចម្ដេច​ទៅ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

44 ដាវីឌ​បាន​ហៅ​ព្រះគ្រីស្ទ​ថា ‘ព្រះអម្ចាស់’ បើដូច្នេះ​តើ​ព្រះអង្គ​ជា​ពូជពង្ស​របស់​លោក​ដូចម្ដេចកើត​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ទ​ថា​ជា​ព្រះ‌អម្ចាស់ ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​អាច​ជា​ព្រះ‌រាជវង្ស​របស់​ព្រះ‌អង្គ​ដូច​ម្តេច​បាន?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រិស្ត​ថា ព្រះ‌អម្ចាស់ ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច​ម្ដេច​កើត!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

44 បើ​ទត​ហៅ​អាល់ម៉ា‌ហ្សៀស​ថា អម្ចាស់ ដូច្នេះ​តើ​ឲ្យ​អាល់ម៉ា‌ហ្សៀស​ត្រូវ​ជា​ពូជ‌ពង្ស​របស់​ទត​ដូច​ម្ដេច​កើត!»។

សូមមើលជំពូក ចម្លង




លូកា 20:44
10 ការដាក់ឲ្យឆ្លើយតបគ្នា  

«មើល៍​ ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃពោះ​ ប្រសូត​បាន​បុត្រា​មួយ​អង្គ​ ហើយ​គេ​នឹង​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា​ «អេម៉ាញូអែល»​ ប្រែ​ថា​ ព្រះជាម្ចាស់​គង់​ជាមួយ​យើង»​


ដ្បិត​ថ្ងៃ​នេះ​ ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដែល​ជា​ព្រះគ្រិស្ដ​ដ៏​ជា​ព្រះអម្ចាស់​បាន​ប្រសូត​មក​ឯ​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​របស់​ស្ដេច​ដាវីឌ​


រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ជា​កំណល់​ជើង​របស់​អ្នក។​


ពេល​ប្រជាជន​ទាំង​អស់​កំពុង​ស្ដាប់​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​


ពួកគេ​មាន​ដូនតា​ ហើយ​ព្រះគ្រិស្ដ​បាន​ប្រសូត​ខាងឯ​សាច់ឈាម​ពី​ពួកគេ​ដែរ​ គឺ​ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​លើ​ទាំង​អស់​ ជា​ព្រះ​ដ៏​មានពរ​អស់កល្ប​ជានិច្ច​ អាម៉ែន​!​


លុះ​ដល់​ពេល​កំណត់​ហើយ​ ព្រះជាម្ចាស់​ក៏​ចាត់​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ប្រសូត​ពី​ស្រ្តី​ម្នាក់​ គឺ​ឲ្យ​ប្រសូត​នៅ​ក្រោម​គម្ពីរ​វិន័យ


ពិត​ណាស់​ អាថ៌កំបាំង​នៃ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​អស្ចារ្យ​ណាស់​ គឺ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​នៅ​ក្នុង​សាច់ឈាម​ ព្រះអង្គ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ព្រះវិញ្ញាណ​ ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ​ មាន​គេ​ប្រកាស​អំពី​ព្រះអង្គ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ មនុស្ស​នៅ​ក្នុង​ពិភព​លោក​ជឿ​លើ​ព្រះអង្គ​ ហើយ​ព្រះអង្គ​ត្រូវ​បាន​លើក​ឡើង​ទៅ​ក្នុង​សិរី​រុងរឿង។​


«យើង​ជា​យេស៊ូ​ យើង​បាន​ចាត់​ទេវតា​របស់​យើង​ឲ្យ​មក​ធ្វើ​បន្ទាល់​សេចក្ដី​ទាំង​នេះ​បា្រប់​អ្នក​រាល់គ្នា​អំពី​ក្រុមជំនុំ​ទាំងឡាយ​ ហើយ​យើង​ជា​ពន្លក​ ជា​ពូជ​របស់​ដាវីឌ​ និង​ជា​ផ្កាយ​ពឹ្រក​ដ៏​ភ្លឺ​ចិញ្ចែង»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម