Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:8 - Khmer Christian Bible

8 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ទោះបី​ជា​អ្នក​នោះ​មិន​ក្រោក​ឡើង​យក​អ្វី​ឲ្យ​គាត់​ ដោយព្រោះ​គាត់​ជា​សម្លាញ់​នឹង​គ្នា​ក៏​ដោយ​ ក៏​គង់តែ​អ្នក​នោះ​ក្រោក​ឡើង​យក​ឲ្យ​គាត់​តាម​សេចក្ដី​ត្រូវការ​ដោយ​ព្រោះ​ការ​ទទូច​សុំ​របស់​គាត់​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទោះបីជា​អ្នកនោះ​មិន​ក្រោកឡើង​យក​អ្វី​ឲ្យ​គាត់ ដោយសារ​គាត់​ជា​មិត្តភក្ដិ​ក៏ដោយ ក៏​គង់តែ​នឹង​ក្រោកឡើង​យក​ឲ្យ​គាត់​តាមដែល​គាត់​ត្រូវការ ដោយសារតែ​ការទទូចអង្វរ​របស់​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សម្លាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្ចាស់​ផ្ទះ​ប្រាកដ​ជា​ក្រោក​ទៅ​យក​នំប៉័ង ព្រម​ទាំង​អ្វីៗ​ដែល​មិត្ត​សម្លាញ់​របស់​គាត់​ត្រូវ​ការ​មិន​ខាន។ គាត់​ក្រោក​ទៅ​យក​ដូច្នេះ មិន​មែន​មក​ពី​គាត់​យោគ‌យល់​មិត្ត​សម្លាញ់​ទេ គឺ​មក​ពី​មិត្ត​សម្លាញ់​នោះ​ចេះ​តែ​រំខាន​មិន​ឈប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សំឡាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជានិច្ច

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្ចាស់​ផ្ទះ​ប្រាកដ​ជា​ក្រោក​ទៅ​យក​នំបុ័ង ព្រម​ទាំង​អ្វីៗ​ដែល​មិត្ដ​សម្លាញ់​របស់​គាត់​ត្រូវ​ការ​មិន​ខាន។ គាត់​ក្រោក​ទៅ​យក​ដូច្នេះ មិន​មែន​មក​ពី​គាត់​យោគ​យល់​មិត្ដ​សម្លាញ់​ទេ គឺ​មក​ពី​មិត្ដ​សម្លាញ់​នោះ​ចេះ​តែ​រំខាន​មិន​ឈប់។

សូមមើលជំពូក ចម្លង




លូកា 11:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្លាញ់​នោះ​ក៏​តប​ពីខាង​ក្នុង​មក​វិញ​ថា​ កុំ​រំខាន​ខ្ញុំ​អី​ ទ្វារ​ក៏​បាន​បិទ​រួច​ហើយ​ ឯ​កូនៗ​របស់​ខ្ញុំ​នៅ​លើ​គ្រែ​ជាមួយ​ខ្ញុំ​ដែរ​ ខ្ញុំ​មិន​អាច​ក្រោក​យក​អ្វី​ឲ្យ​អ្នក​បាន​ទេ។​


បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះវិញ្ញាណ​ថា​ ចូរ​ខំប្រឹង​ជាមួយ​ខ្ញុំ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​សម្រាប់​ខ្ញុំ​ផង​


ចំពោះ​សេចក្ដី​នេះ​ ខ្ញុំ​បាន​សូម​អង្វរ​ព្រះអម្ចាស់​បី​ដង​មក​ហើយ​ ដើម្បី​ដក​វា​ចេញ​ពី​ខ្ញុំ​


ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ខ្ញុំ​តយុទ្ធ​ខ្លាំង​យ៉ាង​ណា​ដើម្បី​អ្នក​រាល់គ្នា​ ដើម្បី​ពួកអ្នក​ក្រុង​ឡៅឌីសេ​ និង​ដើម្បី​ពួក​មនុស្ស​ទាំងឡាយ​ដែល​មិន​ទាន់​បាន​ជួប​មុខ​ខ្ញុំ​នៅ​ឡើយ​


លោក​អេប៉ាប្រាស​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​ គាត់​ខំប្រឹង​អធិស្ឋាន​ឲ្យ​អ្នក​រាល់គ្នា​ជានិច្ច​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ឈរ​មាំមួន​ ពេញវ័យ​ និង​យល់​ច្បាស់​ពី​បំណង​របស់​ព្រះជាម្ចាស់​គ្រប់​បែប​យ៉ាង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម