Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:27 - Khmer Christian Bible

27 គឺ​ទៅ​ឯ​ស្ដ្រី​ព្រហ្មចារី​ម្នាក់​ ដែល​បាន​ភ្ជាប់​ពាក្យ​នឹង​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ ជា​ពូជពង្ស​ស្ដេច​ដាវីឌ​ ហើយ​ស្ដ្រី​ព្រហ្មចារី​នោះ​ឈ្មោះ​ម៉ារា‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 គឺ​ទៅឯ​ស្ត្រីព្រហ្មចារី​ម្នាក់ ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប​ពី​សែស្រឡាយ​ដាវីឌ​។ ឈ្មោះ​របស់​ស្ត្រីព្រហ្មចារី​នោះ​គឺ​ម៉ារា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដើម្បី​ជួប​នឹង​ស្ត្រី​ព្រហ្ម‌ចារី​ម្នាក់ ដែល​ជា​គូ​ដណ្តឹង​របស់​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ព្រះ‌បាទ​ដាវីឌ ហើយ​ស្ត្រី​ព្រហ្មចារី​នោះ​ឈ្មោះ​ម៉ារា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់​ឈ្មោះ យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ជា​ស្ត្រី​ដែល​បាន​បំរុង​ទុក​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ហ្លួង​ដាវីឌ នាង​នោះ​ឈ្មោះ​ម៉ារា

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ដើម្បី​ជួប​នឹង​ស្ដ្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់​ឈ្មោះ​យូសុះ ដែល​ត្រូវ​ជា​ញាតិ​វង្ស​ទត ស្ដ្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារីយំ។

សូមមើលជំពូក ចម្លង




លូកា 1:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប​ ជា​ប្ដី​នាង​ម៉ារា​ដែល​បាន​បង្កើត​ព្រះយេស៊ូ​ហៅ​ថា​ «ព្រះគ្រិស្ដ»​


កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ​មាន​ដូច​ត​ទៅ​ នាង​ម៉ារា​ជា​ម្ដាយ​របស់​ព្រះអង្គ​ បាន​ភ្ជាប់​ពាក្យ​នឹង​លោក​យ៉ូសែប​ ហើយ​មុន​ពួកគេ​រួមរស់​ជាមួយ​គ្នា​ នាង​ម៉ារា​មាន​ផ្ទៃពោះ​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ‍។​


«មើល៍​ ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃពោះ​ ប្រសូត​បាន​បុត្រា​មួយ​អង្គ​ ហើយ​គេ​នឹង​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា​ «អេម៉ាញូអែល»​ ប្រែ​ថា​ ព្រះជាម្ចាស់​គង់​ជាមួយ​យើង»​


កាល​បាន​ចូល​មក​ជិត​នាង​ហើយ​ ទេវតា​ក៏​និយាយ​ថា៖​ «ចូរ​អរ​សប្បាយ​ឡើង​ ឱ​នាង​ដ៏​ជាទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ ព្រះអង្គ​គង់​ជាមួយ​នាង​ហើយ‍»‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម