Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:19 - Khmer Christian Bible

19 គាត់​ប្រាប់​បាវបម្រើ​នោះ​ដែរ​ថា​ ចូរ​អ្នក​គ្រប់​គ្រង​ប្រាំ​ក្រុង​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 “ចៅហ្វាយ​ក៏​និយាយ​នឹង​ម្នាក់នេះ​ដែរ​ថា​: ‘ចូរ​អ្នក​គ្រប់គ្រងលើ​ទីក្រុង​ប្រាំ​ចុះ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ព្រះ‌រាជា​មាន​រាជ‌ឱង្ការទៅ​អ្នក​នោះ​ដែរ​ថា "ឯ​អ្នក ចូរ​ត្រួត​លើ​ទី​ក្រុង​ប្រាំ​ចុះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា “យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ប្រាំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 រួច​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នេះ​ដែរ​ថា ឯ​ឯង ចូរ​ឯង​ត្រួត​លើ​ទី‌ក្រុង​៥​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 គាត់​និយាយ​ទៅ​អ្នក​បម្រើ​ទី​ពីរ​ថា “យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ប្រាំ”។

សូមមើលជំពូក ចម្លង




លូកា 19:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទី​ពីរ​ចូល​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មួយ​មីណា​របស់​លោក​ចំណេញ​បាន​ប្រាំ​មីណា។​


បាវបម្រើ​ម្នាក់​ទៀត​បាន​មក​ប្រាប់​ថា​ លោក​ម្ចាស់​អើយ!​ មើល៍​ មួយ​មីណា​របស់​លោក​ ខ្ញុំ​បាន​ខ្ចប់​ទុក​ក្នុង​កន្សែង​


ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ត្រលប់​ជា​អ្នក​មាំមួន​ ហើយ​មាន​ចិត្ដនឹង​ ទាំង​ធ្វើ​ការ​របស់​ព្រះ​អម្ចាស់​ឲ្យ​កាន់​តែ​ច្រើន​ជានិច្ចចុះ​ ដោយ​ដឹង​ថា​ ការ​នឿយ​ហត់​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះ​អម្ចាស់​មិន​ឥត​ប្រយោជន៍​ឡើយ​។​


ឯ​អ្នក​ដាំ​ និង​អ្នក​ស្រោច​ទឹក​ដូច​គ្នា​ទេ​ គឺ​ម្នាក់ៗ​នឹង​ទទួល​បាន​រង្វាន់​តាម​ពលកម្ម​របស់​ខ្លួន​


គឺ​បែប​នេះ​ អ្នកណា​ដែល​ព្រោះ​ដោយ​កំណាញ់​ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយ​កំណាញ់​ ឯ​អ្នកណា​ដែល​ព្រោះ​ដោយ​សប្បុរស​ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយ​សប្បុរស។​


ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​បាត់បង់​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​ គឺ​ឲ្យ​ទទួល​បាន​រង្វាន់​ដ៏​ពេញលេញ​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម