Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:37 - Khmer Christian Bible

37 អ្នក​ជំនាញ​ច្បាប់​នោះ​បាន​ទូល​ថា៖​ «គឺ​ម្នាក់​ដែល​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដល់​បុរស​នោះ»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ចូរ​អ្នក​ទៅ​ ហើយ​ប្រព្រឹត្ដ​ច្នោះ​ដែរ​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 អ្នកច្បាប់នោះ​ទូលថា​៖ “គឺ​អ្នក​ដែល​សម្ដែង​សេចក្ដីមេត្តា​ដល់​គាត់”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​អ្នក​ទៅ ហើយ​ប្រព្រឹត្ត​ដូចគ្នាដែរ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 អ្នក​នោះ​ឆ្លើយ​ថា៖ «គឺ​អ្នក​មួយ​ដែល​មាន​ចិត្ត​អាណិត​ដល់​គាត់​នោះ​ឯង»។ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 អាចារ្យ*​ឆ្លើយ​ថា៖ «គឺ​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គាត់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​ចុះ ហើយ​ប្រព្រឹត្ត​ឲ្យ​បាន​ដូច​អ្នក​នោះ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 អ្នក​នោះ​ឆ្លើយ​ថា គឺ​អ្នក​១​ដែល​មាន​ចិត្ត​អាណិត​ដល់​គាត់​នោះ​ឯង ដូច្នេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

37 តួន​នោះ​ឆ្លើយ​ថា៖ «គឺ​អ្នក​ដែល​មាន​ចិត្ដ​មេត្ដា‌ករុណា​ចំពោះ​គាត់»។ អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​ចុះ ហើយ​ប្រព្រឹត្ដ​ឲ្យ​បាន​ដូច​អ្នក​នោះ​ទៅ»។

សូមមើលជំពូក ចម្លង




លូកា 10:37
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​មនុស្ស​ក៏​ដូច្នេះ​ដែរ​ គឺ​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ទេ​ ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន​ផង»។​


វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ ទាំង​ជីរ​អង្កាម​ ជីរ​នាងវង​ និង​ម្អម​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វេស​ប្រហែស​នឹង​ភាព​សំខាន់​ជាង​នេះ​នៅ​ក្នុង​គម្ពីរ​វិន័យ​ គឺ​យុត្ដិធម៌​ សេចក្ដី​មេត្ដា​ករុណា​ និង​ជំនឿ​ សេចក្ដី​ទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ទាំង​នេះ​ដែរ។​


ក្នុង​ចំណោម​អ្នក​ទាំង​បី​នេះ​ តើ​អ្នក​គិត​ថា​ ម្នាក់​ណា​គួរ​ក្លាយជា​អ្នក​ជិត​ខាង​របស់​បុរស​ម្នាក់​ដែល​បាន​ជួប​ពួក​ចោរ​ប្លន់​នោះ?»​


កាល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ ព្រះអង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ​ ហើយ​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​ម៉ាថា​បាន​ទទួល​ព្រះអង្គ​


ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ហើយ​ គឺ​ថា​ ទោះបី​ព្រះអង្គ​ជា​អ្នក​មាន​ក៏ដោយ​ ក៏​ព្រះអង្គ​បាន​ត្រលប់​ជា​អ្នក​ក្រ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ។​


ហើយ​រស់នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដូច​ដែល​ព្រះគ្រិស្ដ​បាន​ស្រឡាញ់​យើង​ ហើយ​ប្រគល់​អង្គ​ទ្រង់​សម្រាប់​យើង​ទុក​ជា​តង្វាយ​ និង​យញ្ញ​បូជា​ដែល​មាន​ក្លិន​ពិដោរ​ដ៏​ក្រអូប​ថ្វាយ​ដល់​ព្រះជាម្ចាស់។​


ដ្បិត​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​សម្រាប់​ការ​នេះ​ឯង​ ព្រោះ​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​សម្រាប់​អ្នក​រាល់គ្នាដែរ​ ដើម្បី​ទុក​គំរូ​ឲ្យ​អ្នក​រាល់គ្នា​ដើរ​តាម​លំអាន​របស់​ព្រះអង្គ​


ព្រម​ទាំង​ពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ ជា​កូន​ច្បង​នៃ​ពួក​មនុស្ស​ស្លាប់​ និង​ជា​អ្នក​គ្រប់គ្រង​លើ​អស់​ទាំង​ស្ដេច​នៅ​ផែនដី។​ សូម​ឲ្យ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដោយសារ​ឈាម​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម