Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:51 - Khmer Christian Bible

51 គឺ​ចាប់​ពី​ឈាម​របស់​លោក​អេបិល​រហូត​ដល់​ឈាម​របស់​លោក​សាការី​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ចន្លោះ​កន្លែង​ថ្វាយ​តង្វាយ​ និង​ដំណាក់​របស់​ព្រះជាម្ចាស់។​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​ជំនាន់​នេះ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

51 គឺ​តាំងពី​ឈាម​របស់​អេបិល រហូតដល់​ឈាម​របស់​សាការី​ដែល​គេ​សម្លាប់​នៅចន្លោះ​អាសនា និង​ទីវិសុទ្ធ។ “មែនហើយ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ឈាមទាំងនោះ​នឹង​ត្រូវបាន​ទាមទារ​ពី​ជំនាន់​នេះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សម្លាប់ នៅ​ចន្លោះ​អាសនា និងទីបរិសុទ្ធ។ ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ជំនាន់​នេះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 គឺ​ចាប់​តាំង​ពី​លោក​អេបិល រហូត​ដល់​លោក​សាការី ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទីសក្ការៈ។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ឃាត‌កម្ម​ទាំង​នោះ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សំឡាប់​នៅ​កណ្តាល​អាសនា នឹង​វិហារ​ផង អើ ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

51 គឺ​ចាប់​តាំង​ពី​លោក​ហាបេល​ជា​កូន​អាដាម រហូត​ដល់​ណាពី​សាកា‌រីយ៉ា ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទី‌សក្ការៈ។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ឃាត‌កម្ម​ទាំង​នោះ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




លូកា 11:51
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ ឈាម​របស់​មនុស្ស​សុចរិត​ទាំង​អស់​ដែល​ត្រូវ​បាន​កម្ចាយ​នៅ​លើ​ផែនដី​នេះ​មុខ​ជា​ធ្លាក់​មក​លើ​អ្នក​រាល់គ្នា​មិន​ខាន​ ចាប់​ពី​ឈាម​របស់​លោក​អេបិល​ ជា​មនុស្ស​សុចរិត​ រហូត​ដល់​ឈាម​របស់​លោក​សាការី​ ជា​កូន​របស់​លោក​បារ៉ាគា​ ដែល​អ្នក​រាល់គ្នា​បាន​សម្លាប់​នៅ​ចន្លោះ​ព្រះ​វិហារ​ និង​កន្លែង​ថ្វាយ​តង្វាយ។​


ដោយសារ​ជំនឿ​ លោក​អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះជាម្ចាស់​ ដែល​ប្រសើរ​ជាង​យញ្ញបូជា​របស់​លោក​កាអ៊ីន​ ហើយ​ដោយសារ​ជំនឿ​ ​គាត់​បាន​ទទួល​ការ​សរសើរ​ថា​ជា​មនុស្ស​សុចរិត​ ដ្បិត​ព្រះជាម្ចាស់​បាន​សរសើរ​តង្វាយ​របស់​គាត់​ ហើយ​ដោយសារ​ជំនឿ​ ទោះបី​គាត់​ស្លាប់​ហើយ​ក៏​ដោយ​ ក៏​គាត់​នៅ​តែ​និយាយ។​


​មាន​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​សម្រុះសម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ហើយ​មាន​ឈាម​ដែល​បាន​ប្រោះ​ គឺ​ជា​ឈាម​ដែល​បាន​ប្រកាស​អំពី​សេចក្ដី​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។


មិន​មែន​ដូច​ជា​កាអ៊ីន​ដែល​មក​ពី​អារក្ស​សាតាំង​ ហើយ​បាន​សម្លាប់​ប្អូន​គាត់​នោះ​ទេ។​ តើ​ហេតុអ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​គាត់​ដូច្នេះ?​ ព្រោះ​ការ​ប្រព្រឹត្ដិ​របស់​គាត់​អាក្រក់​ ហើយ​ការ​ប្រព្រឹត្ដិ​របស់​ប្អូន​គាត់​សុចរិត។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម