Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:25 - Khmer Christian Bible

25 លោក​អ័ប្រាហាំ​ក៏​ប្រាប់​គាត់​វិញ​ថា​ កូន​អើយ!​ ចូរ​ចាំ​ថា​ កូន​បាន​ទទួល​របស់​ល្អៗ​រួច​ហើយ​កាល​កូន​នៅ​មាន​ជីវិត​ ឯ​ឡាសារ​វិញ​អភ័ព្វ​ណាស់​ ប៉ុន្ដែ​ឥឡូវ​នេះ​ គាត់​ត្រូវ​ទទួល​សេចក្ដី​ក្សេម​ក្សាន្ដ​នៅ​ទីនេះ​ ឯ​កូន​វិញ​ ត្រូវ​រងទុក្ខ​វេទនា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 “ប៉ុន្តែ​អ័ប្រាហាំ​និយាយថា​: ‘កូន​អើយ ចូរ​នឹកចាំ​ថា នៅក្នុង​ជីវិត​របស់កូន កូន​ទទួលបាន​សុភមង្គល​យ៉ាងណា ហើយ​ឡាសារ​បាន​រង​ទុក្ខ​យ៉ាងណា​។ ប៉ុន្តែ​ឥឡូវនេះ គាត់​កំពុង​ទទួល​ការ​កម្សាន្តចិត្ត​នៅ​ទីនេះ រីឯ​កូន​វិញ កូន​កំពុង​រងទុក្ខវេទនា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 តែ​លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ​បាន​តែ​សេចក្តី​អាក្រក់ ឥឡូវ​នេះ គាត់​បានក្សាន្ត​ចិត្ត​ហើយ តែ​ឯង​វិញ​ត្រូវ​វេទនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​អប្រាហាំ​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេម‌ក្សាន្ត​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក​ចាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 តែ​លោក​អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្ដី​ល្អ ឯ​ឡាសារ​គាត់​បាន​តែ​សេចក្ដី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្ដី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ៊ីព្រ‌ហ៊ីម​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេម‌ក្សាន្ដ​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក​ចាប់។

សូមមើលជំពូក ចម្លង




លូកា 16:25
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាប់​ថា៖​ «លោកម្ចាស់!​ យើង​នៅ​ចាំ​ថា​ ជន​បោក​ប្រាស់​ម្នាក់​នោះ​បាន​និយាយ​កាល​នៅ​រស់​នៅ​ឡើយ​ថា​ បី​ថ្ងៃ​ក្រោយ​ ខ្ញុំ​នឹង​រស់​ឡើង​វិញ​


ហើយ​បើ​ជើង​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​កាត់​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ទាំង​ពិការ​ ប្រសើរ​ជាង​មាន​ជើង​ទាំង​ពីរ​ តែ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក។​


មាន​បុរស​ក្រី​ក្រ​ម្នាក់​ឈ្មោះ​ឡាសារ​ គាត់​កើត​ដំបៅ​ពេញ​ខ្លួន​ គេ​បាន​ផ្ដេក​គាត់​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ។​


ហើយ​ពេល​កំពុង​រង​ទារុណ​កម្ម​នៅ​ស្ថាននរក​ អ្នក​មាន​ងើយ​ភ្នែក​ឡើង​ឃើញ​លោក​អ័ប្រាហាំ​ពី​ចម្ងាយ​ ព្រមទាំង​ឡាសារ​នៅ​ដើម​ទ្រូង​លោក​


លើស​ពី​បញ្ហា​ទាំង​អស់​នេះ​ទៀត​ គឺ​មាន​ជង្ហុក​យ៉ាង​ធំ​មួយ​ខណ្ឌ​ផ្ដាច់​រវាង​យើង​ និង​អ្នក​រាល់គ្នា​ ដូច្នេះ​ពួក​អ្នក​ដែល​ចង់​ឆ្លង​ពី​ទីនេះ​ទៅ​ឯ​អ្នក​រាល់គ្នា​មិន​អាច​ឆ្លង​បាន​ឡើយ​ ឬ​ពី​ទីនោះ​មក​ឯ​យើង​ក៏​មិន​បាន​ដែរ។​


ប៉ុន្ដែ​វេទនា​ដល់​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​មាន​ ដ្បិត​អ្នក​រាល់គ្នា​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ដ​របស់​អ្នក​រាល់គ្នា​រួច​ហើយ។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សុខសាន្ត​ដោយសារ​ខ្ញុំ។​ អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​នៅ​ក្នុង​លោកិយ​នេះ​មែន​ ប៉ុន្ដែ​ចូរ​អរ​សប្បាយ​ឡើង​ ដ្បិត​ខ្ញុំ​ឈ្នះ​លោកិយ​នេះ​ហើយ»។​


ហើយ​ពង្រឹង​ចិត្ដ​របស់​ពួក​សិស្ស​ និង​លើក​ទឹកចិត្ដ​ពួកគេ​ឲ្យ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ជំនឿ​ ដោយ​និយាយ​ថា៖​ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់​ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន»។​


ដ្បិត​គំនិត​ខាង​សាច់ឈាម​ប្រឆាំង​នឹង​ព្រះជាម្ចាស់​ ព្រោះ​មិន​ចុះចូល​ជាមួយ​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ គឺ​មិន​អាច​ចុះចូល​បាន​ផង។​


ហើយ​ទីបញ្ចប់​របស់​អ្នក​ទាំង​នោះ​ជា​សេចក្ដី​វិនាស​ ដ្បិត​ព្រះ​របស់​គេ​ជា​ក្រពះ​របស់​គេ​នោះ​ឯង​ រីឯ​សិរី​រុងរឿង​របស់​គេ​ ជា​សេចក្ដី​អាម៉ាស់​របស់​គេ​នោះ​ហើយ​ ពួកគេ​គិត​តែ​ពី​រឿង​លោកិយ​នេះ​ប៉ុណ្ណោះ​


ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ត្រូវ​រង្គីរ​ដោយ​ព្រោះ​សេចក្តី​វេទនា​ទាំង​នេះ​ឡើយ​ ដ្បិត​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ព្រះជាម្ចាស់​បាន​តម្រូវ​ឲ្យ​យើង​ជួប​ប្រទះ​សេចក្តី​វេទនា​បែប​នេះ។​


គាត់​ជ្រើសរើស​យក​ការ​រងទុក្ខ​លំបាក​ជាមួយ​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់​ជា​ជាង​ការ​សប្បាយ​តែ​មួយ​ភ្លែតក្នុង​បាប។


កុំ​ស្រឡាញ់​លោកិយ​ ឬ​អ្វីៗ​នៅ​ក្នុង​លោកិយ​នេះ​ បើ​អ្នក​ណា​ស្រឡាញ់​លោកិយ​ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ។​


នោះ​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​ដឹង​ស្រាប់​ហើយ»។​ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖​ «អ្នក​ទាំង​នោះ​ជា​ពួកអ្នក​ដែល​បាន​ឆ្លង​កាត់​សេចក្ដី​វេទនា​ជា​ខ្លាំង​ ពួកគេ​បាន​បោកគក់​អាវ​វែង​របស់​ខ្លួន​ និង​បាន​ធ្វើ​ឲ្យ​ស​ដោយសារ​ឈាម​របស់​កូនចៀម។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម