Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 9:26 - Khmer Christian Bible

26 ព្រមទាំង​ត្រង់​កន្លែង​ដែល​បាន​ប្រកាស​ថា​ អ្នក​រាល់គ្នា​មិន​មែន​ប្រជារាស្ដ្រ​របស់​យើង​ទេ​ កន្លែង​នោះ​ពួកគេ​នឹង​ត្រូវ​បាន​ហៅ​ថា​ ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ត្រង់​កន្លែង​ដែល​បាន​ប្រាប់​ទៅ​ពួកគេ​ថា​: ‘អ្នករាល់គ្នា​មិនមែន​ជា​ប្រជារាស្ត្រ​របស់យើង​ទេ’ នៅ​កន្លែងនោះ​ឯង ពួកគេ​នឹង​ត្រូវបាន​ហៅថា ‘កូន​ៗ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់’ ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ឯ​ត្រង់​កន្លែង​ណា​ដែល​បាន​ពោល​ទៅ​គេ​ថា "អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង​ទេ" កន្លែង​នោះ​នឹង​ត្រូវ​បាន​គេ​ហៅ​ថា ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ហើយ​ត្រង់​ណា​ដែល​មាន​ពោល​ទៅ អ្នក​ទាំង​នោះ​ថា “អ្នក​រាល់​គ្នា​មិន​មែន​ជា ប្រជា‌រាស្ដ្រ​របស់​យើង​ទេ!” ត្រង់​នោះ គេ​នឹង​មាន​ឈ្មោះ​ថា​ជា​បុត្រ របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់»​ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដូច្នេះ នៅ​កន្លែង​ដែល​បាន​សំដែង​ថា «ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ» ត្រង់​កន្លែង​នោះ​ឯង​នឹង​ហៅ​គេ​ថា ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ហើយ​ត្រង់​ណា​ដែល​មាន​ពោល​ទៅ អ្នក​ទាំង​នោះ​ថា “អ្នក​រាល់​គ្នា​មិន​មែន​ជា ប្រជា‌រាស្ដ្រ​របស់​យើង” ត្រង់​នោះ​គេ​នឹង​មាន​ឈ្មោះ​ថា​ជា​កូន របស់​អុលឡោះ​ដ៏​រស់​អស់‌កល្ប»។

សូមមើលជំពូក ចម្លង




រ៉ូម 9:26
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស៊ីម៉ូន​ពេត្រុស​ទូល​តប​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់»​


ហើយ​មិន​ត្រឹម​តែ​ជំនួស​ជនជាតិ​នោះ​ប៉ុណ្ណោះ​ទេ​ គឺ​ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ប្រមូល​កូនរបស់​ព្រះជាម្ចាស់​ដែល​ខ្ចាត់ខ្ចាយ​ទៅ​ មក​រួម​គ្នា​តែមួយ​ដែរ។​


ដ្បិត​អស់​អ្នក​ដែល​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដឹកនាំ​ អ្នក​ទាំង​នោះ​ជា​កូន​របស់​ព្រះជាម្ចាស់‍។​


ឯ​ព្រះវិញ្ញាណ​ផ្ទាល់ក៏​បាន​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​របស់​យើង​ដែរ​ថា​ យើង​ជា​កូន​របស់​ព្រះជាម្ចាស់។​


ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​កំពុង​ទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​នៃ​កូន​របស់​ព្រះជាម្ចាស់​ដោយ​អន្ទះសា​


យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង​ គឺ​ព្រះអម្ចាស់​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ មាន​បន្ទូល​ដូច្នេះ»។​


ព្រោះ​អ្នក​ទាំង​អស់​គ្នា​ជា​កូន​របស់​ព្រះជាម្ចាស់​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម