Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 17:20 - Khmer Christian Bible

20 កាល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​សួរ​ថា​ នគរ​ព្រះជាម្ចាស់​មក​ដល់​នៅ​ពេល​ណា​ នោះ​ព្រះអង្គ​ក៏​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «នគរ​ព្រះជាម្ចាស់​មិន​មែន​មក​ដោយ​សង្កេត​មើល​ឃើញ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 មាន​កាលមួយ​ពួកផារិស៊ី​សួរ​ព្រះយេស៊ូវ​ថា​៖ “តើ​អាណាចក្រ​របស់​ព្រះ​នឹង​មកដល់​នៅ​ពេលណា​?”។ ព្រះអង្គ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា៖“អាណាចក្រ​របស់​ព្រះ​មិនមែន​មក​ក្នុង​លក្ខណៈដែលអាចសង្កេតឃើញបាន​នោះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពួក​ផារិស៊ី​ទូល​សួរ​ព្រះយេស៊ូវ​អំពី​ព្រះរាជ្យ​របស់​ព្រះ ដែល​ត្រូវ​មក​ដល់​នៅ​វេលា​ណា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះរាជ្យ​របស់​ព្រះ​មិន​មែន​មក​បែប​ឲ្យ​មនុស្ស​មើល​ឃើញ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពួក​ខាង​គណៈ‌ផារីស៊ី*​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ព្រះ‌ជាម្ចាស់​នឹង​យាង​មក​គ្រង​រាជ្យ​នៅ​ពេល​ណា»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​មិន​មែន​មក តាម​បែប​ដែល​មនុស្ស​អាច​មើល​ឃើញ​នឹង​ភ្នែក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​ពួក​ផារិស៊ី គេ​ទូល​សួរ​ទ្រង់​ពី​នគរ​ព្រះ ដែល​ត្រូវ​មក​ដល់​នៅ​វេលា​ណា នោះ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា នគរ​ព្រះ​មិន​មែន​មក​បែប​ឲ្យ​មើល​ឃើញ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពួក​ខាង​គណៈ‌ផារីស៊​សួរ​អ៊ីសា​ថា អុលឡោះ​នឹង​មក​គ្រង​រាជ្យ​នៅ​ពេល​ណា។ អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «នគរ​អុលឡោះ​មិន​មែន​មក តាម​បែប​ដែល​មនុស្ស​អាច​ឃើញ​នឹង​ភ្នែក​បាន​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 17:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បីតែ​ធូលី​ដី​ពី​ក្រុង​របស់​អ្នក​រាល់គ្នា​ដែល​ជាប់​នឹង​ជើង​របស់​យើង​ ក៏​យើង​រលាស់​ចេញ​ឲ្យ​អ្នក​រាល់គ្នា​វិញ​ដែរ​ ប៉ុន្ដែ​ចូរ​ដឹង​ការ​នេះ​ចុះ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​បង្កើយ​ហើយ។​


នៅ​ថ្ងៃ​សប្ប័ទ​មួយ​ កាល​ព្រះអង្គ​យាង​ទៅ​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​អ្នក​ដឹកនាំ​ខាង​គណៈ​ផារិស៊ី​ម្នាក់​ ពួកគេ​តាម​ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ដិត​ដល់​


ដ្បិត​គម្ពីរ​វិន័យ​ និង​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ការ​នេះ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាន​ ប៉ុន្ដែ​ចាប់ពី​នោះ​មក​ គេ​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​វិញ​ ហើយ​មនុស្ស​គ្រប់គ្នា​កំពុង​ខំ​ប្រឹង​ចូល​ទៅ​ក្នុង​នគរ​នោះ។​


កាល​ពួកគេ​កំពុង​ស្ដាប់​សេចក្ដី​ទាំង​នេះ​ ព្រះអង្គ​មាន​បន្ទូល​បន្ថែម​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ ព្រោះតែ​ព្រះអង្គ​កំពុង​នៅ​ជិត​ក្រុង​យេរូសាឡិម​ រួច​ពួកគេ​ស្មាន​ថា​នគរ​ព្រះជាម្ចាស់​នឹង​លេច​មក​ភ្លាមៗ​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ក្នុង​លោកិយ​នេះ​ទេ​ បើ​នគរ​របស់​ខ្ញុំ​នៅ​ក្នុង​លោកិយ​នេះ​មែន​ នោះ​ពួកអ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​វាយ​តយុទ្ធ​វិញ​មិន​ខាន​ ដើម្បី​កុំ​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ជនជាតិ​យូដា​ ប៉ុន្ដែ​ឥឡូវ​នេះ​ នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ទីនេះ​ទេ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម