Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:35 - Khmer Christian Bible

35 ឯ​អ្នក​វិញ​ នឹង​មាន​ដាវ​មួយ​ចាក់​ទម្លុះ​ព្រលឹង​របស់​អ្នក​ ដើម្បី​ឲ្យ​ចិត្ដ​គំនិត​របស់​មនុស្ស​ជាច្រើន​បាន​សំដែង​ចេញ​ពី​ខាង​ក្នុង​មក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ដើម្បីឲ្យ​ចិត្ត​គំនិត​របស់​មនុស្ស​ជាច្រើន​ត្រូវបាន​សម្ដែងឲ្យឃើញ​; រីឯ​ព្រលឹង​របស់នាង​ផ្ទាល់​ក៏​នឹង​ត្រូវ​ដាវ​ចាក់ទម្លុះ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទម្លុះ​ព្រលឹង​នាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សម្តែង​ចេញ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 បុត្រ​នេះ​ធ្វើ​ឲ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន​លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត របស់​នាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទំលុះ​ព្រលឹង​នាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សំដែង​ចេញ​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 កូន​នេះ​ធ្វើ​ឲ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ដ របស់​នាង»។

សូមមើលជំពូក ចម្លង




លូកា 2:35
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស៊ីម្មាន​បាន​ឲ្យ​ពរ​ពួកគេ​ និង​បាន​និយាយ​ទៅ​នាង​ម៉ារា​ ជា​ម្ដាយ​ថា៖​ «មើល៍​ កូន​នេះ​ត្រូវ​បាន​កំណត់​សម្រាប់​ការ​ជំពប់​ដួល​ និង​ការ​ងើប​ឡើង​របស់​មនុស្ស​ជាច្រើន​នៅ​អ៊ីស្រាអែល​ ហើយ​ជា​ទីសំគាល់​ដែល​ត្រូវ​គេ​ប្រឆាំង​


មាន​អ្នក​នាំ​ព្រះបន្ទូល​ស្រី​ម្នាក់​ឈ្មោះ​អាណ​ ជា​កូន​ស្រី​របស់​លោក​ផាញូអែល​មកពី​កុល​សម្ព័ន្ធ​អេស៊ើរ។​ ស្ដ្រី​ម្នាក់​នេះ​មាន​វ័យ​ចាស់​ជរា​ទៅ​ហើយ​ ក្រោយពី​វ័យ​ក្រមុំ​របស់​គាត់​ គាត់​បាន​រស់នៅ​ជាមួយ​ប្ដី​បាន​ប្រាំ​ពីរ​ឆ្នាំ​


នៅ​ក្បែរ​ឈើឆ្កាង​មាន​ម្ដាយ​របស់​ព្រះយេស៊ូ​ និង​ប្អូន​ស្រី​របស់​ម្ដាយ​ព្រះយេស៊ូ​ ព្រមទាំង​នាង​ម៉ារា​ជា​ប្រពន្ធ​របស់​លោក​ក្លូប៉ាស​ និង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​កំពុង​ឈរ​នៅ​ទីនោះ។​


ដ្បិត​ត្រូវ​តែ​មាន​បក្សពួក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​ពួកអ្នក​ខ្ជាប់ខ្ជួន​បង្ហាញ​ខ្លួន​កាន់​តែ​ច្បាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​


ពួកគេ​បាន​ចេញ​ពី​ក្នុង​ចំណោម​យើង​ទៅ​ ប៉ុន្ដែ​មិន​មែន​ជា​គ្នា​យើង​ទេ​ ព្រោះ​បើ​ជា​គ្នា​យើង​មែន​ ពួកគេ​នឹង​នៅ​ជាមួយ​យើង​រហូត​ ប៉ុន្ដែ​ពួកគេ​ចេញ​ទៅ​ដូច្នេះ​ ដើម្បី​បង្ហាញ​ឲ្យឃើញ​ថា​ ពួកគេ​ទាំង​អស់​គ្នា​មិន​មែន​ជា​គ្នា​យើង​ទេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម