Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:52 - Khmer Christian Bible

52 វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​អ្នក​ជំនាញ​ច្បាប់​ ដ្បិត​អ្នក​រាល់គ្នា​បាន​ដក​យក​កូន​សោរ​នៃ​ចំណេះ​ដឹង​ រួច​អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ថែម​ទាំង​រារាំង​អ្នក​ដែល​កំពុង​ចូល​ទៀត​ផង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

52 “វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​អ្នកច្បាប់​អើយ​! ដ្បិត​អ្នករាល់គ្នា​បាន​ដកយក​កូនសោ​នៃ​ចំណេះដឹង​ចេញ​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏​ឃាត់​អ្នក​ដែល​កំពុង​ចូល​ថែមទៀតផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អ្នក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ដឹង​ចេញ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ថែម​ទាំង​រាំងរា​អស់អ្នកដែល​កំពុង​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 ពួក​បណ្ឌិត​ខាង​វិន័យ*​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​បិទ​ទ្វារ​មាគ៌ា មិន​ឲ្យ​គេ​ចូល​ទៅ​ស្គាល់​ព្រះ‌ជាម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឃាត់​អស់​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ចេញ​ទៅ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ក៏​ហាម​ឃាត់​ដល់​ពួក​អ្នក ដែល​កំពុង​តែ​រក​ចូល មិន​ឲ្យ​គេ​ចូល​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

52 ពួក​បណ្ឌិត​ខាង​ហ៊ូកុំ​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​បិទ​ទ្វារ​មាគ៌ា មិន​ឲ្យ​គេ​ចូល​ទៅ​ស្គាល់​អុលឡោះ។ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឃាត់​អស់​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។

សូមមើលជំពូក ចម្លង




លូកា 11:52
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មាន​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ជា​អ្នក​ជំនាញ​ច្បាប់​ បាន​សួរ​ល្បង​ព្រះអង្គ​ថា៖​


វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​បាន​បិទ​នគរ​ស្ថានសួគ៌​នៅ​ចំពោះ​មុខ​មនុស្ស​ អ្នក​រាល់គ្នា​មិន​ចូល​ទេ​ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​កំពុង​ចូល​នោះ​ចូល​ទៀត​ផង។​


ពេល​ព្រះអង្គ​យាងចេញ​ពី​ទីនោះ​ ពួក​គ្រូវិ​ន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចាប់​ផ្ដើម​ជំទាស់​នឹង​ព្រះអង្គ​យ៉ាង​ខ្លាំង​ ទាំង​សួរ​ដេញដោល​ព្រះអង្គ​អំពី​ការ​ជាច្រើន​


បន្ទាប់មក​ ពួកគេ​ក៏​ហៅ​ពួក​សាវក​ឲ្យ​ចូល​មក​វិញ​ និង​បាន​វាយ​អ្នក​ទាំង​នោះ​ ទាំង​ហាម​មិន​ឲ្យ​ប្រកាស​ដោយ​នូវ​ព្រះនាម​របស់​ព្រះយេស៊ូ​ទៀត​ឡើយ​ រួច​ពួកគេ​ក៏​ដោះលែង​ពួក​សាវក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម