លូកា 10:34 - Khmer Christian Bible34 រួចក៏ចូលមកជិត ហើយរុំរបួសឲ្យបុរសនោះដោយចាក់ប្រេង និងស្រាពីលើ ហើយបានបញ្ជិះបុរសនោះលើសត្វរបស់គាត់ នាំទៅផ្ទះសំណាក់ដើម្បីមើលថែ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល34 ក៏ចូលមកជិត រុំរបួសឲ្យបុរសនោះ ទាំងចាក់ប្រេងអូលីវ និងស្រាទំពាំងបាយជូរ រួចលើកបុរសនោះដាក់លើសត្វជំនិះរបស់ខ្លួន ដឹកទៅផ្ទះសំណាក់ ហើយមើលថែបុរសនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង និងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រា ចាក់ពីលើមុខរបួស រុំរបួសឲ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង នឹងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់ សូមមើលជំពូកអាល់គីតាប34 គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រាចាក់ពីលើមុខរបួស រុំរបួសឲ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ សូមមើលជំពូក |