Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:41 - Khmer Christian Bible

41 ជា​រៀង​រាល់​ឆ្នាំ​ ឪពុក​ម្ដាយ​របស់​កុមារ​យេស៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ជា​រៀងរាល់​ឆ្នាំ ឪពុកម្ដាយ​របស់​ព្រះកុមារយេស៊ូវ​តែងតែ​ធ្វើដំណើរ​ទៅ​បុណ្យរំលង​នៅ​យេរូសាឡិម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ជា​រៀង​រាល់​ឆ្នាំ មាតា‌បិតា​របស់​ព្រះ‌អង្គ​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ចូល​រួម​ពិធី​បុណ្យ​រំលង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​តែងតែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 រីឯ​មាតា‌បិតា​ទ្រង់ តែង‌តែ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នៅ​វេលា​បុណ្យ​រំលង រាល់​តែ​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​រំលង ឪពុក‌ម្តាយ​របស់​អ៊ីសា តែងតែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




លូកា 2:41
18 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រះយេស៊ូ​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ ពួកគេ​ក៏​ឡើង​ទៅ​តាម​ទំនៀម​ទម្លាប់​នៃ​ពិធី​បុណ្យ។​


ពេល​នោះ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិត​ជិត​មក​ដល់​ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ចេញ​ពី​តំបន់​នានា​ឡើង​ទៅ​ក្រុង​យេរូសាឡិម​មុន​ថ្ងៃ​បុណ្យ​រំលង​ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។​


នៅ​មុន​ថ្ងៃ​បុណ្យ​រំលង​ ព្រះយេស៊ូ​បាន​ជ្រាប​ថា​ ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​យាង​ចេញ​ពី​ពិភពលោក​នេះ​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​មក​ដល់​ហើយ។​ ព្រះអង្គ​ស្រឡាញ់​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះ​អង្គ​នៅ​ក្នុង​ពិភពលោក​នេះ​ណាស់​ ហើយ​ព្រះអង្គ​ក៏​ស្រឡាញ់​ពួកគេ​ដល់​ចុង​បំផុត​ដែរ។​


ពេល​នោះ​ ថ្ងៃ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​កំពុង​ខិត​ជិត​មក​ដល់​ ព្រះយេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​


រីឯ​បុណ្យ​រំលង​ ដែល​ជា​ពិធី​បុណ្យ​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិតជិត​មក​ដល់​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម