Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:13 - Khmer Christian Bible

13 ដូច្នេះ​បើ​អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់​ចេះ​ឲ្យ​អំណោយ​ល្អៗ​ដល់​កូន​ នោះ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​នៅ​ស្ថានសួគ៌​នឹង​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​អ្នក​ដែល​សុំ​ពី​ព្រះអង្គ​លើស​ជាង​នេះ​ទៅ​ទៀត!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់ខ្លួន​ទៅហើយ ចុះទម្រាំ​ព្រះ​បិតា​ដែល​គង់​នៅ​ស្ថានសួគ៌ តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​អ្នក​ដែល​ទូល​សុំ​ព្រះអង្គ​ជា​យ៉ាងណាទៅ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​ដែល​គង់​ស្ថាន‌សួគ៌ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត»?។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ឲ្យ​អស់​អ្នក ដែល​ទូល​សូម​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះវរ‌បិតា ដែល​គង់​ស្ថាន‌សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អ​ៗ​ទៅ​កូន ចុះ​ចំណង់​បើ​អុលឡោះ​ជា​បិតា​ដែល​នៅ​សូរ៉ក តើ​ទ្រង់​នឹង​ប្រទាន​រស‌អុលឡោះ​ដ៏‌បិរសុទ្ធ ឲ្យ​អស់​អ្នក​ដែល​សូម​ពី​ទ្រង់​យ៉ាង​ណា​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង




លូកា 11:13
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​ពន្លឺ​អ្នក​រាល់គ្នា​ភ្លឺ​នៅ​ចំពោះ​មុខ​មនុស្ស​យ៉ាង​នោះ​ដែរ​ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់គ្នា​ រួច​សរសើរ​តម្កើង​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​។​


ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​រះ​ឡើង​ បំភ្លឺ​ទាំង​មនុស្ស​ល្អ​ និង​មនុស្ស​អាក្រក់​ ហើយ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត​ និង​មនុស្ស​ទុច្ចរិត​ដែរ‍។​


ដ្បិត​បើ​អ្នក​រាល់គ្នា​លើក​លែង​ទោស​កំហុស​ដល់​មនុស្ស​ នោះ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​នឹង​លើក​លែង​ទោស​ដល់​អ្នក​រាល់គ្នា​ដែរ​


បើ​ព្រះជាម្ចាស់​តុបតែង​ស្មៅ​នៅ​តាម​វាល​ដែល​ដុះ​នៅ​ថ្ងៃ​នេះ​ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​យ៉ាង​នោះ​ទៅ​ហើយ​ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ!​ តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​វិសេស​ជាង​នោះ​ទេ​ឬ?​


ដ្បិត​សាសន៍​ដទៃ​ស្វែង​រក​របស់​ទាំង​អស់​នេះ​ ឯ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ជ្រាប​ថា​ អ្នក​រាល់គ្នា​ក៏​ត្រូវការ​របស់​ទាំង​អស់​នេះ​ដែរ។​


ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់​ ចេះ​ឲ្យ​អំណោយ​ល្អៗ​ដល់​កូន​ នោះ​តើព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​នឹង​ប្រទាន​អំណោយ​ល្អៗ​លើស​នេះ​ដល់​អ្នក​ដែល​សុំ​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត។​


ឬ​ឲ្យ​ខ្យា​ដំរី​ដល់​កូន​ ពេល​កូន​សុំ​ពង​មាន់​ដែរ​ឬ​ទេ?​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ពេល​អ្នក​រាល់គ្នា​អធិស្ឋាន​ ចូរ​និយាយ​ថា​ ឱ​ ព្រះវរបិតា​អើយ!​ សូម​ឲ្យ​ព្រះ​នាម​របស់​ព្រះអង្គ​បាន​បរិសុទ្ធ​ សូម​ឲ្យ​រាជ្យ​របស់​ព្រះអង្គ​បាន​មក​ដល់។​


ដូច្នេះ​តើ​ព្រះជាម្ចាស់​មិន​រក​យុត្ដិធម៌​ទាល់តែ​សោះ​ឲ្យ​ពួក​អ្នក​ព្រះអង្គ​ជ្រើស​តាំង​ ដែល​អំពាវ​នាវ​ទៅ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ​ទេ​ឬ?​ តើ​ព្រះអង្គ​ពន្យា​ពេល​ជាមួយ​ពួកគេ​ឬ?​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «បើ​អ្នក​បាន​ស្គាល់​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ ទាំង​ដឹង​ថា​ អ្នក​ដែល​និយាយ​ទៅ​អ្នក​ថា​ ខ្ញុំ​សុំ​ទឹក​ផឹក​ផង​ ជា​អ្នកណា​ អ្នក​មុខ​ជា​សុំ​ទឹក​ពី​គាត់​វិញ​ ហើយ​គាត់​នឹង​ឲ្យ​ទឹក​ដែល​ផ្ដល់​ជីវិត​ដល់​អ្នក»​


លោក​ពេត្រុស​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ប្រែចិត្ដ​ ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រិស្ដ​រៀងៗ​ខ្លួន​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​ទទួល​បាន​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​


រួច​បើ​ដោយសារ​កំហុស​របស់​មនុស្ស​ម្នាក់​ សេចក្ដី​ស្លាប់​បាន​សោយរាជ្យ​តាមរយៈ​ម្នាក់​នោះ​ទៅ​ហើយ​ នោះ​ពួកអ្នក​ដែល​ទទួល​បាន​ព្រះគុណ​ដ៏​ហូរហៀរ​ និង​អំណោយទាន​នៃ​សេចក្ដី​សុចរិត​ ​នឹង​សោយរាជ្យ​នៅ​ក្នុង​ជីវិត​លើស​ជាង​នោះ​ទៅ​ទៀត​ដោយសារ​មនុស្ស​ម្នាក់​ ​គឺ​ព្រះយេស៊ូ​គ្រិស្ដ។​


​ខ្ញុំ​ដឹង​ថា​ គ្មាន​អ្វី​ល្អ​នៅ​ក្នុង​ខ្ញុំ​ទេ​ គឺ​នៅ​ក្នុង​សាច់ឈាម​របស់​ខ្ញុំ​នេះ​ ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ធ្វើ​ល្អ​ ប៉ុន្ដែ​ធ្វើ​មិន​បាន​


ព្រះអង្គ​ដែល​មិន​បាន​សំចៃ​ទុក​សូម្បី​តែ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​បញ្ជូន​មក​សម្រាប់​យើង​ទាំង​អស់​គ្នា​ តើ​ព្រះអង្គ​នឹង​មិន​ប្រោស​ប្រទាន​អ្វីៗ​ទាំង​អស់​ដល់​យើង​ជាមួយ​ព្រះរាជ​បុត្រា​ដែរ​ទេ​ឬ?​


ដ្បិត​កាល​ពីដើម​ យើង​ក៏​ជា​មនុស្ស​ល្ងង់ខ្លៅ​ មិន​ស្តាប់​បង្គាប់​ ចាញ់​ការ​បោកបញ្ឆោត​ ហើយ​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​ និង​សេចក្ដី​ស្រើប​ស្រាល​ផ្សេងៗ​ ទាំង​រស់នៅ​ក្នុង​សេចក្ដី​អាក្រក់​ និង​សេចក្ដី​ឈ្នានីស​ ជា​មនុស្ស​គួរ​ឲ្យ​ស្អប់ខ្ពើម​ ព្រមទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម