Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:5 - Khmer Christian Bible

5 ពេល​រក​ឃើញ​ហើយ​ គាត់​ក៏​លី​វា​លើ​ស្មា​ទាំង​អរ​សប្បាយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 កាលណា​រក​វា​ឃើញ គាត់​មុខជា​លើក​វា​ដាក់​លើ​ស្មា ទាំង​អរសប្បាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កាល​រក​ឃើញ​ហើយ នោះ​គាត់​ក៏​លើក​ចៀម​ដាក់​លើ​ស្មា ដោយ​អំណរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 កាល​រក​ឃើញ​ហើយ គាត់​ត្រេក​អរ​ណាស់ គាត់​ក៏​លើក​ចៀម​ដាក់​លើ-ក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 កាល​រក​ឃើញ​ហើយ គាត់​ត្រេក​អរ​ណាស់ គាត់​ក៏​លើក​ចៀម​ដាក់​លើ ក

សូមមើលជំពូក ចម្លង




លូកា 15:5
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ត្រូវ​តែ​អរ​សប្បាយ​ និង​មាន​អំណរ​ឡើង​ ព្រោះ​ប្អូន​ប្រុស​របស់​កូន​នេះ​បាន​ស្លាប់​ហើយ​ តែ​រស់​ឡើង​វិញ​ និង​បាន​វង្វេង​បាត់​ទៅ​ ប៉ុន្ដែ​រក​ឃើញ​វិញ»។​


«សន្មត​ថា​ មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ចៀម​មួយ​រយ​ ហើយ​ចៀម​មួយ​បាន​វង្វេង​ចេញ​ពី​ហ្វូង​ តើ​គាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​វាល​ស្មៅ​ រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាន​វង្វេង​នោះ​ទាល់​តែ​ឃើញ​ទេ​ឬ?​


កាល​បាន​មក​ដល់​ផ្ទះ​ គាត់​ក៏​ហៅ​មិត្ត​ភក្តិ​ និង​អ្នក​ជិត​ខាង​មក​ជុំគ្នា​ដោយ​ប្រាប់​ពួកគេ​ថា​ សូម​អរ​សប្បាយ​ជាមួយ​ខ្ញុំ​ផង​ ដ្បិត​ខ្ញុំ​បាន​រក​ឃើញ​ចៀម​របស់​ខ្ញុំ​ដែល​វង្វេង​នោះ​វិញ​ហើយ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ថ្ងៃ​នេះ​ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ​ ព្រោះ​គាត់​ក៏​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ដែរ​


ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ ថ្ងៃ​នេះ​អ្នក​នឹង​នៅ​ស្ថានសួគ៌​ជាមួយ​ខ្ញុំ»។​


ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ហើយ​ ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​មាន​ដល់​អ្នក​រាល់គ្នា​ ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់គ្នា​បាន​ពេញ​បរិបូរ។​


ព្រោះ​យើង​ជា​ស្នា​ព្រះហស្ដរ​បស់​ព្រះជាម្ចាស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​ការ​ល្អ​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ជា​មុន​ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។​


ហើយ​ខ្ញុំ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹងល្អ​នេះ​តាមរយៈ​អំណោយ​ទាន​ ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ស្រប​ទៅ​តាម​អំណាច​ដ៏​មាន​អានុភាព​របស់​ព្រះអង្គ។​


ដ្បិត​ដំណឹង​ល្អ​របស់​យើង​មិន​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ទេ​ គឺ​ដោយ​អំណាច​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​ដោយ​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ទៀត​ផង​ ដូច​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ ដើម្បី​អ្នក​រាល់គ្នា​ យើង​បាន​ប្រព្រឹត្ត​បែប​ណា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​


ហើយ​ភ្ញាក់​ខ្លួន​ចេញ​ផុត​ពី​អន្ទាក់​របស់​អារក្ស​សាតាំង​ដែល​វា​ចាប់​គេ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។​


ទាំង​សម្លឹង​មើល​ទៅ‍​ឯ​ព្រះយេស៊ូ​ដែល​ជា​អ្នក​ផ្ដើម​ និង​ជា​អ្នក​បញ្ចប់​ជំនឿ​របស់​យើង។​ ដោយ​ព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង​ដោយ​មិន​ខ្វល់​នឹង​សេចក្ដី​អាម៉ាស់​ ហើយ​ក៏​បាន​គង់​នៅ​ខាង​ស្ដាំប​ល្ល័ង្ក​របស់​ព្រះជាម្ចាស់។​


គឺ​អ្នក​រាល់គ្នា​ដែល​ព្រះជាម្ចាស់​កំពុង​តែ​ថែ​រក្សា​ដោយ​អំណាច​របស់ព្រះអង្គ​តាមរយៈ​ជំនឿ​ សម្រាប់​សេចក្ដី​សង្គ្រោះ​ ដែល​បាន​រៀបចំ​ជាស្រេច​ដើម្បី​បើក​សំដែង​នៅ​គ្រា​ចុងក្រោយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម