Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:46 - Khmer Christian Bible

46 បី​ថ្ងៃ​ក្រោយមក​ ពួកគេ​បាន​រក​ឃើញ​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ​កំពុង​អង្គុយ​ស្ដាប់​ និង​សួរ​សំណួរ​នៅ​កណ្ដាល​ចំណោម​ពួក​គ្រូ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

46 លុះ​បី​ថ្ងៃ​ក្រោយមក ពួកគាត់​រក​ព្រះអង្គ​ឃើញ​នៅក្នុង​ព្រះវិហារ កំពុង​អង្គុយ​នៅ​កណ្ដាលចំណោម​ពួក​គ្រូ ទាំង​ស្ដាប់ ទាំង​សួរ​សំណួរ​ដល់​គេ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 បី​ថ្ងៃ​ក្រោយ​មក ពួក​គាត់​ឃើញ​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​ពួក​គ្រូ ក្នុង​ព្រះ‌វិហារ កំពុង​ស្តាប់ និង​សួរ​សំណួរ​ដល់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 បី​ថ្ងៃ​ក្រោយ​មក មាតា‌បិតា​ឃើញ​ព្រះ‌យេស៊ូ​ក្នុង​ព្រះ‌វិហារ* ព្រះអង្គ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​អាចារ្យ* កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 លុះ​កន្លង​ក្រោយ​មក​៣​ថ្ងៃ នោះ​ទើប​ឃើញ​ទ្រង់​គង់​នៅ​កណ្តាល​ពួក​អាចារ្យ​ក្នុង​ព្រះ‌វិហារ កំពុង​តែ​ស្តាប់ ហើយ​នឹង​សួរ​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

46 បី​ថ្ងៃ​ក្រោយ​មក ឪពុក‌ម្តាយ​ឃើញ​អ៊ីសា​ក្នុង​ម៉ាស្ជិទ អ៊ីសា​នៅ​កណ្ដាល​ចំណោម​តួន កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេង​ៗ​ដល់​គេ​ផង។

សូមមើលជំពូក ចម្លង




លូកា 2:46
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ដ៏​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា​ កូន​មនុស្ស​នឹង​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។​


ចាប់​តាំង​ពី​ពេល​នោះ​មក​ ព្រះយេស៊ូ​ចាប់​ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​ត្រូវ​តែ​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ពី​ពួក​ចាស់ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ រួច​ត្រូវ​គេ​សម្លាប់​ ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​


អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះអង្គ​បាន​នឹក​អស្ចារ្យ​ពី​តម្រិះ​ប្រាជ្ញា​ និង​ចម្លើយ​របស់​ព្រះអង្គ។​


នៅ​ថ្ងៃ​មួយ​ កាល​ព្រះអង្គ​កំពុង​បង្រៀន​បណ្ដាជន​ មាន​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​ដែល​បាន​មក​ពី​គ្រប់​ក្រុង​នៃ​ស្រុក​កាលីឡេ​ និង​ស្រុក​យូដា​ ព្រមទាំង​ពី​ក្រុង​យេរូសាឡិម​បាន​អង្គុយ​នៅ​ទីនោះ​ ហើយ​អំណាច​ព្រះអម្ចាស់​បាន​នៅ​ក្នុង​ព្រះអង្គ​ដើម្បី​ប្រោស​ឲ្យ​ជា​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​ជា​គ្រូ​របស់​ជនជាតិ​អ៊ីស្រាអែល​ ហើយ​អ្នក​មិន​យល់​ការ​នេះ​ទេ​ឬ?​


ប៉ុន្ដែ​មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​ឈ្មោះ​កាម៉ាលាល​ ជា​គ្រូ​វិន័យ​ និង​ជា​អ្នក​ដែល​ប្រជាជន​គ្រប់​គ្នា​គោរព​ គាត់​បាន​ងើប​ឈរ​ឡើង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​នោះ​ ហើយ​បាន​បង្គាប់​គេ​ឲ្យ​យក​ពួក​សាវក​ទាំង​នោះ​ទៅ​ខាង​ក្រៅ​បន្ដិច​សិន។​


ពួកគេ​ចង់​ធ្វើ​ជា​គ្រូ​គម្ពីរ​វិន័យ​ ប៉ុន្ដែ​ពួកគេ​មិន​យល់​សេចក្ដី​ដែល​ពួកគេ​និយាយ​ ឬ​សេចក្ដី​ដែល​ពួកគេ​អះអាង​ផង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម