Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:57 - Khmer Christian Bible

57 កាល​នាង​អេលីសាបិត​គ្រប់​ខែ​សម្រាល​កូន​ នាង​ក៏​សម្រាល​បាន​កូន​ប្រុស​ម្នាក់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

57 លុះ​អេលីសាបិត​គ្រប់​ខែ​សម្រាល​កូន​ហើយ គាត់​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

57 លុះ​ដល់​ពេល​ដែល​អេលី‌សាបិត​ត្រូវ​សម្រាល​កូន នោះ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

57 លុះ​នាង​អេលី‌សាបិត​គ្រប់​ខែ​ហើយ គាត់​សម្រាល​បាន​កូន​ប្រុស​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

57 រីឯ​ពេល​ដែល​អេលី‌សាបិត ត្រូវ​សំរាល​កូន ក៏​មក​ដល់ ហើយ​នាង​សំរាល​បាន​កូន​ប្រុស

សូមមើលជំពូក ចម្លង

អាល់គីតាប

57 លុះ​នាង​អេលី‌សាបិត​គ្រប់​ខែ​ហើយ គាត់​សំរាល​បាន​កូន​ប្រុស​មួយ។

សូមមើលជំពូក ចម្លង




លូកា 1:57
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ទេវតា​នោះ​បាន​និយាយ​ទៅ​គាត់​ថា៖​ «សាការី​អើយ!​ កុំ​ខ្លាច​អី​ដ្បិត​ព្រះជាម្ចាស់​បាន​ស្ដាប់​ឮ​សេចក្ដី​អធិស្ឋាន​ទូល​សូម​របស់​អ្នក​ហើយ​ រីឯ​អេលីសាបិត​ជា​ប្រពន្ធ​របស់​អ្នក​នឹង​បង្កើត​កូន​ប្រុស​ម្នាក់​ឲ្យ​អ្នក​ ហើយ​អ្នក​នឹង​ដាក់​ឈ្មោះ​កូន​នោះ​ថា​យ៉ូហាន។​


នៅ​សម័យ​ស្ដេច​ហេរ៉ូឌ​ ជា​ស្ដេច​ស្រុក​យូដា​ មាន​សង្ឃ​ម្នាក់​ក្នុង​ក្រុម​សង្ឃ​អ័ប៊ីយ៉ា​ ឈ្មោះ​សាការី​ មាន​ប្រពន្ធ​ម្នាក់​ឈ្មោះ​អេលីសាបិត​ ជា​ពូជ​ពង្ស​របស់​លោក​អើរ៉ុន​


នាង​ម៉ារា​បាន​ស្នាក់នៅ​ជាមួយ​នាង​អេលីសាបិត​ប្រហែល​បី​ខែ​ ហើយ​ក៏​ត្រលប់​ទៅ​ផ្ទះ​របស់​នាង​វិញ។​


ពេល​អ្នក​ជិតខាង​ និង​សាច់ញាតិ​របស់​នាង​បាន​ឮ​ថា​ ព្រះអម្ចាស់​បាន​សំដែង​សេចក្ដី​មេត្ដា​ករុណា​ដ៏​សម្បើម​ដល់​នាង​ ពួកគេ​ក៏​អរ​សប្បាយ​ជាមួយ​នាង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម