Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:31 - Khmer Christian Bible

31 នៅ​គ្រា​ជំនុំជម្រះ​ ម្ចាស់​ក្សត្រី​ភាគ​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជាមួយ​នឹង​មនុស្ស​ជំនាន់​នេះ​ រួច​ដាក់ទោស​ដល់​ជំនាន់​នេះ​ ដ្បិត​ព្រះនាង​បាន​មក​ពី​ចុង​បំផុត​នៃ​ផែនដី​ ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​ស្ដេច​សាឡូម៉ូន​ តែ​ម្នាក់​ដែល​វិសេស​ជាង​ស្ដេច​សាឡូម៉ូន​នៅទីនេះ​ស្រាប់​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 នៅគ្រា​ជំនុំជម្រះ មហាក្សត្រិយានី​នៃ​ភាគខាងត្បូងនឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​មនុស្ស​ជំនាន់​នេះ ហើយ​ផ្ដន្ទាទោស​ជំនាន់នេះ ពីព្រោះ​ព្រះនាង​បាន​មក​ពី​ចុងបំផុត​នៃ​ផែនដី ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​សាឡូម៉ូន ហើយ​មើល៍! អ្នក​ដែល​ធំជាង​សាឡូម៉ូន​នៅ​ទីនេះ​ហើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 នៅ​ថ្ងៃ​ជំនុំ‌ជម្រះ មហា‌ក្សត្រិយ៍​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជំនុំ‌ជម្រះ​មនុស្ស​ជំនាន់​នេះ ហើយ​កាត់​ទោសគេ ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​ស្តាប់​ប្រាជ្ញា​ព្រះបាទ​សាឡូម៉ូន ហើយ​មើល៍ នៅ​ទី​នេះ​មាន​អ្វី​មួយ​វិសេស​លើស​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា‌ក្សត្រីយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ស្ដេច​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ស្ដេច​សាឡូម៉ូន​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នៅ​ថ្ងៃ​ជំនុំ​ជំរះ មហា‌ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជំនុំ​ជំរះ​មនុស្ស​ដំណ​នេះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​ហ្លួង​សាឡូម៉ូន ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស​លើស​ជាង​ហ្លួង​សាឡូម៉ូន​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

31 នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហាក្សត្រីយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម នាង​បាន​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែន‌ដី ដើម្បី​ស្ដាប់​ពាក្យ​របស់​ណាពី​សូឡៃ‌ម៉ាន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ណាពី​សូឡៃ‌ម៉ាន​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




លូកា 11:31
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ជំនុំជម្រះ​ ម្ចាស់​ក្សត្រី​ភាគ​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​ រួច​ដាក់​ទោស​ដល់​ជំនាន់​នេះ​ ដ្បិត​ព្រះ​នាង​បាន​មក​ពី​ចុង​បំផុត​នៃ​ផែនដី​ ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​ស្ដេច​សាឡូម៉ូន​ ប៉ុន្ដែ​មើល៍​ ម្នាក់​ដែល​វិសេស​ជាង​ស្ដេច​សាឡូម៉ូន​ គឺ​នៅ​ទី​នេះ​ស្រាប់​ហើយ។​


ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​មាន​រូប​រាង​ដូចជា​សត្វ​ព្រាប​ សណ្ឋិត​លើ​ព្រះអង្គ​ ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​


រួច​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​របស់​យើង​ដែល​យើង​បាន​ជ្រើស​រើស​ ចូរ​ស្ដាប់​តាម​ព្រះអង្គ​ចុះ!»​


ឯ​អ្នក​មិន​កាត់ស្បែក​ខាង​រូបកាយ​ ហើយ​ធ្វើ​តាម​គម្ពីរ​វិន័យ​ គេ​នឹង​ជំនុំជម្រះ​អ្នក​ដែល​មាន​គម្ពីរ​វិន័យ​សរសេរ​ទុក​ និង​ការ​កាត់ស្បែក​ ហើយ​នៅ​តែ​ល្មើស​នឹង​គម្ពីរ​វិន័យ។​


ដោយសារ​ជំនឿ​ ពេល​លោក​ណូអេ​បាន​ទទួល​ការ​ព្រមាន​ពី​ព្រះជាម្ចាស់​អំពី​ហេតុការណ៍​ដែល​មិន​ទាន់​ឃើញ​នៅ​ឡើយ​ គាត់​ក៏​សង់​ទូក​ធំ​មួយ​សម្រាប់​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់​ដោយ​ចិត្ដ​កោតខ្លាច​ ហើយ​ដោយសារ​ជំនឿ​នេះ​ឯង​ គាត់​បាន​ដាក់​ទោស​ពិភពលោក​ និង​បាន​ត្រលប់​ជា​អ្នក​ស្នង​មរតក​លើ​សេចក្ដី​សុចរិត​ស្របតាម​ជំនឿ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម