Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:48 - Khmer Christian Bible

48 ដូច្នេះ​អ្នក​រាល់គ្នា​ជា​សាក្សី​ ហើយ​អ្នក​រាល់គ្នា​ក៏​យល់​ស្រប​នឹង​អំពើ​របស់​ដូនតា​អ្នក​រាល់គ្នា​ដែរ​ គឺ​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​សម្លាប់​ពួកគេ​ ឯ​អ្នក​រាល់គ្នា​វិញ​សង់​ស្ដូប​ឲ្យ​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

48 ដូច្នេះ អ្នករាល់គ្នា​ធ្វើជា​សាក្សី ហើយ​យល់ស្រប​នឹង​អំពើ​របស់​ដូនតា​អ្នករាល់គ្នា​ដែរ ពីព្រោះ​ពួកគាត់​បាន​សម្លាប់​ព្យាការី ហើយ​អ្នករាល់គ្នា​បែរជា​សាងសង់​ផ្នូរ​ឲ្យ​ព្យាការី​ទៅវិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ​ដែល​បុព្វ‌បុរសអ្នក​រាល់​គ្នា​បាន​ធ្វើ​នោះហើយ ដ្បិត​អ្នក​ទាំង​នោះ​បាន​សម្លាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ផ្នូរ​ឲ្យ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ​បញ្ជាក់​ថា អ្នក​រាល់​គ្នា​សម​គំនិត​នឹង​អំពើ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​គេ​បាន​សម្លាប់​ពួក​ព្យាការី ហើយ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ ដែល​ពួក​ឰយុកោ​បាន​ធ្វើ​ហើយ​នោះ ដ្បិត​ពួក​ឰយុកោ​បាន​សំឡាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

48 អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ បញ្ជាក់​ថា អ្នក​រាល់​គ្នា​សម​គំនិត​នឹង​អំពើ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ដ គឺ​គេ​បាន​សម្លាប់​ពួក​ណាពី ហើយ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ។

សូមមើលជំពូក ចម្លង




លូកា 11:48
14 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ប្រៀប​ដូច​ជា​ផ្នូរ​ដែល​លាប​ពណ៌​ស​ពី​ខាង​ក្រៅ​ មើល​ទៅ​ពិត​ជា​ស្អាត​មែន​ ប៉ុន្ដែ​ខាង​ក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច​ និង​ភាព​ស្មោកគ្រោក​គ្រប់​បែប​យ៉ាង​


ដូច្នេះ​ អ្នក​រាល់គ្នា​ធ្វើ​បន្ទាល់​ដោយ​ខ្លួន​ឯង​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​កូន​ចៅ​ពួក​អ្នក​ដែល​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​


វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ដ្បិត​អ្នក​រាល់គ្នា​សង់​ស្ដូប​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​សម្លាប់។​


ដូច្នេះ​ហើយ​ព្រះជាម្ចាស់​ក៏​បាន​មាន​បន្ទូល​ដោយ​ព្រះ​ប្រាជ្ញា​ញាណ​ថា​ យើង​នឹង​ចាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​សាវក​ឲ្យ​ទៅ​ឯ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​នឹង​សម្លាប់​ ហើយ​បៀតបៀន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​


ពួកគេ​ដឹង​អំពី​ការ​ដាក់ទោស​របស់​ព្រះជាម្ចាស់​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​សម​នឹង​ស្លាប់​ ហើយ​ពួកគេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ពេញចិត្ដ​នឹង​ពួកអ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ទៀត​ផង។​


បងប្អូន​អើយ!​ ចូរ​យក​ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ព្រះបន្ទូល​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ទុក​ជា​គំរូ​អំពី​សេចក្ដី​អត់ធ្មត់​ និង​ការ​រងទុក្ខ​លំបាក​ចុះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម