Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:26 - Khmer Christian Bible

26 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​ក្នុង​គម្ពីរ​វិន័យ​មាន​ចែងទុក​យ៉ាង​ដូច​ម្ដេច?​ តើ​អ្នក​អាន​យ៉ាង​ណា​ដែរ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“តើ​ក្នុង​ក្រឹត្យវិន័យ​មាន​សរសេរ​ទុកមក​ដូចម្ដេច​? តើ​អ្នក​យល់​យ៉ាងដូចម្ដេច​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «តើ​ក្នុង​ក្រឹត្យ‌វិន័យ មាន​ចែង​អ្វី​ខ្លះ? តើ​អ្នក​មើល​យល់​ដូច​ម្តេច»?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «តើ​ក្នុង​ក្រឹត្យ‌វិន័យ​មាន​ចែង​អ្វី​ខ្លះ? ពេល​លោក​អាន តើ​លោក​យល់​យ៉ាង​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ក្នុង​ក្រិត្យ‌វិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អ៊ីសា​សួរ​ទៅ​គាត់​វិញ​ថា៖ «តើ​ក្នុង​ហ៊ូកុំ​មាន​ចែង​អ្វី​ខ្លះ? ពេល​លោក​អាន​តើ​លោក​យល់​យ៉ាង​ណា?»។

សូមមើលជំពូក ចម្លង




លូកា 10:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយមក​ មាន​អ្នក​ជំនាញ​ច្បាប់​ម្នាក់​បាន​ក្រោក​ឈរ​ឡើង​ល្បង​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នឹង​បាន​ជីវិត​អស់​កល្ប​ជានិច្ច​ជា​មរតក?»​


គាត់​ក៏​ទូល​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​ព្រលឹង​ អស់​ពី​កម្លាំង​ និង​អស់​ពី​គំនិត​របស់​អ្នក​ ហើយ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូចជា​ខ្លួន​អ្នក»។​


លោក​ម៉ូសេ​បាន​ចែងទុក​អំពី​សេចក្ដី​សុចរិត​ដែល​មាន​តាមរយៈ​ក្រឹត្យវិន័យ​ថា​ អ្នកណា​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​នឹង​រស់នៅ​ដោយសារ​សេចក្ដី​ទាំង​នេះ​ឯង​


យើង​ដឹង​ថា​សេចក្ដី​ទាំងឡាយ​ដែល​ចែង​ទុក​ក្នុងគម្ពីរ​វិន័យ​សម្រាប់​តែ​អស់​អ្នក​នៅ​ក្រោម​គម្ពី​វិន័យ​ ដើម្បី​បិទ​មាត់​មនុស្ស​ទាំង​អស់​ ហើយ​ឲ្យ​ពិភពលោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម