Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 17:3 - Khmer Christian Bible

3 ចូរ​ប្រយ័ត្ន​ខ្លួន​ បើ​បងប្អូន​របស់​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​ទូន្មាន​គាត់​ ហើយ​បើ​គាត់​ប្រែ​ចិត្ដ​ ចូរ​លើក​លែង​ទោស​ឲ្យ​គាត់​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ចូរ​ប្រយ័ត្ន​ខ្លួន​! ប្រសិនបើ​បងប្អូន​របស់អ្នក​ប្រព្រឹត្តបាប​ចូរ​ស្ដីប្រដៅ​គាត់​; ប្រសិនបើ​គាត់​កែប្រែចិត្ត ចូរ​លើកលែងទោស​ឲ្យ​គាត់​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ចូរ​ប្រយ័ត្ន​ខ្លួន! ប្រសិន‌បើ​មាន​បង‌ប្អូន​ធ្វើ​បាប​នឹង​អ្នក អ្នក​ត្រូវ​បន្ទោស​ដល់​គាត់ ហើយ​បើ​គាត់​ប្រែ​ចិត្ត​មក ចូរ​អត់​ទោសឲ្យ​គាត់ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន! ប្រសិន​បើ​បងប្អូន​ណា​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ចូរ​ស្ដី​ប្រដៅ​គាត់​ផង តែ​បើ​គាត់​កែ​ប្រែ​ចិត្ត​គំនិត ចូរ​អត់‌ទោស​ឲ្យ​គាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ចូរ​ប្រយ័ត​ខ្លួន បើ​បង​ប្អូន​ធ្វើ​បាប​នឹង​អ្នក ត្រូវ​ឲ្យ​អ្នក​បន្ទោស​ដល់​គាត់ បើ​គាត់​ប្រែ​ចិត្ត​មក​វិញ នោះ​ចូរ​អត់​ទោស​ដល់​គាត់​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន! ប្រសិន​បើ​បង​ប្អូន​ណា​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ចូរ​ស្ដី​ប្រដៅ​គាត់​ផង តែ​បើ​គាត់​កែ​ប្រែ​ចិត្ដ​គំនិត ចូរ​អត់​ទោស​ឲ្យ​គាត់​ទៅ។

សូមមើលជំពូក ចម្លង




លូកា 17:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ លោក​ពេត្រុស​បាន​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​បងប្អូន​របស់​ខ្ញុំ​ប្រព្រឹត្ត​បាប​ចំពោះ​ខ្ញុំ​ តើ​ឲ្យ​ខ្ញុំ​លើកលែង​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង?​ រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?»​


ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​ខ្លួន​ ក្រែង​លោ​ចិត្ដ​របស់​អ្នក​រាល់គ្នា​ផ្ទុក​ដោយ​ការ​ស្រវឹង​អួ​ និង​ការ​ខ្វល់​ខ្វាយ​នៃ​ជីវិត​ ហើយ​ថ្ងៃ​នោះ​អាច​ធ្លាក់មក​លើ​អ្នក​រាល់គ្នា​ភ្លាមៗ​ដូចជា​អន្ទាក់​


ដូច្នេះ​ ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​អំពី​របៀប​ដែល​អ្នក​រាល់គ្នា​រស់នៅ​ មិន​មែន​ដូច​ជា​មនុស្ស​គ្មាន​ប្រាជ្ញា​ទេ​ ប៉ុន្ដែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ​


​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​មិន​បាន​ទទួល​ព្រះគុណ​របស់​ព្រះជាម្ចាស់​ឡើយ​ ហើយ​កុំ​ឲ្យ​ឫស​នៃ​ភាព​ជូរចត់​ពន្លក​ឡើង​ ដែល​នាំ​ឲ្យ​មាន​ចលាចល​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​បរិសុទ្ធ​ដោយសារ​សេចក្ដី​ទាំង​នោះ​


បងប្អូន​របស់​ខ្ញុំ​អើយ!​ បើ​មាន​អ្នកណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​ ហើយ​មាន​អ្នកណា​ម្នាក់​បាន​នាំ​គាត់​មក​វិញ​


ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​បាត់បង់​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​ គឺ​ឲ្យ​ទទួល​បាន​រង្វាន់​ដ៏​ពេញលេញ​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម