Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:39 - Khmer Christian Bible

39 ប៉ុន្ដែ​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​រាល់គ្នា​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​សំអាត​ពែង​ និង​ចាន​តែ​ខាង​ក្រៅ​ ប៉ុន្ដែ​ខាង​ក្នុង​អ្នក​រាល់គ្នា​វិញ​ ពេញ​ដោយ​សេចក្ដី​លោភលន់​ និង​សេចក្ដី​អាក្រក់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​គាត់​ថា៖“ឥឡូវនេះ អ្នករាល់គ្នា​ជា​ពួកផារិស៊ី អ្នករាល់គ្នា​សម្អាត​ពែង និង​ចាន​តែ​ខាងក្រៅ រីឯ​ខាងក្នុង​របស់អ្នករាល់គ្នា​វិញ ពោរពេញ​ទៅដោយ​ការលោភលន់ និង​គំនិតអាក្រក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​រាល់​គ្នា ជា​ពួក​ផារិស៊ី អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ​ទេ តែ​ចំណែក​ខាង​ក្នុង អ្នក​រាល់​គ្នា​មាន​ពេញ​ដោយ​ចិត្តលោភ និង​គំនិត​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចាន តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​កេង‌ប្រវ័ញ្ច និង​គំនិត​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា ឯ​អ្នក​រាល់​គ្នា ជា​ពួក​ផារិស៊ី អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ​ទេ តែ​ចំណែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា មាន​ពេញ​ដោយ​ការ​ឆ​ស៊ី នឹង​អំពើ​អាក្រក់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អ៊ីសា‌ជាអម្ចាស់​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​សំអាត​ពែង និង​ចាន តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​ផ្នែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ទៅ​ដោយ​ចិត្ដ​កេង‌ប្រវ័ញ្ច និង​គំនិត​អាក្រក់។

សូមមើលជំពូក ចម្លង




លូកា 11:39
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គំនិត​អាក្រក់​ ការ​សម្លាប់​មនុស្ស​ អំពើ​ផិតក្បត់​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ការ​លួច​ប្លន់​ ការ​ជេរ​ប្រមាថ​ និង​ការ​ធ្វើ​បន្ទាល់​ក្លែងក្លាយ​សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ដ​


ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ដែល​ពាក់​ស្បែក​ចៀម​មក​រក​អ្នក​រាល់គ្នា​ តែ​ខាង​ក្នុង​វិញ​ ជា​ឆ្កែ​ចចក​កាច​សាហាវ​


ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​រាល់គ្នា​ជា​ពួក​អ្នក​ដែល​រាប់​ខ្លួន​ឯង​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស​ តែ​ព្រះជាម្ចាស់​ជ្រាប​ពី​ចិត្ដ​អ្នក​រាល់គ្នា ដ្បិត​អ្វី​ដែល​ជា​ទី​រាប់​អាន​បំផុត​នៅ​ក្នុង​ចំណោម​មនុស្ស​ គឺ​ជា​ទី​ស្អប់ខ្ពើម​បំផុត​នៅ​មុខ​ព្រះជាម្ចាស់។​


កាល​បាន​ឃើញ​ស្ដ្រី​នោះ​ ព្រះអម្ចាស់​មាន​សេចក្ដី​អាណិត​អាសូរ​ដល់​នាង​ ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ឈប់​យំ​សោក​ទៀត​ទៅ»​


រួច​បាន​ចាត់​ពួកគេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​លោក​ជា​ព្រះ​អង្គ​ដែល​ត្រូវ​យាង​មក​ ឬ​ក៏​យើង​ត្រូវ​ទន្ទឹង​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»​


គាត់​និយាយ​ដូច្នេះ​ មិន​មែន​ដោយ​ព្រោះ​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ក្រ​ទេ​ គឺ​គាត់​ជា​ចោរ​ ជា​អ្នក​កាន់​ថង់​ប្រាក់​ ហើយ​បាន​កេង​យក​របស់​ដែល​ដាក់​នៅ​ក្នុង​នោះ។​


នៅ​ពេល​បរិភោគ​អាហារ​ពេល​យប់​នោះ ​អារក្ស​សាតាំង​បាន​ចូល​ទៅ​ក្នុង​ចិត្ដ​របស់​យូដាស​អ៊ីស្ការីយ៉ុត​ ជា​កូន​លោក​ស៊ីម៉ូន​រួច​ជា​ស្រេច​ ដើម្បី​ឲ្យ​ក្បត់​ព្រះអង្គ​


ពេលនោះ​ លោក​ពេត្រុស​និយាយ​ថា៖​ «ឱ​ អាណានាស​អើយ!​ ហេតុអ្វី​បាន​ជា​អារក្ស​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ដ​របស់​អ្នក​ ធ្វើ​ឲ្យ​អ្នក​កុហក​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​លាក់​ប្រាក់​លក់​ដី​មួយ​ចំណែក​ទុក​ដូច្នេះ?​


ខ្ញុំ​បាន​ចម្រើន​ឡើង​ខាង​ឯ​សាសនា​យូដា​លើស​ជាង​ពួកអ្នក​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​ខ្ញុំ​ ហើយ​កាន់​តែ​ប្ដូរផ្ដាច់​ខ្លាំង​បំផុត​ចំពោះ​ទំនៀម​ទម្លាប់​ដូនតា​របស់​ខ្ញុំ។​


មាន​ឫកពា​ជា​អ្នក​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​ទទួល​ស្គាល់​អំណាច​នៃ​ការ​គោរព​បម្រើ​ព្រះជាម្ចាស់​ទេ។​ ដូច្នេះ​ ចូរ​បែរ​ចេញ​ពី​មនុស្ស​ទាំង​នោះ​ចុះ​


ចំពោះ​ពួកអ្នក​ដែល​បរិសុទ្ធ​ អ្វីៗ​ទាំង​អស់​ក៏​បរិសុទ្ធ​ រីឯ​ពួកអ្នក​ដែល​ស្មោកគ្រោក​ ហើយ​មិន​ជឿ​ គ្មាន​អ្វី​បរិសុទ្ធ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ទាំង​គំនិត​ និង​មនសិការ​របស់​ពួកគេ​ស្មោកគ្រោក​អស់​ហើយ។​


​ចូរ​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​ នោះ​ព្រះអង្គ​នឹង​ចូល​មក​ជិត​អ្នក​រាល់គ្នា​វិញ​ ឱ​មនុស្ស​បាប​អើយ!​ ចូរ​លាង​ដៃ​ឲ្យបាន​ស្អាត​ចុះ​ ឱ​មនុស្ស​មាន​ចិត្ត​ពីរ​អើយ!​ ចូរ​ជម្រះ​ចិត្ត​ឲ្យ​បាន​បរិសុទ្ធ​ចុះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម