Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:15 - Khmer Christian Bible

15 ដូច្នេះ​គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់​នៅ​ស្រុក​នោះ​ ហើយ​អ្នក​នោះ​បាន​ចាត់​គាត់​ឲ្យ​ទៅ​ឃ្វាល​ជ្រូក​នៅ​ឯ​កសិដ្ឋាន​របស់​ខ្លួន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដូច្នេះ គាត់​បាន​ទៅ​ពឹងអាស្រ័យ​នឹង​អ្នកស្រុក​ម្នាក់​នៅ​ស្រុក​នោះ ម្នាក់នោះ​ក៏​ចាត់​គាត់​ឲ្យទៅ​ទីវាល​របស់​ខ្លួន ដើម្បីឲ្យ​ចិញ្ចឹម​ជ្រូក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ គាត់​ក៏​ទៅ​បម្រើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​គាត់​ឲ្យ​ទៅ​ឃ្វាល​ហ្វូង​ជ្រូក​នៅ​ឯ​វាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់ គេ​ប្រើ​គាត់​ឲ្យ​មើល​ជ្រូក​តាម​ស្រែ​ចម្ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​ទៅ​បំរើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​ឲ្យ​ទៅ​ឯ​វាល​ឃ្វាល​ហ្វូង​ជ្រូក

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់ គេ​ប្រើ​គាត់​ឲ្យ​មើល​ជ្រូក​តាម​ស្រែ​ចំការ។

សូមមើលជំពូក ចម្លង




លូកា 15:15
27 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​របស់​បរិសុទ្ធ​ទៅ​ឆ្កែ​ ហើយ​កុំ​បោះ​គជ់​ឲ្យ​ជ្រូក​ ក្រែង​លោ​ពួកវា​ជាន់​កម្ទេច​ ហើយ​បែរ​មក​ខាំ​ហែក​អ្នក​រាល់គ្នា​វិញ។​


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ កូន​ប្រុស​ប្អូន​បាន​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្លួន​ រួច​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។​ នៅ​ទីនោះ​ គាត់​បាន​ចាយ​បង្ហិន​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​រស់​នៅ​យ៉ាង​លេលា។​


ពេល​គាត់​ចាយ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​អស់​ហើយ​ ក៏​កើត​មាន​គ្រោះ​អត់​ឃ្លាន​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ស្រុក​នោះ​ ហើយ​គាត់​ក៏​ចាប់ផ្ដើម​ខ្វះខាត​


គាត់​ចង់​ចំអែត​ពោះ​ដោយ​ចំណី​ជ្រូក​ដែល​ជ្រូក​កំពុង​ស៊ី​ខ្លាំង​ណាស់​ ប៉ុន្ដែ​គ្មាន​អ្នកណា​ឲ្យ​អ្វី​ដល់​គាត់​ឡើយ។​


ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​បាន​រួច​ពី​បាប​ ហើយ​ត្រលប់​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ អ្នក​រាល់គ្នា​បាន​ទទួល​ផល​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ភាព​បរិសុទ្ធ​ដែល​មាន​លទ្ធផល​ជា​ជីវិត​អស់កល្ប​ជានិច្ច​


ដ្បិត​កាល​ពីដើម​ យើង​ក៏​ជា​មនុស្ស​ល្ងង់ខ្លៅ​ មិន​ស្តាប់​បង្គាប់​ ចាញ់​ការ​បោកបញ្ឆោត​ ហើយ​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​ និង​សេចក្ដី​ស្រើប​ស្រាល​ផ្សេងៗ​ ទាំង​រស់នៅ​ក្នុង​សេចក្ដី​អាក្រក់​ និង​សេចក្ដី​ឈ្នានីស​ ជា​មនុស្ស​គួរ​ឲ្យ​ស្អប់ខ្ពើម​ ព្រមទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម