Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 14:12 - Khmer Christian Bible

12 ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​អ្នក​ដែល​អញ្ជើញ​ព្រះអង្គ​ដែរ​ថា៖​ «ពេល​អ្នក​រៀបចំ​ជប់​លៀង​អាហារ​ថ្ងៃ​ត្រង់​ ឬ​អាហារ​ពេល​ល្ងាច​ ចូរ​កុំ​អញ្ជើញ​មិត្ដ​ភក្ដិ​ បងប្អូន​ សាច់​ញាតិ​ ឬ​អ្នក​ជិត​ខាង​របស់​អ្នក​ដែល​ជា​អ្នក​មាន​ឡើយ​ ក្រែងលោ​ពួកគេ​នឹង​អញ្ជើញ​អ្នក​ដូច្នេះ​ដែរ​ ហើយ​វា​ក៏​ត្រលប់​ជា​ការ​តបស្នង​ចំពោះ​អ្នក​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 បន្ទាប់មក ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​អ្នក​ដែល​អញ្ជើញ​ព្រះអង្គ​ដែរ​ថា៖“កាលណា​អ្នក​រៀបចំ​ជប់លៀង​អាហារថ្ងៃត្រង់ ឬ​អាហារពេលល្ងាច កុំ​ហៅ​មិត្តភក្ដិ បងប្អូន ឬ​សាច់ញាតិ​របស់អ្នក​ឡើយ ហើយក៏កុំ​ហៅ​អ្នកជិតខាង​ដែលជា​អ្នកមាន​ដែរ ក្រែងលោ​ពួកគេ​នឹង​អញ្ជើញ​អ្នក​វិញ ហើយ​អ្នក​នឹង​ទទួលបាន​ការតបស្នង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ដែល​បាន​យាង​ព្រះ‌អង្គ​ថា៖ «កាល​ណា​អ្នក​ហៅ​ភ្ញៀវ​ជប់​លៀង​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច កុំ​អញ្ជើញ​ពួក​សម្លាញ់ បង‌ប្អូន​សាច់​ញាតិ ឬ​អ្នក​មាន ដែល​នៅ​ជិត​ខាង​ឡើយ ក្រែង​គេ​ក៏​អញ្ជើញ​អ្នក​ទៅ​សង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក ដែល​បាន​យាង​ព្រះអង្គ​មក​សោយ​ព្រះ‌ស្ងោយ​នោះ​ថា៖ «កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ទោះ​បី​ថ្ងៃ​ត្រង់​ក្ដី ល្ងាច​ក្ដី កុំ​អញ្ជើញ​មិត្ត‌ភក្ដិ បងប្អូន ញាតិ‌សន្ដាន​របស់​អ្នក ឬ​អ្នក​ជិត​ខាង ដែល​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​នោះ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នក​តប​ស្នង​វិញ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ្នក ដែល​បាន​អញ្ជើញ​ទ្រង់​ថា កាល​ណា​អ្នក​លៀង​ភ្ញៀវ​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច នោះ​កុំ​ឲ្យ​អញ្ជើញ​ពួក​សំឡាញ់ បង​ប្អូន​សាច់‌ញាតិ ឬ​អ្នក​មាន ដែល​នៅ​ជិត​ខាង​ឡើយ ក្រែង​គេ​ក៏​អញ្ជើញ​អ្នក​ទៅ​សង​ដូច្នោះ​វិញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ដែល​បាន​អញ្ជើញ​គាត់ មក​ពិសា​អាហារ​នោះ​ថា៖ «កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ទោះ​បី​ថ្ងៃ​ត្រង់​ក្ដី ល្ងាច​ក្ដី កុំ​អញ្ជើញ​មិត្ដ‌ភក្ដិ បង​ប្អូន ញាតិ​សន្ដាន​របស់​អ្នក ឬ​អ្នក​ជិត​ខាង ដែល​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​នោះ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នក​តប​ស្នង​វិញ​បាន។

សូមមើលជំពូក ចម្លង




លូកា 14:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​បើ​អ្នក​រាល់គ្នា​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់គ្នា​ តើ​អ្នក​រាល់គ្នា​បាន​រង្វាន់​អ្វី?​ សូម្បី​តែ​អ្នក​ទារ​ពន្ធដារ​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។​


ហើយ​បំពេញ​អស់​អ្នក​ស្រេក​ឃ្លាន​ដោយ​សេចក្ដី​ល្អ​ និង​បញ្ចូន​អ្នក​មាន​ឲ្យ​ទៅ​ដោយ​ដៃ​ទទេ​


ពេល​អ្នក​ជិតខាង​ និង​សាច់ញាតិ​របស់​នាង​បាន​ឮ​ថា​ ព្រះអម្ចាស់​បាន​សំដែង​សេចក្ដី​មេត្ដា​ករុណា​ដ៏​សម្បើម​ដល់​នាង​ ពួកគេ​ក៏​អរ​សប្បាយ​ជាមួយ​នាង។​


ដ្បិត​អ្នកណា​លើក​តម្កើង​ខ្លួន​ នឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួន​ នឹង​ត្រូវ​លើក​តម្កើង​វិញ»។​


ប៉ុន្ដែ​ពេល​អ្នក​រៀបចំ​ពិធី​ជប់​លៀង​ ចូរ​អញ្ជើញ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វិន​ និង​មនុស្ស​ខ្វាក់​វិញ​


ឥឡូវ​នេះ​ ខ្ញុំ​និយាយ​ដូចជា​និយាយ​ទៅ​កូនៗ‍​របស់​ខ្ញុំ​ថា​ ចូរ​អ្នក​រាល់គ្នា​មាន​ចិត្ដ​ទូលាយ​ទុក​ជា​ការ​តប​ស្នង​ដូច​គ្នា​ដែរ​ចុះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម