Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:19 - Khmer Christian Bible

19 កូន​មិន​ស័ក្តិសម​នឹង​ហៅ​ថា​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ​ សូម​ឲ្យ​កូន​ធ្វើ​ជា​អ្នក​ស៊ី​ឈ្នួល​ម្នាក់​របស់​លោក​ឪពុក​ផង!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ឲ្យ​គេ​ហៅថា​ជា​កូន​របស់លោកឪពុក​ទៀតទេ សូមឲ្យ​ខ្ញុំ​ធ្វើ​ដូចជា​ឈ្នួល​ម្នាក់​របស់លោកឪពុក​ផង”’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ខ្ញុំ​នេះ​មិន​សម​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​អ្នក​បម្រើ​ស៊ី​ឈ្នួល​របស់​លោក​ឪពុក​ចុះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ សូម​លោក​ឪពុក​ចាត់​ទុក​កូន​ជា​អ្នក​បម្រើ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ សូម​លោក​ឪពុក​ចាត់​ទុក​កូន​ជា​អ្នក​បម្រើ​ចុះ”។

សូមមើលជំពូក ចម្លង




លូកា 15:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ក្រោក​ឡើង​ទៅ​ឯ​ឪពុក​ខ្ញុំ​វិញ​ ហើយ​ប្រាប់​គាត់​ថា​ លោក​ឪពុក​អើយ!​ កូន​បាន​ធ្វើ​បាប​ទាស់​នឹង​ស្ថានសួគ៌​ ហើយ​នឹង​លោក​ឪពុក​


រួច​គាត់​ក៏​ក្រោក​ឡើង​ត្រលប់​ទៅ​ឯ​ឪពុក​វិញ​ កាល​គាត់​នៅ​ឆ្ងាយ​នៅ​ឡើយ​ នោះ​ឪពុក​របស់​គាត់​បាន​ឃើញ​គាត់​ និង​មាន​ចិត្ដ​អាណិត​អាសូរ​ជា​ពន់ពេក​ ក៏​រត់​ទៅ​ឱប​ថើប​គាត់។​


កាល​បាន​ឃើញ​ដូច្នោះ​ លោក​ស៊ីម៉ូន​ក៏​ក្រាប​ចុះ​ទាប​ជង្គង់​ព្រះយេស៊ូ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​យាង​ចេញ​ពី​ខ្ញុំ​ទៅ​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​បាប»​


ដ្បិត​ក្នុង​ចំណោម​ពួក​សាវក​ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​ ហើយ​មិន​ស័ក្ដិសម​នឹង​ឲ្យ​គេ​ហៅ​ថា​ជា​សាវក​ផង​ ព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​


ដូច្នេះ​ ចូរ​បន្ទាបខ្លួន​នៅ​ក្រោម​ព្រះហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​ព្រះអង្គ​លើក​តម្កើង​អ្នក​រាល់គ្នា​នៅ​ពេល​កំណត់​មក​ដល់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម